ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

តំណាងចិនប្រចាំជាអចិន្ត្រៃយ៍នៅអង្គការសហប្រជាជាតិអំពាវនាវឱ្យភាគីប៉ះទង្គិចប៉ាឡេស្ទីននិងអ៊ីស្រាអែលឱ្យរក្សាភាពអត់ធ្មត់
2022-04-26 16:10:41cri
Share with:

ថ្លែងក្នុងការពិភាក្សាដេញដោលបើកចំហរស្តីពីបញ្ហាប៉ាឡេស្ទីននៃមជ្ឈិមបូព៌ានៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិកាលពីថ្ងៃទី២៥ខែមេសា  លោក Zhang Jun តំណាងចិនប្រចាំជាអចិន្ត្រៃយ៍នៅអង្គការសហប្រជាជាតិបានអំពាវនាវភាគីប៉ះទង្គិចប៉ាឡេស្ទីននិងអ៊ីស្រាអែលឱ្យរក្សាភាពអត់ធ្មត់ ចៀសវាងកុំឱ្យស្ថានការណ៍កាន់តែអាក្រក់ទៅៗរហូតដល់បាត់ការគ្រប់គ្រង ។

 លោក Zhang Jun បានថ្លែងថា ស្ថានការណ៍ប៉ាឡេស្ទីននិងអ៊ីស្រាអែលបានប្រឈមមុខនឹងភាពតានតឹងនិងការឡើងកម្តៅជុំថ្មី។ ភាគីចិនថ្កោលទោសចំពោះរាល់ការវាយប្រហារទៅលើជនស៊ីវិល ប្រឆាំងនឹងប្រតិបត្តិការទាំងឡាយណាសដែលល្មើសនឹងស្ថានការណ៍បច្ចុប្បន្ននៃប្រវត្តិសាស្ត្រនៃទីសក្ការៈបូជាសាសនា។ ប្រទេសចិនសូមអំពាវនាវឱ្យបណ្តាភាគីជាពិសេសភាគីអ៊ីស្រាអែលរក្សាភាពអត់ធ្មត់ ចៀសវាងកុំឱ្យស្ថានការណ៍កាន់តែអាក្រក់ទៅៗរហូតដល់បាត់ការគ្រប់គ្រង ។

អ្នកបកប្រែ:李展精
ប្លុកពិសេស