ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

រដ្ឋមន្ត្រីការបរទេសរុស្ស៊ីថ្លែងថា ស្ថានការណ៍អ៊ុយក្រែននឹងបញ្ចប់ដោយការចុះហត្ថលេខាលើសន្ធិសញ្ញា
2022-04-26 13:13:28cri
Share with:


លោក Lavrov រដ្ឋមន្ត្រីការបរទេសរុស្ស៊ីបានថ្លែងកាលពីថ្ងៃទី ២៥ ខែមេសាថា ស្ថានការណ៍នៅអ៊ុយក្រែនបច្ចុប្បន្ននឹងបញ្ចប់ដោយការចុះហត្ថលេខាលើសន្ធិសញ្ញា ប៉ុន្តែខ្លឹមសារនៃសន្ធិសញ្ញានឹងអាស្រ័យលើស្ថានភាពជាក់ស្តែងនៃប្រតិបត្តិការយោធា។

សូមបញ្ជាក់ថា លោក Lavrov បានថ្លែងនៅក្នុងកម្មវិធីទូរទស្សន៍រុស្ស៊ីមួយនាថ្ងៃដដែលនោះថា រុស្ស៊ីមិនទាន់ត្រៀមខ្លួនជាស្រេចក្នុងការបោះបង់ការទាមទារដែលបានលើកឡើងពីដំបូងនៃប្រតិបត្តិការយោធាពិសេសនោះទេ ហើយថែមទាំងកំពុងចាត់វិធានការតឹងរ៉ឹងបំផុតដើម្បីកាត់បន្ថយផលប៉ះពាល់ដល់ជនស៊ីវិលផងដែរ ។ ភាគីរុស្ស៊ីបានទទួលយកយ៉ាងសកម្មនូវសេចក្តីស្នើស្តីពីសន្ធិសញ្ញាដែលបានលើកឡើងដោយភាគីអ៊ុយក្រែនក្នុងអំឡុងកិច្ចចរចានៅទីក្រុងអ៊ីស្តង់ប៊ុល ប្រទេសតួកគី ប៉ុន្តែក្រោយមកដោយសារតែសហរដ្ឋអាមេរិកបានប្រើឥទ្ធិពលធ្វើឱ្យភាគីអ៊ុយក្រែនឱ្យផ្លាស់ប្តូរជំហររបស់ខ្លួន ព្រមទាំងបានលើកឡើងនូវគំនិតដែលខុសពីមុនយ៉ាងខ្លាំង ហេតុនេះបានជាបណ្តាលឱ្យការចរចាជាមួយភាគីអ៊ុយក្រែនដើរថយក្រោយយ៉ាងខ្លាំង។

អ្នកបកប្រែ:李庆莉
ប្លុកពិសេស