邓倩
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

មហោស្រពខ្សែភាពយន្តអន្តរជាតិប៉េកាំងលើកទី10នឹងបើកធ្វើនៅចុងខែសីហាខាងមុខនេះ

2020-08-13 15:38:21

      មហោស្រព​ខ្សែភាពយន្ត​អន្តរជាតិ​ប៉េកាំង​លើកទី ១០ ​នឹង​ប្រារព្ធធ្វើឡើង​ពីថ្ងៃទី ២២ ​ ដល់ថ្ងៃទី ២៩ ខែសីហា​ខាងមុខនេះ ​ភ្ញៀវ​កិត្តិយស​នៅក្រៅប្រទេសចិន​នឹង​ចូលរួម​សកម្មភាព​ទាំងឡាយ​​​តាមរបៀប​អនឡាញ​​។

      មហោស្រព​​​លើកនេះ​នឹង​រៀបចំ​សកម្មភាព​ទាំង​នៅ​កន្លែង​ជាក់ស្តែង​និង​តាមបណ្តាញអ៊ីនធឺណេត ​​ដូចជា​ការ​រៀបចំ​ពិធី​បើក ​ការចាក់បញ្ចាំងភាពយន្ត ​ពិព័រណ៍ ​​ការកៀរគរ​ពាណិជ្ជករ​តាមអនឡាញ ​វេទិការ ​​មហោស្រព​​ភាពយន្ត​និស្សិត​​ប៉េកាំង​ជាដើម​។ ​គេហទំព័រ​ផ្លូវការ​នៃ​​មហោស្រព​ភាពយន្ត​អន្តរជាតិ​ប៉េកាំង​លើក​នេះ​​នឹង​​មាន​ការ​បង្ហាញ​តាម​ទម្រង់ ​3D​ តាម​អនឡាញ​ ដើម្បី​​ផ្តល់ជូន​​ពាណិជ្ជករ​ និង​ភ្ញៀវកិត្តិយស​នូវ​​សេវាកម្ម​ផ្លាស់ប្តូរ​និង​កិច្ចសហប្រតិបត្តិការ​បែប​ឌីជីថល​ ​ឆ្លាតវៃ និងប្រកប​ដោយ​ប្រសិទ្ធភាព​។

អ្នកបកប្រែ:邓倩
ប្លុកពិសេស