ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

រដ្ឋអារ៉ាប់អំពាវនាវឱ្យសហគមន៍អន្តរជាតិធ្វើអន្តរាគមន៍ក្នុងការឈ្លានពានរបស់អ៊ីស្រាអែល
2022-04-22 15:19:58cri
Share with:

គណៈកម្មាធិការរដ្ឋមន្ត្រីអារ៉ាប់បានបើកធ្វើកិច្ចប្រជុំបន្ទាន់នៅរដ្ឋធានីអាម៉ាននៃប្រទេសហ្ស៊កដានីកាលពីថ្ងៃទី ២១ ខែមេសា ដើម្បីថ្កោលទោសការរំលោភបំពានរបស់អ៊ីស្រាអែលចំពោះវិហារអ៊ីស្លាម Al-Aqsa និងអំពាវនាវឱ្យសហគមន៍អន្តរជាតិចាត់វិធានការអន្តរាគមន៍ជាបន្ទាន់ ។ តំណាងមកពីប្រទេសហ្ស៊កដានី អារ៉ាប៊ីសាអូឌីត ប៉ាឡេស្ទីននិងប្រទេសដទៃទៀត ព្រមនិងអគ្គលេខាធិការសម្ព័ន្ធអារ៉ាប់បានចូលរួមកិច្ចប្រជុំនៅថ្ងៃដដែលនោះ និងពិគ្រោះពិភាក្សាអំពីស្ថានភាពនៅក្រុងហ្សេរុយសាឡិម និងវិហារអ៊ីស្លាម Al-Aqsa

បន្ទាប់ពីកិច្ចប្រជុំ គណៈកម្មាធិការរដ្ឋមន្ត្រីអារ៉ាប់បានចេញសេចក្តីថ្លែងការណ៍ថ្កោលទោសចំពោះការវាយប្រហារទៅលើអ្នកគោរពបូជាក្នុងវិហារអ៊ីស្លាម Al-Aqsa របស់ភាគីប៉ូលិសអ៊ីស្រាអែលនាពេលថ្មីៗនេះ និងប្រឆាំងនឹងរាល់សកម្មភាពរបស់អ៊ីស្រាអែលដែលមានបំណងផ្លាស់ប្តូរស្ថានភាពប្រវត្តិសាស្ត្រនិងស្ថានការណ៍បច្ចុប្បនៃវិហារអ៊ីស្លាម Al-Aqsa ។ សេចក្តីថ្លែងការណ៍បានឱ្យដឹងថា "ការញុះញង់ដោយគឃ្លើន" របស់ភាគីអ៊ីស្រាអែលក្នុងក្រុងហ្សេរុយសាឡិមអាចបង្កឱ្យមានអំពើហិង្សានិងគំរាមកំហែងដល់សន្តិសុខនិងស្ថិរភាពក្នុងតំបន់និងពិភពលោកទាំងមូល ៕

អ្នកបកប្រែ:王幸
ប្លុកពិសេស