ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោកXi Jinping ផ្ញើសារលិខិតអបអរសាទរការរៀបចំសន្និបាតអានសៀវភៅប្រជាជនទាំងមូលលើកទី ១ ដោយបានគូសបញ្ជាក់ថា សង្ឃឹមសង្គមទាំងមូលចូលរួមអានសៀវភៅ
2022-04-23 14:53:08cri
Share with:

សន្និបាតអានសៀវភៅប្រជាជនទាំងមូលលើកទី ១ បានសម្ពោធបើកនៅក្រុងប៉េកាំងនាថ្ងៃទី ២៣ ខែមេសា ។ លោកXi Jinping ប្រធានរដ្ឋចិនបានផ្ញើសារលិខិត ដើម្បីសម្តែងការអបអរសាទរយ៉ាងកក់ក្តៅ ។

លោកXi Jinping បានលើកឡើងក្នុងសារលិខិតថា ការអានសៀវភៅគឺជាមធ្យោបាយសំខាន់សម្រាប់មនុស្សជាតិទទួលបានចំណេះដឹង បង្កើនប្រាជ្ញានិងបង្កើនសីលធម៌ អាចបំផុសគំនិតមនុស្ស និងកសាងឧត្តមគតិ ។ ប្រជាជាតិចិនផ្តើមគំនិតឱ្យអានសៀវភៅតាំងពីបុរាណកាលមក បន្តវេនស្មារតីប្រជាជាតិចិន និងបង្កើតចរិតជឿជាក់លើខ្លួនឯង ខិតខំតស៊ូរបស់ប្រជាជនចិន ។

លោកXi Jinping សង្ឃឹមសមាជិកបក្សនិងកម្មាភិបាលដ៏ច្រើនកុះករអាចនាំមុខអានសៀភៅនិងរៀនសូត្រ សង្ឃឹមកុមារៗអាចមានទំលាប់អានសៀវភៅដោយសប្បាយរីករាយ និងធំធាត់ឡើងដោយបរិសុទ្ធ សង្ឃឹមថាសង្គមទាំងមូលសុទ្ធតែចូលរួមអានសៀវភៅ ដោយបង្កើតជាបរិយាកាសស្រឡាញ់ការអានសៀវភៅ អានសៀវភៅល្អនិងពូកែអានសៀវភៅ ៕

អ្នកបកប្រែ:徐晓霞
ប្លុកពិសេស