ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រសួងការបរទេសចិនសង្ឃឹមថា សមាជិកសភាជាតិអាមេរិកនឹងដើរតួនាទីស្ថាបនាក្នុងការជំរុញទំនាក់ទំនងរវាងចិននិងអាមេរិកឱ្យវិលត្រឡប់ទៅ រកការអភិវឌ្ឍប្រកបដោយស្ថិរភាព
2022-04-29 14:23:23cri
Share with:

   ពេលថ្មីៗនេះ ស្ថាប័នពាក់ព័ន្ធនៃប្រទេសចិននិងសហរដ្ឋអាមេរិកបានរៀបចំសកម្មភាពដើម្បីរំលឹកខួបលើកទី ៥០ នៃដំណើរទស្សនកិច្ចលើកដំបូងនៅប្រទេសចិនរបស់គណៈប្រតិភូព្រឹទ្ធសភានិងសភារាស្រ្តសហរដ្ឋអាមេរិក  ។ លោក Wang Wenbin អ្នកនាំពាក្យក្រសួងការបរទេសចិនបានថ្លែងនៅក្នុងសន្និសីទកាសែតជាប្រចាំកាលពីថ្ងៃទី២៨ខែមេសាថា សង្ឃឹមថាសមាជិកសភាជាតិអាមេរិកអាចនឹងទទួលយកតម្រិះប្រាជ្ញាពីប្រវត្តិសាស្ត្រ និងដើរតួនាទីស្ថាបនាក្នុងការជំរុញទំនាក់ទំនងរវាងចិននិងអាមេរិកឱ្យវិលត្រឡប់ទៅរកការអភិវឌ្ឍប្រកបដោយស្ថិរភាព។

សូមបញ្ជាក់ថា នៅខែមេសា និងខែមិថុនា ឆ្នាំ១៩៧២ មេដឹកនាំនៃគណបក្សទាំងពីរនៅក្នុងព្រឹទ្ធសភា និងគណបក្សទាំងពីរនៅក្នុងសភារាស្រ្តអាមេរិកបានដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចនៅប្រទេសចិនដោយឡែកពីគ្នាដោយបានបង្កើតជាប្រវត្តិសាស្រ្តនៃទំនាក់ទំនងរវាងសភាសហរដ្ឋអាមេរិកនិងប្រទេសចិន ដែលបានដើរតួនាទីយ៉ាងសកម្មនៅក្នុងការជំរុញទំនាក់ទំនងរវាងចិននិងអាមេរិកឱ្យមានប្រក្រតីភាព។

អ្នកបកប្រែ:翟茜茜
ប្លុកពិសេស