孙玲玲
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

អនាគតនៃការអភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រទេសចិនមុខជានឹងកាន់តែភ្លឺស្វាងមិនខាន

2019-11-06 11:14:12 cri

    កាលពី​ថ្ងៃទី៥ខែ​វិចិ្ឆកា​ ពិព័រណ៍​នាំចូល​ចិនអន្តរជាតិ​លើកទីពីរ​បាន​សម្ពោធបើក​ជាផ្លូវការ​នៅ​ក្រុង​សៀងហៃ​ប្រទេសចិន​ ។​ លោក​ស៊ីជីនភីង​ ប្រធានរដ្ឋចិន​បានថ្លែង​សុន្ទរកថាគន្លឹះ​ក្នុង​ពិធីសម្ពោធបើក​ដោយ​សម្តែង​នូវ​ភាពជឿ​ជាក់ថា ​អនាគត​នៃ​ការអភិវឌ្ឍ​សេដ្ឋកិច្ច​របស់​ប្រទេសចិន​មុខជានឹង​កាន់តែ​ភ្លឺស្វាង​មិនខាន ។ ​ពាក្យសម្តី​របស់​លោកបាន​បង្ហាញ​យ៉ាងពេញ​លេញនូវ​សមត្ថភាព​ក្នុង​ការរក្សា​ការអភិវឌ្ឍ​សេដ្ឋកិច្ច​ប្រកប​ដោយ​ស្ថិរភាព​និង​ល្អប្រសើរ​ជាយូរអង្វែង​របស់ចិន ​ព្រមទាំង​ជា​កម្លាំង​ចលករ​ដ៏ខ្លាំងក្លា​ក្នុង​ការងើប​ឡើងវិញ​នៃសេដ្ឋកិច្ច​ពិភពលោក​ផងដែរ ។ ​ការនេះ​នាំឱ្យ​មជ្ឈដ្ឋាន​អន្តរជាតិ​កោតសរសើរ​ជាទូទៅ ។

    ប៉ុន្មានឆ្នាំ​កន្លងទៅនេះ​ និន្នាការ​នៃ​ការការពារនិយម​ផ្នែក​ពាណិជ្ជកម្ម​និងគំនិត​ច្រាស់​នៃ​សកលភាវូបនីយកម្ម​បាន​កើនឡើង​ឥតឈប់ឈរ ​ធ្វើឱ្យ​សេដ្ឋកិច្ច​ពិភពលោក​ធ្លាក់ចុះ​ ប៉ុន្តែ​ សេដ្ឋកិច្ច​ប្រទេសចិន​នៅតែ​រក្សា​ដំណើរការ​ប្រកបដោយ​ស្ថិរភាព​ បាន​ប្រមូលផ្តុំ​នូវជំនឿចិត្ត​នៃ​សកលភាវូបនីយកម្ម​ផ្នែក​សេដ្ឋកិច្ច​យ៉ាងខ្លាំង​ ។ ក្នុង​រយៈពេល​៣ត្រីមាស​​ឆ្នាំនេះ ​​ផលិតផល​ក្នុងស្រុក​សរុប​របស់ចិន​បាន​កើនឡើង​៦,២​ភាគរយ​បើប្រៀបធៀប​នឹង​រយៈពេល​ដូចគ្នា​នាឆ្នាំទៅមិញ​ ។ ធនាគារ​ពិភពលោក​បាន​ប្រកាស​របាយការណ៍​ស្តីពី​បរិយាកាស​ពាណិជ្ជកម្ម​ឆ្នាំ២០២០​ និង​លំដាប់ថ្នាក់​នៃបរិយាកាស​ពាណិជ្ជកម្ម​របស់ចិន​បាន​ឡើងពីថ្នាក់​ទី៤៦ទៅ​ថ្នាក់ទី៣១ ។

    ប្រទេស​ចិន​ជា​ទី​ផ្សារ​ដ៏​ធំសម្បើម​ដែល​មាន​ប្រជាជន​ចំនួន​ជិត​១ពាន់​៤រយលាននាក់ ​ហើយ​ក៏​មាន​ចំនួន​មនុស្ស​ដែល​ទទួល​ប្រាក់​ចំណូល​មធ្យម​ច្រើនបំផុត​លើក​ពិភពលោក​ផងដែរ ​គម្រោង​យុទ្ធសាស្រ្ត​ដ៏​ច្បាស់​លាស់ ​ការចាត់ចែង​គោលនយោបាយ​ដ៏​រស់រវើក ​និង​កំណែទម្រង់​ច្នៃប្រឌិត​ថ្មី​ជា​និរន្តរភាព​បាន​ផ្តល់​នូវ​ការ​ធានា​ផ្នែក​ប្រព័ន្ធគ្រប់គ្រងសម្រាប់​ការ​អភិវឌ្ឍ​ប្រកបដោយ​កម្រិត​ខ្ពស់​នៃ​សេដ្ឋកិច្ចចិន។

    ប្រទេស​ចិន​កំពុងតែ​បង្ហាញ​នូវ​ប្តេជ្ញាចិត្ត​រួម​គ្នា​អភិវឌ្ឍន៍​ជា​មួយ​បណ្តា​ប្រទេស​នានា​លើក​ពិភពលោក​តាម​រយៈ​សកម្មភាព​ជាក់ស្តែង​មួយ​ចំនួនដូច​ជា​ ​ការ​បន្ត​ពង្រីក​ការ​បើក​ទូលាយ​នៃ​ទី​ផ្សារ ​បន្ត​ធ្វើ​ឱ្យ​ល្អ​ពេញលេញ​នូវ​និម្មាបនកម្មការ​បើក​ទូលាយ ​បន្ត​កែ​លម្អ​នូវ​បរិយាកាស​អាជីវកម្ម ​បន្ត​ធ្វើ​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី​និង​ពហុភាគីឱ្យ​មាន​ភាព​ស៊ីជម្រៅ ​និង​បន្ត​ជំរុញ​កិច្ច​កសាង​ខ្សែក្រវាត់​និង​ផ្លូវ។ប្រទេស​ចិន​ដែល​បើក​ចំហ​នឹងផ្តល់​នូវ​កាលានុវត្តភាព​ទីផ្សារ​ ​កាលានុវត្តភាព​វិនិយោគនិង​កាលានុវត្តភាព​កំណើនកាន់តែ​ច្រើន​ដល់​ប្រទេស​នានា​ដើម្បី​សម្រេច​ការ​អភិវឌ្ឍ​រួម​គ្នា ​និង​រួម​ចំណែក​ដោយ​ឥតឈប់ឈរក្នុងការ​ជំរុញ​កិច្ច​កសាង​សេដ្ឋកិច្ច​ពិភពលោក​បែប​បើក​ទូលាយ​និង​បង្កើត​សហគមន៍​រួម​វាសនានៃ​មនុស្សជាតិ។

អ្នកបកប្រែ:孙玲玲
ប្លុកពិសេស