郭翔青
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ប្រទេសចិនតំណាងឱ្យប្រទេសកំពុងអភិវឌ្ឍន៍ទាំងឡាយថ្លែងអំពាវនាវក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិឱ្យជំរុញការចែកចាយវ៉ាក់សាំងជំងឺកូវីដ១៩ដោយសមភាព

2021-06-22 10:24:13 cri

  ថ្ងៃទី​២១ ខែ​មិថុនា ក្នុ​ងកិច្ច​សន្ទនា​នៃឧត្តមស្នងការទទួល​បន្ទុក​សិទ្ធិ​មនុស្ស​​ស្តីពី​បញ្ហា​ទប់​ទល់​នឹង​ការ​រីក​រាល​ដាល​នៃជំងឺកូវីដ១៩​ របស់​សន្និសីទ​ក្រុម​ប្រឹក្សា​សិទ្ធិមនុស្ស​អង្គការ​សហប្រជាជាតិ​លើក​ទី​៤៧ លោក Chen Xu តំណាង​ប្រទេស​ចិន​ប្រចាំ​ជា​អចិន្ត្រៃយ៍​នៅ​ទីស្តីការ​ក្រុង​ហ្សឺណែវ​នៃ​អង្គការ​សហប្រជាជាតិ​ និង​អង្គការអន្តរជាតិ​ផ្សេង​ទៀត​បាន​តំណាង​ឱ្យ​ប្រទេស​ចំនួន​៦៣​នៃ​តំបន់​នានា​នៅលើ​ពិភពលោក​ថ្លែង​សុន្ទរកថា​រួម​ ក្នុ​ងន័យ​អំពាវនាវ​ឱ្យ​ជំរុញ​ការ​ចែក​ចាយ​វ៉ាក់សាំង​ជំងឺកូវីដ​១៩​ដោយ​សមភាព​នៅលើ​ពិភពលោក ។

      លោក Chen Xu បា​ន​ថ្លែង​ថា វ៉ាក់សាំង​ជា​ឧបករណ៍ដ៏​ខ្លាំង​ក្លា​សម្រាប់​យក​ឈ្នះលើការ​រីក​រាល​ដាលនៃ​ជំងឺ​កូវីដ​១៩​ ដូច្នេះ គួរតែ​ក្លាយ​ជា​ផលិតផល​សាធារណ​ជា​សកល​ ប៉ុន្តែ​បច្ចុប្បន្ន​ ភាពអាច​ចូល​ដល់​បាន​​ ភាព​អាច​ទទួល​បាន​និង​ភាពអាចរ៉ាប់រងបានរបស់​វ៉ាក់សាំង​បាន​ក្លាយ​ជា​បញ្ហា​ធ្ងន់​ធ្ងរ ។ “​វ៉ាក់សាំងជាតិនិយម”​និង​ទង្វើ​ស្តុក​ទុក​វ៉ាក់សាំងជំងឺកូវីដ១៩ លើសពីតម្រូវការ សុទ្ធតែធ្វើ​​ឱ្យ​អ្នកផង​ព្រួយបារម្ភ​ណាស់ ។ ដូចនេះ យើងសូម​​គាំទ្រ​សេចកី្ត​អំពាវនាវ​របស់​អង្គការ​សហប្រជាជាតិ​ស្តីពី​ការ​ចែក​ចាយ​វ៉ាក់សាំង​ដោយ​សមភាពនៅពិភពលោក​ទាំង​មូល និង​សូម​ដាស់​តឿន​ប្រទេស​ទាំង​អស់​ធ្វើ​ឱ្យ​ពាក្យ​សន្យា​ទៅជា​ប្រតិបតិ្តការ​ជាក់​ស្តែង ដោយឈរលើ​ស្មារតី​កិច្ច​សហប្រតិបតិ្តការនិង​​សាមគ្គីភាព​អន្តរជាតិ​ និង​គាំទ្រ​ប្រទេស​កំពុង​អភិវឌ្ឍន៍ទាំង​ឡាយ​ឱ្យ​​ទទួល​បាន​វ៉ាក់សាំង​ជំងឺកូវីដ​១៩​ដោយ​ទាន់​ពេល​វេលា​ ក៏ដូច​ជា​លើក​កម្ពស់​ភាព​​អាច​ទទួល​បាន​ ​ភាពអាចរ៉ាប់រងបាន​និង​សមត្ថភាព​ផលិត​នៅ​ប្រទេស​កំពុង​អភិវឌ្ឍន៍ ក្នុង​នោះ​ក៏​បូក​រួម​ទាំង​ប្រទេស​មិន​រីកលូតលាស់​បំផុត​ផងដែរ ដើម្បី​ជួយ​សង្គ្រោះ​អាយុជីវិត​និង​យក​ឈ្នះ​លើ​ការ​រីក​រាល​ដាលនៃជំងឺកូវីដ​១៩​ក្នុង​ពេល​ឆាប់ៗ ៕

ប្រទេសចិនតំណាងឱ្យប្រទេសកំពុងអភិវឌ្ឍន៍ទាំងឡាយថ្លែងអំពាវនាវក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិឱ្យជំរុញការចែកចាយវ៉ាក់សាំងជំងឺកូវីដ១៩ដោយសមភាព_fororder_06221

 

អ្នកបកប្រែ:郭翔青
ប្លុកពិសេស