孙玲玲
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លំហាត់នាគមាសឆ្នាំ២០១៨ដែលជាការហ្វឹកហាត់ផ្នែកការប្រឆាំងភេរវកម្មរួមគ្នានិងការងារមនុស្សធម៌រវាងប្រទេសចិននិងកម្ពុជាបានបញ្ចប់ហើយ

2018-03-30 15:04:33 cri

    ព្រឹក​ថ្ងៃទី២៩​ខែមីនា​តាម​ម៉ោងតំបន់​ លំហាត់​នាគមាស​ឆ្នាំ២០១៨​ដែលជា​ការហ្វឹកហាត់​ផ្នែក​ការប្រឆាំង​ភេរវកម្ម​រួមគ្នា​និង​ការងារ​មនុស្សធម៌​រវាង​ប្រទេស​ចិននិង​កម្ពុជា​ទីបំផុត​បាន​សម្រេច​លំហាត់​​នៃ​សកម្មភាព​ប្រឆាំង​ភេរវកម្ម​រួមគ្នា​ ហើយ​រៀបចំពិធី​បិទបញ្ចប់​លំហាត់​នៅទីលាន​ហ្វឹកហាត់​ចម្រុះនៃ​កងពលតូច​មួយរបស់​ប្រទេស​កម្ពុជា ។

    លោក ​Zhou​ Songhe ​មេបញ្ជាការរង​នៃ​កងទ័ព​ជើងគោក​នៃ​កងទ័ព​រំដោះ​ប្រជាជន​ចិន​ លោក​ Xiong​ bo ​ឯកអគ្គរដ្ឋទូតចិន​ប្រចាំនៅ​កម្ពុជានិង​សម្តេច ​ទៀបាញ់ ​​​ឧបនាយករដ្ឋមន្ត្រី​និងជា​រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិនៃ​ប្រទេសកម្ពុជា​បានថ្លែង​សុន្ទរកថា​ដោយ​ឡែកពីគ្នា​ក្នុង​ពិធី​បិទបញ្ចប់​លំហាត់​នេះ ។

    លោក​ Zhou ​Songhe​ បាន​ថ្លែង​ថា ​លំហាត់​លើកនេះ​ជាឱកាស​ហ្វឹកហាត់​ក្នុង​ការប្រយុទ្ធ​ជាក់ស្តែង​រួមគ្នា​ដែល​កម្រមាន​សម្រាប់​នាយទាហាន​និងកូនទាហាន​​​របស់​ភាគីទាំងពីរ​ ហើយ​កងទ័ព​ក៏ទទួល​បាន​ការហ្វឹកហាត់​ដូច​ការប្រយុទ្ធពិតៗ ។

    សម្តេច ​ទៀបាញ់ ​បាន​សំដែង​ការកោតសរសើរ​ចំពោះ​កងទ័ព​ភាគីទាំងពីរ​ក្នុង​អំឡុងពេល​ហ្វឹកហាត់ ​ហើយបាន​ថ្លែងថា​ លំហាត់​លើកនេះ​គឺធ្វើឡើង​លើ​មូលដ្ឋាន​មិត្តភាព​និងសាមគ្គីភាព​រវាង​កងទ័ព​ប្រទេស​ទាំងពីរ​ចិននិង​កម្ពុជា ​​​ការផ្លាស់ប្តូរ​សមត្ថភាព ​ចំណេះដឹង​និង​បទពិសោធន៍​ គាំទ្រ​ការអភិវឌ្ឍ​និងសន្តិភាព​ក្នុងតំបន់​និង​ពិភពលោក​តាមរយៈ​កិច្ចសហប្រតិបត្តិការ​កាន់តែ​ជិតស្និទ្ធ ។

អ្នកបកប្រែ:孙玲玲
ប្លុកពិសេស