ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

អ្នកនយោបាយសហរដ្ឋអាមេរិកបំពេញទស្សនកិច្ចនៅតំបន់តៃវ៉ាន់និងបង្ខំឱ្យទិញយន្តហោះអាមេរិក ក្រសួងការបរទេសចិនថ្លែងថា មាត់និយាយសុទ្ធតែជា”លិទ្ធិនិយម” នៅពីក្រោយសុទ្ធតែជាអាជីវកម្ម
2022-04-29 13:42:05cri
Share with:

កាលពីថ្ងៃទី២៨ខែមេសា លោក Biden ប្រធានាធិបតីសហរដ្ឋអាមេរិកទាមទារឱ្យរដ្ឋសភាអាមេរិកអនុម័តលើ “ថវិកាបន្ថែមជាបន្ទាន់ឆ្នាំសារពើពន្ធ២០២២”ក្នុងទំហំសរុប៣៣ពាន់លានដុល្លារអាមេរិក សម្រាប់ផ្តល់ជំនួយផ្នែកសន្តិសុខ សេដ្ឋកិច្ចនិងមនុស្សធម៌ដល់អ៊ុយគ្រែន។

ក្រៅពីនេះ លោក Biden នឹងលើកឡើងសំណើរនីតិប្បញ្ញត្តិទូទៅមួយទៅកាន់រដ្ឋសភា ដោយស្នើសុំការពង្រឹងសមត្ថភាពអនុវត្តច្បាប់របស់សហរដ្ឋអាមេរិកក្នុងការរឹបអូសទ្រព្យសម្បត្តិរបស់អ្នកគ្រប់គ្រងរុស្ស៊ីដោយនីតិប្បញ្ញត្តិ ព្រមទាំងប្រើប្រាស់មូលធនដែលទទួលបានពីការលក់ទ្រព្យសម្បត្តិទាំងអស់នេះសម្រាប់ផ្តល់ការគាំទ្រដល់អ៊ុយគ្រែន៕

អ្នកបកប្រែ:李展精
ប្លុកពិសេស