យោងតាមលទ្ធផលនៃការស្ទង់មតិតាមច្រកចេញនៃការិយាល័យបោះឆ្នោតនានាដែលប្រកាសដោយប្រព័ន្ធផ្សព្វផ្សាយបារាំងមួយចំនួននៅយប់ថ្ងៃទី ២៤ ខែមេសាឱ្យដឹងថា លោកEmmanuel Macron ប្រធានាធិបតីបច្ចុប្បន្នបានឈ្នះលោកស្រីMarine Le Penបេក្ខភាពមកពីបក្ស"សម្ព័ន្ធជាតិ"ដែលជាគណបក្សស្តាំនិយមក្នុងការបោះឆ្នោតជុំទី២នៃការបោះឆ្នោតជ្រើសរើសប្រធានាធិបតីដែលធ្វើឡើងនៅថ្ងៃដដែល ហើយនឹងបន្តអាណត្តិជាប្រធានាធិបតីបារាំង។
យោងតាមស្ថិតិរបស់ក្រុមហ៊ុនស្ទង់មតិឱ្យដឹងថា លោក Macron ទទួលបានសំឡេងគាំទ្រ៥៨.៦ភាគរយ ចំណែកលោកស្រីMarine Le Penទទួលបាន ៤១.៤ ភាគរយ។ លោក Macron បានថ្លែងសុន្ទរកថានៅយប់ថ្ងៃដដែលនោះដើម្បីសម្តែងអំណរគុណចំពោះការគាំទ្រនិងការជឿទុកចិត្តរបស់ម្ចាស់ឆ្នោត។