ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

អាល្លឺម៉ង់ប្រកាសថា នឹងផ្គត់ផ្គង់អាវុធធុនធ្ងន់ដល់អ៊ុយក្រែន
2022-04-27 14:50:39cri
Share with:

រដ្ឋមន្ត្រីការពារជាតិអាល្លឺម៉ង់បានថ្លែងកាលពីថ្ងៃទី ២៦ខែមេសាថា អាល្លឺម៉ង់នឹងផ្តល់រថក្រោះការពារអាកាសដល់អ៊ុយក្រែន។

តំណាងមកពីប្រទេសជាង ៤០ រួមមានអាល្លឺម៉ង់ សហរដ្ឋអាមេរិក និងអូស្ត្រាលីជាដើមបានចូលរួមកិច្ចប្រជុំនៅមូលដ្ឋានទ័ពអាកាស Stein,Rahm នៃប្រទេសអាល្លឺម៉ង់ ដើម្បីពិភាក្សាអំពីស្ថានការណ៍នៅអ៊ុយក្រែននិងបញ្ហាផ្សេងទៀត។រដ្ឋមន្ត្រីការពារជាតិអាល្លឺម៉ង់បានថ្លែងនៅក្នុងកិច្ចប្រជុំថា អាល្លឺម៉ង់នឹងផ្តល់រថក្រោះការពារដែនអាកាសដល់អ៊ុយក្រែននិងផ្តល់ការបណ្តុះបណ្តាលដល់ទាហានអ៊ុយក្រែន។

អ្នកបកប្រែ:马小青
ប្លុកពិសេស