李庆莉
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោកស៊ីជីនភីង ប្រធានរដ្ឋចិននិងឧត្តមភរិយា ជួបសន្ទនាជាមួយលោកប្រធានាធិបតីបារាំងនិងភរិយានៅក្រុងសៀងហៃ

2019-11-06 15:18:13 cri

    លោក​ស៊ីជីនភីង​ ប្រធាន​រដ្ឋ​ចិន​និងឧត្តម​​ភរិយាគឺ​លោក​ស្រី​ Peng Liyuan បាន​ជួបសន្ទានា​ជាមួយ​លោក​Macron ប្រធានាធិបតី​បារាំង​និងឧត្តម​​ភរិយា​ គឺ​លោកស្រី​ Brigitte Macron ​នៅក្រុង​សៀង​ហៃ​កាលពី​យប់ថ្ងៃទី​ ៥ ខែ​វិច្ឆិកា ។

    លោក​ស៊ីជីនភីង​បាន​រំពឹងទុក​ថា​ ដំណើរ​ទស្សនកិច្ច​របស់​លោក​Macron នៅ​ក្រុង​សៀងហៃ​​អាច​ជួយ​ឱ្យ​លោក​ស្វែង​យល់​ពីក្រុង​សៀងហៃនិង​​ប្រទេស​ចិន​ ។ ប្រទេស​ចិននិង​បារាំង​ជា​តំណាងនៃ​វប្បធម៌រវាង​ប្រទេស​លោក​ខាង​កើត​និង​ខាង​លិចធំទាំងពី​រ​ ។​ ​ដូច្នេះ​គួរ​តែ​គោរព​គ្នា​និង​រៀន​សូត្រ​ពី​គ្នា​ទៅវិញទៅមក​  ។

    លោក​ Macron បាន​ថ្លែង​ថា​ សុន្ទរកថា​របស់​លោក​ស៊ីជីនភីង​នៅ​ក្នុង​ពិធីសម្ពោធ បើក​ពិព័រណ៍​នាំចូល​ចិន​អន្តរជាតិ​លើកទី ២ បាន​ធ្វើឱ្យ​លោក​មានការ​ចង​ចាំ​យ៉ាង​ជ្រាលជ្រៅ​ ។ ភាគីបារាំង​សូមកោត​សរសើរ​និង​ស្វាគមន៍​ប្រទេស​ចិនចំពោះការ​​បង្កើនភាព​បើកទូលាយ​ថែម​មួយ​កម្រិតទៀត​ ក៏​ដូចជា​កិច្ច​ខិត​ខំប្រឹងប្រែង​ដើម្បី​បង្កើត​សេដ្ឋកិច្ច​ពិភពលោក​បែប​បើកទូលាយ​ ក្នុងន័យ​ផ្តល់​ផល​ប្រយោជន៍​ដល់​គ្នា​ទៅវិញទៅមក​និង​ឈ្នះ-ឈ្នះ​ ។ លោក​ជូន​ពរ​ពិព័រណ៍​​​នាំ​ចូល​ចិន​អន្តរជាតិ​លើកទី​ ២ ឱ្យ​ទទួលបានភាព​​ជោគជ័យ​ ។ លោក​បាន​ថ្លែង​ថា​ ក្រុង​សៀងហៃ​ធ្វើ​ឱ្យ​លោក​រំភើប​ណាស់​ ។ លោក​បានមើល​ឃើញ​ពី​ភាព​​​បើក​ទូលាយ​និង​ការ​អភិវឌ្ឍនស​​ពេល​អនាគត​របស់​ចិន​នៅ​​ទីក្រុង​សៀងហៃ ។

图片默认标题_fororder_1125196388_15729732331151n

 

图片默认标题_fororder_1125196388_15729732639931n

 

图片默认标题_fororder_1125196388_15729732479031n

 

 

អ្នកបកប្រែ:李庆莉
ប្លុកពិសេស