郭翔青
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ពេលទៅសួរសុខទុក្ខសមាជិកនៃមជ្ឈដ្ឋានសេដ្ឋកិច្ចដែលអញ្ជើញទៅចូលរួមមហាសន្និបាតសភាប្រឹក្សានយោបាយប្រជាជនទូទាំងប្រទេសចិន លោក ស៊ី ជីនភីងបានគូសបញ្ជាក់ថា ត្រូវប្រកាន់ខ្ជាប់ប្រើក្រសែភ្នែកសត្យានុម័ត យូរអង្វែងនិងគ្រប់ជ្រុងជ្រោយសម្រាប់វិភាគស្ថាការណ៍សេដ្ឋកិច្ច ខិតខំប្រឹងប្រែងស្វែងរកឱកាសក្នុងវិបតិ្ត និងបង្កើតនិម្មាបនកម្មថី្មក្នុងភាពបម្រែបម្រួល

2020-05-24 09:07:30 cri

     នៅ​ថ្ងៃទី ២៣ ខែ​ឧសភា លោក ស៊ី ជីនភីង ប្រធាន​រដ្ឋ​ចិន​បាន​ថ្លែង​នៅ​ក្រុង​ប៉េកាំង​ថា បច្ចុប្បន្ន នៅ​លើ​ផ្ទៃ​អន្តរជាតិ ការគាំពារ​និយម​បាន​ងើប​ឡើង​វិញ ប៉ុន្តែ​យើង​ត្រូវ​ឈរ​នៅ​ម្ខាងត្រឹម​ត្រូវ​ក្នុង​ប្រវតិ្តសាស្ត្រ ប្រកាន់​ខ្ជាប់​ពហុនិយម​និង​ធ្វើ​ឱ្យ​ទំនាក់ទំនង​អន្តរជាតិ​មាន​ប្រជាធិបតេយ្យភាព គ្រោង​ផែនការ​អភិវឌ្ឍ​ប្រកប​ដោយ​ទស្សនៈបើកទូលាយ កិច្ច​សហប្រតិបតិ្តការ​ និង​ឈ្នះ-ឈ្នះ ប្រកាន់​ខ្ជាប់មិន​ងាករេក្នុង​ន័យ​ជំរុញ​សកលភាពវូបនីយកម្ម​សេដ្ឋកិច្ច​ទទួលបាន​វិវឌ្ឍន៍​រីក​ចម្រើន​តាម​ទឹសដៅ​បើក​ចំហ​ បរិយាប័ន្ន ផ្តល់​ផល​ប្រយោជន៍​ជា​ទូទៅ តុល្យភាពនិង​ឈ្នះ-ឈ្នះ ដើម្បី​ជំរុញ​ការ​បង្កើត​សេដ្ឋកិច្ច​សកល​ប្រក​ប​ដោយ​ភាព​បើក​ទូលាយ ។

    នៅ​ថ្ងៃដដែល លោក ស៊ី ជីនភីង បាន​អញ្ជើញ​ចូល​រួម​កិច្ច​ប្រជុំពិគ្រោះពិភាក្សា​ជា​ក្រុម​​នៃ​​សមាជិក​មជ្ឈដ្ឋាន​សេដ្ឋកិច្ច​ដែល​អញ្ជើញទៅ​ចូលរួម​​មហាសន្និបាត​លើក​ទី​៣​នៃសភា​ប្រឹក្សា​នយោបាយ​​ប្រជាជន​ទូទាំង​ប្រទេស​ចិន​នីតិកាល​ទី​១៣​ ព្រម​ទាំង​បាន​ស្តាប់​មតិ​យោបល់​និង​សេចកី្ត​ស្នើ​ផង​ដែរ ។ លោក​បាន​លើកឡើង​ថា ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​នៃ​ប្រទេស​ចិន​មាន​ភាព​ល្អ​ប្រសើរ​ ប៉ុន្តែ​ក៏​ប្រឈម​នឹង​ការ​លំបាក​និ​ងការសាកល្បង​ជា​ច្រើន ក្រៅពី​រងផល​ប៉ះពាល់​ពី​ជំងឺ​កូវីដ​១៩ ប្រទេស​ចិន​ក៏​ត្រូវ​ប្រឈម​នឹង​ស្ថានភាព​អវិជ្ជមាន ដូច​ជា​សេដ្ឋកិច្ច​សកល​បាន​ថយ​ចុះ​យ៉ាង​គំហុក ពាណិជ្ជកម្ម​និង​វិនិយោគ​អន្តរជាតិ​បាន​បង្រួញ​ទំហំយ៉ាង​ខ្លាំង ក៏ដូច​ជាមាន​​ប្រទេស​មួយ​ចំនួន​ឃោសនា​គាំពារ​និយម​និង​ឯកកោត​ភាគី​និយម​ជាដើម ។

   

图片默认标题_fororder_经济界

    លោក ស៊ី ជីនភីង​បាន​លើក​ឡើង​ទៀត​ថា នៅ​ពេល​អនាគត ប្រទេស​ចិន​ត្រូវ​ចាត់​ទុក​ការ​បំពេញ​សេចក្តី​ត្រូវ​ការ​ក្នុង​ស្រុក​ជា​កិច្ច​ការចាប់​ផ្តើម​និង​ការងារ​គន្លឹះ​នៃ​ការ​អភិវឌ្ឍ ក្នុ​ង​ន័យ​បង្កើត​ប្រព័ន្ធ​ផ្គត់​ផ្គង់​ក្នុង​ស្រុក​ដ៏​ល្អពេញ​លេញ ខិត​ខំប្រឹង​ប្រែង​ជំរុញការ​ច្នៃ​ប្រឌិត​ថ្មី​លើ​វិស័យ​វិទ្យាសាស្ត្រ​បច្ចេកទេស​និង​វិល័យ​ផ្សេង​ទៀត ​ក៏ដូច​ជា​ពន្លឿន​ជំរុញ​ការ​អភិវឌ្ឍ​ឧស្សាហកម្ម​​ថ្មី​ដែល​ប្រកប​ដោយលក្ខណៈ​យុទ្ធសាស្ត្រ ដូច​ជា​សេដ្ឋកិច្ច​ឌីជីថល ផលិតកម្ម​វៃឆ្លាត សុខាភិបាល​និង​សុខភាព ​សម្ភារៈថ្មី​ជាដើម ៕

អ្នកបកប្រែ:郭翔青
ប្លុកពិសេស