ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Wang Yi សមាជិកក្រុមប្រឹក្សាកិច្ចការរដ្ឋចិនធ្វើជាអធិបតីភាពក្នុងសន្និសីទរដ្ឋមន្រ្តីការបរទេសរវាងចិននិងប្រទេសCaribbeanដែលបានបង្កើតទំនាក់ទំនងការទូតជាមួយចិន
2022-04-30 14:02:59cri
Share with:

សន្និសីទរដ្ឋមន្រ្តីការបរទេសរវាងចិននិងប្រទេសCaribbeanដែលបានបង្កើតទំនាក់ទំនងការទូតជាមួយចិនបានបើកធ្វើតាមប្រព័ន្ធវីដេអូកាលពីថ្ងៃទី២៩ខែមេសា ។លោក Wang Yi សមាជិកក្រុមប្រឹក្សាកិច្ចការរដ្ឋចិននិងជារដ្ឋមន្រ្តីការបរទេសចិន និងលោក Jonathan D. Ostry នាយករដ្ឋមន្រ្តីស្ដីទីនៃប្រទេសDominica បានធ្វើជាសហអធិបតីភាពក្នុងសន្និសីទលើកនេះ។

លោក Wang Yi បានថ្លែងថា ពិភពលោកបានឈានចូលរយៈកាលដ៏ច្របូកច្របល់និងបដិវត្តន៍  ប្រទេសចិននិងប្រទេសCaribbeanកាន់តែត្រូវបង្កើនសាមគ្គីភាពដើម្បីរួមគ្នាពុះពារឧបសគ្គ ពង្រឹងកិច្ចសហប្រតិបត្តិការឱ្យស៊ីជម្រៅ និងរួមគ្នាកសាងអនាគតជាងពេលណាៗទាំងអស់។ ភាគីចិនរីករាយរួមជាមួយប្រទេសCaribbeanជំរុញការអភិវឌ្ឍដោយសន្តិភាព រួមគ្នាស្វែងរកការអភិវឌ្ឍទំនាក់ទំនងរវាងភាគីទាំងពីរ  ក៏ដូចជាធ្វើឱ្យស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមក និងបង្កើនមិត្តភាពរវាងប្រជាជនដែរ។

ជាការឆ្លើយតប ប្រទេសនានាក្នុងតំបន់Caribbean ដែលបានចូលរួមសន្និសីទបានកោតសរសើរចំពោះភាគីចិនដែលតែងតែប្រកាន់ខ្ជាប់យុត្តិធម៌ និងអនុវត្តជាក់លាក់នូវពហុភាគីនិយមដ៏ពិតប្រាកដក្នុងកិច្ចការអន្តរជាតិ ហើយបានសម្តែងថារីករាយបង្កើនសាមគ្គីភាពនិងកិច្ចសហប្រតិបត្តិការជាមួយភាគីចិន៕

អ្នកបកប្រែ:翟茜茜
ប្លុកពិសេស