郑磊
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ទស្សនាវដ្តីQIUSHIចេញផ្សាយអត្ថបទសំខាន់របស់លោកស៊ីជីនភីងអគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិនក្រោមចំណងជើងថា”សុន្ទរកថាក្នុងមហាសន្និបាតអបអរសាទរខួបទី៦០នៃការបង្កើតសភាតំណាងប្រជាជនទូទាំងប្រទេសចិន”

2019-09-16 11:30:26 cri

 ទស្សនាវដ្តីQIUSHIដែល​បោះ​ពុម្ព​ផ្សាយ​នៅ​ថ្ងៃ​ទី​១៦​ខែ​កញ្ញា​បាន​ចេញ​ផ្សាយ​អត្ថបទ​សុន្ទរកថា​សំខាន់​របស់​លោក​ស៊ីជីនភីង​អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​មជ្ឈិម​បក្ស​កុម្មុយនិស្ត​ចិន​ ប្រធាន​រដ្ឋ​ចិន​និង​ជា​ប្រធាន​គណៈកម្មាធិការ​យោធា​មជ្ឈិម​ចិន​ដែល​បាន​ថ្លែង​កាល​ពី​ថ្ងៃ​ទី​៥​ខែ​កញ្ញា​ឆ្នាំ​២០១៤​ក្រោម​ចំណង​ជើង​ថា”សុន្ទរកថា​ក្នុង​មហាសន្និបាត​អបអរ​សាទរ​ខួប​ទី​៦០​នៃ​ការ​បង្កើត​សភា​តំណាង​ប្រជាជន​ទូទាំង​ប្រទេស​ចិន”។

      អត្ថបទ​បាន​គូស​បញ្ជាក់​ថា យើង​ត្រូវ​ជ្រោងទង់ប្រជាធិបតេយ្យ​ប្រជាមានិត ប្រកាន់​ខ្ជាប់​នូវ​របបសភា​តំណាង​ប្រជាជន​យ៉ាង​មុតមាំ​មិន​ងាក​រេ ហើយ​ក៏​ត្រូវ​ដើរ​ឱ្យ​ស្រប​ជា​មួយ​យុគ​សម័យ​ដើម្បី​ធ្វើ​ឱ្យ​របប​សភា​តំណាង​ប្រជាជន​មាន​ភាព​ល្អ​ពេញ​លេញ ប្រកាន់​ខ្ជាប់​ការ​ដើរ​លើ​ផ្លូវ​អភិវឌ្ឍន៍​នយោបាយ​សង្គមនិយម​ប្រកប​ដោយ​លក្ខណៈពិសេស​នៃ​ប្រទេស​ចិន​យ៉ាង​មុត​មាំ​មិន​ងាក​រេ ក៏​ដូច​ជា​បន្ត​ជំរុញ​កិច្ច​កសាង​នយោបាយ​ប្រជាធិបតេយ្យ​សង្គម​និយម​និង​អភិវឌ្ឍ​អរិយធម៌នយោបាយ​សង្គម​និយម​ផង​ដែរ ៕

 

អ្នកបកប្រែ:郑磊
ប្លុកពិសេស