邓倩
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ផ្សារណាត់នាំចេញនាំចូលចិនលើកទី 127 ជិតនឹងបើកធ្វើតាមអនឡាញ ពាណិជ្ជករបញ្ជាទិញនៅបរទេសអាចចូលទស្សនាពិព័រណ៌និងពិភាក្សាពីការបញ្ជាទិញបានគ្រប់ពេល

2020-06-10 16:12:26 cri

图片默认标题_fororder_490e5ad0-6c6d-4e39-83af-0188fec34781

ដោយរង​ឥទ្ធិពល​ពី​ជំងឺ​កូវីដ-19  ​​ផ្សារ​ណាត់​នាំចេញ​នាំចូល​ចិន​លើក​ទី 127 ​នឹង​ធ្វើតាម​អនឡាញ​  ​ឆ្នាំនេះ​នឹង​ប្រើ​បច្ចេកទេស​បណ្តាញ​អ៊ីនធឺណែត ​ដើម្បី​​ធ្វើ​​ការទាក់ទងគ្នា​និង​ការផ្សព្វផ្សាយ​ជាទូទៅ​តាមរយៈGoogle ​និង​ Facebook ​។ ​ដូចនេះ ​​ពាណិជ្ជករ​​បរទេស​អាច​ចូលទស្សនា​​ពិព័រណ​ផ្សារណាត់​បាន​គ្រប់​ពេល ​ក៏ដូចជា​​ពិភាក្សា​​អំពី​ការបញ្ជា​ទិញ​បាន​គ្រប់​ពេល។

ក្រៅពីនេះ  ​គណៈកម្មការ​​រៀបចំ​​ផ្សារ​ណាត់​​មិន​កំណត់​ចំនួន​​នៃ​ផលិតផល​​​ចូលរួម​តាំង​ពិព័រណ​​តាម​អនឡាញ​ទេ​។ ​សហគ្រាស​អាច​​តាំង​បង្ហាញ​ផលិតផល​​របស់​ខ្លួន​និង​ធ្វើ​ការផ្សព្វផ្សាយ​​តាម​គ្រប់បែបយ៉ាង​ទាំង​រូបភាព ​វីដេអូ 3D ជាដើម។ ​ចំណែកឯ​ព័ត៌មាន​លម្អិត​នៃ​ការផ្គត់​ផ្គង់​ផលិតផល​នៃ​ពាណិជ្ជករ​លក់​ ​នឹង​ត្រូវ​បញ្ចូន​ទៅ​ឱ្យ​​ក្រុម​ពាណិជ្ជករ​បញ្ជា​ទិញ​ដែល​ត្រូវការ​ផលិតផល​ទាំងនេះ​តែ​ម្តង​ ដើម្បី​ជួយ​ភាគីទាំងពីរ​ឱ្យ​សម្រេច​ការធ្វើ​ជំនួញ​៕​​​

 

 

អ្នកបកប្រែ:邓倩
ប្លុកពិសេស