ទាក់​ដៃ​កសាង​អង្គភាព​រួម​ផ្នែក​វាសនា​រវាង​ចិន​និង​អាស៊ាន

សុន្ទរកថា​របស់​លោក ​ស៊ី​ ជីង​ ភីង ​ថ្លែង​នៅ​រដ្ឋសភា​ប្រទេស​ឥណ្ឌូនេស៊ី

លោក ​ស៊ី ​ជីន ​ភីង ប្រធានាធិបតី​នៃ​សាធារណរដ្ឋ​ប្រជាមានិតចិន

 

លោក លោកស្រី និង​មិត្តភ័ក្ត៖

       ជំរាបសួរ! ថ្ងៃ​នេះ ខ្ញុំ​មាន​ឱកាស​មក​ដល់​រដ្ឋសភា​នៃ​ប្រទេស​ឥណ្ឌូនេស៊ី ហើយ​ជួប​ជុំ​គ្នា​ជា​មួយ​មិត្តភ័ក្ត​គ្រប់​រូប​ ខ្ញុំ​រីករាយ​សប្បាយ​ណាស់ ។

តាម​សេចក្តី​អញ្ជើញ​របស់​លោក​ សូស៊ីលូ​ ប្រធានា​ធិបតី​ឥណ្ឌូនេស៊ី ខ្ញុំ​បាន​បំពេញ​ទស្សនកិច្ច​នៅ​ឥណ្ឌូនេស៊ី ដែល​ត្រូវ​គេ​ហោះ​ថា "ប្រទេស​មាន​១ ​ពាន់​កោះ" ។ នេះ​ជា​ចំណត​ទីមួយ​របស់​ដំណើរ​ទស្សនកិច្ច​នៅ​ប្រទេស​អាស៊ី​អគ្នេយ៍​របស់​ខ្ញុំ​លើក​នេះ ជា​ដំណើរ​បន្ត​ទំនាក់​ទំនង​មេត្រីភាព​ត​ទៅ​ថ្ងៃ​ក្រោយ ក៏​ជា​ដំណើរ​ផ្នែក​ផែនការ​និង​កិច្ច​សហប្រតិបត្តិការ​ដែរ ។

ជា​បឋម សូម​ខ្ញុំ​តំណាង​រដ្ឋាភិបាល​និង​ប្រជាជន​ចិន ហើយ​តាំង​នាម​ខ្លួន​ខ្ញុំ​សូម​ថ្លែង​ការ​សួរ​សុខ​ទុក្ខ​ដ៏​ស្មោះ និង​ជូនពរ​ដ៏​ល្អ​ប្រសើរ​ចំពោះ​ប្រជាជន​ឥណ្ឌូនេស៊ី ដែល​ជា​បងប្អូន​យើង ។

២០​ ឆ្នាំ​មុន ខ្ញុំ​ធ្លាប់​បាន​មក​ដល់​ប្រទេស​ឥណ្ឌូនេស៊ី​បំពេញ​ទស្សនកិច្ច បាន​ចាប់​អារម្មណ៍​ស្ថានការណ៍​អភិវឌ្ឍន៍ ព្រម​ទាំង​​ធម្មជាតិ​និង​វប្បធម៌​ដ៏​សម្បូរ​បែប​របស់​ឥណ្ឌូនេស៊ី ។ ២០ ​ឆ្នាំ​បាន​កន្លង​ហួស​ឆាប់​រហ័ស ប៉ុន្តែ​ស្ថានភាព​នា​ពេល​នោះ​គឺ​ហាក់​ដូច​ជា​កើត​នៅ​មិស្សិលមិញ ដល់​ថ្ងៃ​នេះ​នៅ​តែ​អាច​បង្ហាញ​ពី​មុខ​បាន ។ ដើរ​ជាន់​លើ​ដី​ដ៏​ស្អាត​នេះ​ម្តង​ទៀត ខ្ញុំ​បាន​កាន់​តែ​ចាប់​អារម្មណ៍​នូវ​កម្លាំង​រស់​រវើក​ដ៏​ខ្លាំង​នៃ​ទំនាក់​ទំនង​រវាង​ប្រទេស​ទាំង​ពីរ​ដោយ​ស៊ី​ជម្រៅ ហើយ​កាន់​តែ​ចាប់​អារម្មណ៍​នូវ​មិត្តភាព​ដ៏​ស៊ី​ជម្រៅ​របស់​ប្រជាជន​ប្រទេស​ទាំង​ពីរ​ ។

ប៉ុន្មាន​ឆ្នាំ​កន្លង​មក​នេះ ក្រោម​ការ​ដឹកនាំ​របស់​លោក​ប្រធានាធិបតី​ សូស៊ីឡូ ​ប្រជាជន​ឥណ្ឌូនេស៊ី​បាន​សាមគ្គី​គ្នា​ ខំ​ប្រឹង​ប្រែង បង្កើត​សភាពការណ៍​ដ៏​ល្អ​ប្រសើរ ដែល​សេដ្ឋកិច្ច​អភិវឌ្ឍន៍ សង្គម​មាន​ស្ថិរភាព កម្លាំង​ជាតិ​បាន​វិវឌ្ឍន៍​ឡើង​ជា​រៀង​រហូត ។ ខ្ញុំ​សូម​ជូនពរ​ដ៏​ស្មោះ​ចិត្ត​ចំពោះ​ប្រជាជន​ឥណ្ឌូនេស៊ី​ ពឹង​ផ្អែក​ដោយ​ការ​ខិតខំ​និង​បញ្ញា​របស់​ខ្លន បង្កើត​អនាគត​ដ៏​កាន់​តែ​ល្អ​បវរ​ឥត​ឈប់​ឈរ ។

លោក​លោកស្រី​និង​មិត្តភ័ក្ត​ទាំង​ឡាយ!

ប្រទេស​ចិន​និង​ឥណ្ឌូនេស៊ី​អាច​មើល​ពី​គ្នា​ឆ្លង​សមុទ្រ ទំនាក់​ទំនង​មេត្រីភាព​រវាង​ប្រទេស​ទាំង​ពីរ​មាន​ប្រវត្តិកសាស្ត្រ​យូរ​អង្វែង ក្នុង​ដំណើរការ​ទៅមក​រក​គ្នា​ជា​យូរ​លង​មក​ហើយ ប្រជាជន​ប្រទេស​ទាំង​ពីរ​បាន​និទាន​​តន្ត្រីន​ពិរោះ​នៃ​ការ​ទាក់​ទង​គ្នា​និង​ផ្សំ​គ្នា​ជា​ច្រើន​បទ ។ ដូច​ការ​រៀប​រាប់​ក្នុង​បទ​ចម្រៀង​ស៊ីវិល​ឥណ្ឌូនេស៊ី​ឈ្មោះ «ទន្លេ​សូឡូ​ដ៏​ស្អាត» ដែល​រាល់​គ្រួសារ​នៅ​ប្រទេស​ចិន​សុទ្ធតែ​ស្គាល់​ថា "ប្រភព​របស់​អ្នក​មក​ពី​សូឡូ ភ្នំ​ច្រើន​កុះករ​ជូន​អ្នក​ឈាន​ទៅ​មុខ រលក​ទន្លេ​ហូរ​ទៅ​ទិស​ឆ្ងាយ រហូត​ហូរ​ចូល​សមុទ្រ​" ។ ការ​អភិវឌ្ឍន៍​នៃ​ទំនាក់​ទំនង​រវាង​ចិន​និង​ឥណ្ឌូនេស៊ី​ គឺ​ដូច​ទន្លេ​សូឡូ​ដ៏​ស្អាត ឆ្លង​ភ្នំ​ច្រើន​កុះករ​ឆ្ពោះ​ទៅ​កាន់​សមុទ្រ បាន​ដើរ​ដំណើរការ​មិន​សាមញ្ញ​ទេ ។

នៅ​សន្តិវង្ស​Han​ប្រទេស​ចិន​ ​ដែល​ជាង​ ២០០០ ​ឆ្នាំ​មុន ប្រជាជន​ប្រទេស​ទាំង​ពីរ​បាន​ពុះពារ​ឧបសគ្គ​នៃ​សមុទ្រ បើក​ទ្វារ​ទាក់ទង​គ្នា ។ នៅ​ដើម​សតវត្សរ៍​ទី ១៥  លោក​ Zheng He នាវិក​ល្បីឈ្មោះ​នា​សន្តិវង្ស​Ming​ប្រទេស​ចិន បាន​ធ្វើនាវាចរណ៍​ ៧ ​លើក​ទៅ​សមុទ្រ​ខាង​លិច រាល់​លើក​សុទ្ធតែ​ទៅ​ដល់​ប្រជុំ​កោះ​ឥណ្ឌូនេស៊ី បាន​ទៅ​ដល់​ឈ្វារ ស៊ូមង់ត្រា កាលីម៉ានដាន​ជាដើម បាន​ទុក​បាន​ប្រវត្តិសាស្ត្រ​ដ៏​ល្អ​ប្រសើរ​នៃ​ការ​ទាក់ទង​គ្នា​រវាង​ប្រជាជន​ប្រទេស​ទាំង​ពិរ ដល់​ថ្ងៃ​នេះ​សុទ្ធតែ​ត្រូវ​ចាំ​បាន ។

រាប់​រយ​ឆ្នាំ​កន្លង​មក សមុទ្រ​ដ៏​ធំធេន​និង​ឆ្ងាយ​មិន​បាន​ក្លាយ​ជា​ឧបសគ្គ​របស់​ការ​ទាក់ទង​គ្នា​រវាង​ប្រជាជន​ប្រទេស​ទាំង​ពីរ ផ្ទុយ​ទៅ​វិញ បាន​ក្លាយ​ជា​ស្ពាន​​មេត្រីភាព​ដែល​រឹតចង​ប្រជាជន​ប្រទេស​ទាំង​ពីរ ។ ក្រុម​នាវា​ដែល​ដឹក​ជញ្ជូន​ទំនិញ​និង​ភ្ញៀវ​ទេសចរណ៍​ប្រទេស​​ទាំង​ពីរ​ដោយ​ពេញ​លេញ​បាន​ទៅ​មក​គ្នា​ ផ្លាស់​ប្តូរ​គ្នា​ និង​ផ្ញើរ​មិត្តភាព ។ ប្រលោមលោក​ប្រពៃណី​ល្បី​ឈ្មោះ​មាន​ចំណង​ជើង​ថា​«រឿង​សេលា»​បាន​រៀបរាប់​ដោយ​ល្អិត​ល្អំ​នូវ​សម្បាត្តិ​ពិសេស​នៅ​កោះ​ចាវា រីឯ​សារមន្ទីរ​ជាតិ​ឥណ្ឌូនេស៊ី​បាន​ពិព័រណ៍​ប្រដាប់​ព័រសឺឡែន​បូរាណ​ប្រទេស​ចិន ។ នេះ​ជា​និមិត្តរូប​រស់​រវើក​ដែល​ប្រជាជន​ប្រទេស​ទាំង​ពីរ​ទាក់ទង​គ្នា​ដោយ​មេត្រីភាព​ ជា​ការ​ពន្យល់​ដ៏​ពិត​ប្រាកដ​នូវ​កំណាព្យ​"នៅ​ពិភពលោក​ថិត​មាន​មិត្តល្អ មិន​ថា​នៅ​ទីណា​សុទ្ធតែ​ដូច​នៅ​ក្បែរ​ជិត" ។

ក្នុង​ដំណើរ​ប្រវត្តិសាស្ត្រ​ដែល​តស៊ូ​ក្តាប់​ជាប់​ជនជាតិ​ឯករាជ្យ​និង​រំដោះ​នៅ​តសវត្សរ៍​មុន ប្រជាជន​ប្រទេស​ទាំង​ពីរ​បាន​អាណិត​គ្នា និង​គាំទ្រ​គ្នា​​ជានិច្ច​ជា​កាល ។ បន្ទាប់​ពី​ប្រទេស​ចិន​ថ្មី​បាន​បង្កើត​ឡើង ប្រទេស​ឥណ្ឌូនេស៊ី​ជា​ប្រទេស​មួយ​ដែរ ដែល​បាន​ចង​សម្ព័ន្ធ​ការទូត​ជា​មួយ​ប្រទេស​ចិន​ដោយ​ឆាប់​បំផុត ។ នៅ​ឆ្នាំ ​១៩៥៥ ​ប្រទេស​ចិន​និង​ឥណ្ឌា​បាន​ទាក់​ដៃ​សហការ​គ្នា​ជាមួយ​ប្រទេស​អាស៊ី​អាហ្វ្រិក​ឯ​ទៀត រួមគ្នា​ផ្តើម​គំនិត​នូវ​ស្មរតី​វ៉ាឡុង ដែល​មាន​រាប់អាន​គ្នា​ដោយ​សន្តិភាព ស្វែងរក​ការ​ដូចគ្នា និង​ថិត​មាន​ការ​ប្លែក​គ្នា​ជា​ស្នូល​ក្នុង​សន្និសីទ​វ៉ានឡុង ។ មក​ដល់​ថ្ងៃ​នេះ ស្មារតី​វ៉ានឡុង​នៅតែ​ជា​បទដ្ឋាន​សំខាន់​នៃ​ការ​ទាក់ទង​គ្នា​រវាង​ប្រទេស​និង​ប្រទេស​ បាន​រួម​វិភាគទាន​ប្រវត្តិសាស្ត្រ​ដែល​មិនអាច​លុប​បាន ដើម្បី​ជំរុញ​កសាង​ទំនាក់​ទំនង​អន្តរជាតិ​បែប​ថ្មី ។ ប្រទេស​ចិន​និង​ឥណ្ឌូនេស៊ី​បាន​សម្រេច​ការ​រៀបចំ​សម្ព័ន្ធ​ការទូត​ឡើងវិញ​នៅ​ឆ្នាំ ​១៩៩០ ហើយ​នា​ឆ្នាំ ២០០៥​បាន​បង្កើត​ទំនាក់​ទំនង​ដៃគូ​យុទ្ធសាស្ត្រ ទំនាក់ទំនង​ប្រទេស​ទាំង​ពីរ​បាន​ឈាន​ចូល​គ្រាស​អភិវឌ្ឍន៍​ថ្មី​ពី​ពេល​នេះ ។

លោក​លោកស្រី​និង​មិត្តភ័ក្ត!

ក្នុង​អំឡុង​ពេល​បំពេញ​ទស្សនកិច្ច​លើក​នេះ ខ្ញុំ​និង​លោក​ប្រធានាធិបតី​​ស៊ូស៊ីឡូ​នឹង​ប្រកាស​ជា​មួយ​គ្នា​ លើក​កម្ពស់​ទំនាក់ទំនង​រវាង​ចិន​និង​ឥណ្ឌា​ជា​ទំនាក់​ទំនង​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុង​ជ្រោយ គឺ​ដើម្បី​ធ្វើ​ឲ្យ​ទំនាក់​ទំនង​ប្រទេស​ទាំង​ពីរ​តភ្ជាប់​ពីមុន​វិវឌ្ឍន៍​ទៅ​អនាគត ហើយ​វិវឌ្ឍន៍​ទៅ​មុខ​ដោយ​ស៊ី​ជម្រៅ​ទាំង​ស្រុង ។

បច្ចុប្បន្ន​នេះ ការ​ជឿទុកចិត្ត​រវាង​ប្រទេស​ទាំង​ពីរ​បាន​ស៊ីជម្រៅ​ឥត​ឈប់​ឈរ មូលដ្ឋាន​នយោបាយ​នៃ​ទំនាក់ទំនង​ទ្វេភាគី​កាន់តែ​រឹងមាំ ។ វិស័យ​នៃ​កិច្ច​សហប្រតិបត្តិការ​ជាក់​ស្តែង​រវាង​ប្រទេស​ទាំង​ពីរ​គឺ​កាន់តែ​ទូលំទូលាយ មិន​គ្រាន់តែ​មាន​វិស័យ​ប្រពៃណី​ដូចជា​សេដ្ឋកិច្ច​ពាណិជ្ជកម្ម ហិរញ្ញវត្ថុ ហេដ្ឋារចនាសម្ព័ន្ធ ថាមពល​និង​ធនធាន និង​របរ​ផលិតកម្ម​ជាដើម​ ថែម​ទាំង​ក៏​បាន​ពង្រីកដល់​កិច្ចសហប្រតិបត្តិការ​ក្នុង​វិស័យ​ថ្មី ដូចជា​អាវកាស និង​លើ​សមុទ្រ​ជា​ដើម អាចថា គឺ​"ឡើងលើ​មេឃ" "ចុះ​ទៅ​សមុទ្រ" បាន​ផ្តល់​ផល​ប្រយោជន៍​ជាក់​ស្តែង​ដល់​ប្រជាជន​ប្រទេស​ទាំង​ពីរ ហើយ​បាន​តាំង​គំរូ​សម្រាប់​កិច្ច​សហប្រតិបត្តិការ​មេត្រីភាព​រវាង​ប្រទេស​និង​ប្រទេស ។

ស្ពាន​ស៊ឺស៊ា-ម៉ាឡាឌូ ដែល​ចិន​និង​ឥណ្ឌូនេស៊ី​ស្ថាប័នា​ជា​មួយ​គ្នា ជា​ស្ពាន​ឆ្លង​សមុទ្រ​វែង​ជាង​គេ​នៅ​អាស៊ី​អគ្នេយ៍​បច្ចុប្បន្ន​នេះ ទំនប់​ ចាឌីកឺឌេ ដែល​សហការ​កសាង​ជិត​នឹង​​សម្រេច​នឹង​ស្រោច​ទំហំ​ដី​ ៩ ហេដា នឹង​ផ្តល់​ការ​ងាយស្រួល​ធំធេង​សម្រាប់​ជីវភាព​និង​ផលិត​របស់​ប្រជាជន​នៅ​នឹង​តំបន់ ។ កិច្ចសហប្រតិបត្តិការ​ក្នុង​កិច្ចការ​អន្តរជាតិ​និង​តំបន់​ដ៏ធំ​សំខាន់​រវាង​ចិន​និង​ឥណ្ឌូនេស៊ី​បាន​ត្រូវ​បង្កើន​ឥត​ឈប់​ឈរ ទំនាក់ទំនង​ប្រទេស​ទាំង​ពីរ​បាន​កាន់​តែ​មាន​កម្លាំង​ឥទ្ធិពល​ក្នុង​តំបន់​និង​ពិភពលោក ហើយ​មាន​អត្ថន័យ​សកម្ម​ចំពោះ​ការ​កសាង​របៀបរៀបរយ​ថ្មី​នៃ​នយោបាយនិង​សេដ្ឋកិច្ច​អន្តរជាតិ ដែល​កាន់តែ​មាន​យុត្តិធម៌​និង​សមហេតុផល ។

ការ​ទាំង​អស់​នេះ​សុទ្ធតែ​សុទ្ធ​តែ​អាច​ថា​ជា​និមិត្តរូប​សំខាន់​នៃ​ទំនាក់ទំនង​មេត្រីភាព​រវាង​ចិន​និង​ឥណ្ឌូនេស៊ី ។

ប្រជាជន​ឥណ្ឌូនេស៊ី​តែងតែ​និយាយ​ថា ប្រាក់​ងាយ​ទទួលបាន មិត្តភ័ក្ត​ពិបាក​ស្វែង​រក ។ មិត្តភាព​ដ៏​ស្មោះ​របស់​​ប្រជាជន​ប្រទេស​ទាំង​ពីរ​​គឺ​ជា​ត្រាព្យ​សម្បត្តិ​ដែល​ចំណាយ​ប្រាក់​ច្រើន​គឺ​ពិបាក​ស្វែង​រក​បាន​ទេ​យ៉ាង​នេះ ។

ថ្ងៃ​ទី ​២៦​ ខែ​ធ្នូ ឆ្នាំ​២០០៤ មហាសមុទ្រ​ឥណ្ឌា​​ដ៏​ស្ងាម​ស្រាប់តែ​កើត​រញ្ជួយដី​ខ្លាំង​ដែល​មាន​រីច្ទី​៩ ​ថ្នាក់ ហើយ​បាន​បណ្តាល​ឲ្យ​មាន​ស៊ូណាមី​ដ៏​មាន​ទ្រង់​ទ្រាយ​ធំ ខេត្ត​យ៉ាជេ​ឥណ្ឌូនេស៊ី​បាន​រង​ការ​ខូចខាត​ជីវិត​និង​ត្រព្យ​សម្បត្តិ​ធំ​សម្បើម ពិភពលោក​បាន​រំជួល​ចិត្ត ។ បន្ទាប់​ពី​ស៊ូណាមី​បាន​កើត​មាន​ឡើង ប្រទេស​ចិន​បាន​ចាប់​ផ្តើម​យន្តការ​ទប់ទល់​ជា​បន្ទាន់ ថ្ងៃ​ដដែល​គឺ​ប្រកាស​ថា​ផ្តល់​ជំនួយ​ឧបត្ថម្ភ​ដល់​ប្រទេស​រង​គ្រោះ​រួម​មាន​ឥណ្ឌូនេស៊ី ធ្វើ​ប្រតិបត្តិកម្ម​ជួយ​ឧបត្ថម្ភ​ចំពោះ​ក្រៅ​ប្រទេស​មួយ​លើក ដែល​មាន​ទ្រង់​ទ្រាយ​ធំ​បំផុត​បន្ទាប់​ពី​ប្រទេស​ចិន​ថ្មី​បាន​បង្កើត​ឡើង ។ នៅ​ប្រទេស​ចិន ពី​រោងចក្រ​ដល​ព្រលានយន្តហោះ សំភារៈជួយ​ឧបត្ថម្ភ​បាន​ដំណើរ​ដោយ​ស្រួល យន្តហោះ​និមួយៗ​បាន​ដឹក​ចិត្ត​ស្នេហ៍​របស់​ប្រជាជន​ចិន​ហោះ​ទៅ​តំបន់​រង​គ្រោះ ។ ក្រុម​ជួយ​ឧបត្ថម្ភ​អន្តរជាតិ​ចិន​ជា​ក្រុម​ជួយ​ឧបត្ថម្ភ​អន្តរជាតិ​ទី​មួយ​ដែល​ទៅ​ដល់​យ៉ាជេ ក្នុង​អំឡុង​ពេល​ ១៣ ​ថ្ងៃ​ខ្លី បាន​ជួយ​សង្គ្រោះ​មហាជន​រង​គ្រោះ​ជាង​ ១ ម៉ឺន​នាក់ ។ មហាជន​នៅ​នឹង​តំបន់​ជួប​គេ មាន​ច្រើន​នាក់​រៀន​ចេះ​និយាយ​ភាសា​ចិន​ថា "ចិន ប៉េកាំង ខ្ញុំ​ស្រឡាញ់​អ្នក ។"

    ប្រជាជនចិនក៏បានសំដែងការសួរសុក្ខទុកនិងផ្តល់ជំនួយដល់ប្រជាជនរងគ្រោះនៃឥណ្ឌូនេស៊ីតាមរូបភាពគ្រប់បែបយ៉ាងដែរ  នៅទីក្រុង Hang​ Zhou​ប្រទេសចិនមានមនុស្សវ័យចាស់មួយរូប ថ្វីត្បិតតែគ្រួសារខ្លួនមិនសូវមានធូរធា ប្រពន្ធបានស្នាក់នៅមន្ទីរពេទ្យយូរអង្វែង ហើយខ្លួនលោកក៏បានទើបតែធ្វើការវះកាត់ក៏ដោយ ក៏ដើម្បីធ្វើឲ្យក្មេងៗនៅតំបន់រងគ្រោះឥណ្ឌូនេស៊ីអាចបន្តចូលរៀនតទៅទៀត លោកបានបរិច្ចាកប្រាក់ចំនួន១០០០យាន់ប្រាក់ចិនដែលខ្លួនសន្សំទុកយ៉ាងលំបាក។ ពិតមែនតែលុយមិនសូវច្រើនមែន ក៏នេះបានបង្ហាញយ៉ាងពេញលេញនូវមនោសញ្ចេតនាយ៉ាងជ្រាលជ្រៅរបស់ប្រជាជនចិនចំពោះប្រជាជនឥណ្ឌូនេស៊ី។

      ដូចគ្នាដែរ ក្នុងពេលដែលប្រជាជនចិនបានជួបប្រទះគ្រោះមហន្តរាយធម្មជាតិដ៏ខ្លាំងប្រជាជនឥណ្ឌូនេស៊ីក៏បានផ្តល់ជំនួយផងដែរ។កាលពីថ្ងៃទី១២ខែឧសភា ឆ្នាំ២០០៨ ស្រុកវឹនឈួនប្រទេសចិនបានកើតគ្រោះរញ្ជួយដីដ៏ខ្លាំងពិសេស ប្រជាជនក្នុងតំបន់រងគ្រោះត្រូវការការជួយសង្រ្គោះជាបន្ទាន់។ ប្រទេសឥណ្ឌូនេស៊ីបានផ្តល់ការជួយឧបត្ថម្ភដល់ប្រជាជនចិនភ្លាម បានចាត់ក្រុមព្យាបាលរោគទៅកាន់តំបន់រងគ្រោះ។ បន្ទាប់ពីបានទៅដល់តំបន់រងគ្រោះ ក្រុមព្យាបាលរោគឥណ្ឌូនេស៊ីមិនអើពើនឹងគ្រោះថ្នាក់នៃការរញ្ជួយដីសំណល់ ធ្វើការទាំងថ្ងៃទាំងយប់ បានព្យាបាលអ្នករងគ្រោះចំនួន២៦០នាក់ ហើយផ្តល់ការព្យាបាលរោគដោយមិនយកថ្លៃដល់ប្រជាជន៨៤៤នាក់និងកូនសិស្ស១២០នាក់។ក្រៅពីនេះ មុននឹងត្រឡប់ទៅប្រទេសវិញ សមាជិកក្រុមព្យាបាលរោគឥណ្ឌូនេស៊ីបានបរិច្ចាកប្រាក់តាមខ្លួនទាំងអស់ដល់តំបន់រងគ្រោះ។ប្រជាជនឥណ្ឌូនេស៊ីក៏ស្ម័ចិត្តបរិច្ចាកប្រាក់និងសម្ភារៈដល់តំបន់រងគ្រោះរញ្ជួយដីវឹនឈួន មានខ្លះធ្វើដំណើរជាពិសេសទៅដល់ស្ថានទូតចិនប្រចាំនៅឥណ្ឌូនេស៊ី ដើម្បីសំដែងការបួនសួននិងការជូនពររបស់គេទាំងឡាយ។ទង្វើរបស់ប្រជាជនឥណ្ឌូនេស៊ីគួរឲ្យប្រជាជនចិនរំភើបចិត្តយ៉ាងខ្លាំង។

    រឿងដូចពោលខាងលើនេះមានយ៉ាងច្រើនឥតឧបមាក្នុងការទៅមករកគ្នាដ៏មេត្រីភាពរវាងប្រជាជនប្រទេសទាំងពីរ ហើយវាបញ្ជាក់យ៉ាងពេញលេញនូវពាក្យទំនាមដែលចិននិងឥណ្ឌូនេស៊ីសុទ្ធតែមាននោះគឺចិត្តមួយថ្លើមមួយ។

      លោក លោកស្រី អ្នកនាង កញ្ញានិងមិត្តភក្ត័ទាំងឡាយៈ

      ឆ្នាំនេះគាប់ជួននឹងខួបទី១០នៃការបង្កើតទំនាក់ទំនងជាដៃគូយុទ្ធសាស្ត្ររវាងចិននិងអាស៊ាន ទំនាក់ទំនងរវាងចិននិងអាស៊ានកំពុងឈរលើទីចាប់ផ្តើមនៃប្រវត្តសាស្រ្តថ្មី។

     ភាគីចិនយកចិត្តទុកដាក់កម្រិតខ្ពស់នូវឋានៈនិងឥទ្ធិពលក្នុងអាស៊ានរបស់ឥណ្ឌូនេស៊ីរីករាយរួមធ្វើការខិតខំប្រឹងប្រែងជាមួយឥណ្ឌូនេស៊ីនិងប្រទេសអាស៊ានផ្សេងទៀត ធ្វើឲ្យភាគីទាំងពីរក្លាយទៅជាអ្នកជិតខាងល្អ មិត្តភក្ត័ល្អនិងដៃគូល្អដែលរួមរស់នៅដោយចិត្តមួយថ្លើមមួយ គៀកស្មាគ្នាកសាងអង្គភាពរួមនៃជោគវេសនារវាងចិននិងអាស៊ានដ៏មានភាពកាន់តែជិតស្និទិ នាំមកនូវសុភមង្គលកាន់តែច្រើនដល់ភាគីទាំងពីរនិងប្រជាជនតំបន់នេះ។

     ហេតុនេះហើយបានជាជាំសំខាន់យើងខ្ញុំត្រូវធ្វើការខិតខំប្រឹងប្រែងពីវិស័យដូចតទៅៈ

   ទី១ ប្រកាន់ខ្ជាប់ភាពស្មោះត្រង់និងកសាងទំនាក់ទំនងសុខដុំរមនា។ប្រទេសចិនរីករាយរួមរស់នៅដោយស្មោះត្រង់និងមេត្រីភាពជាមួយប្រទេសអាស៊ាន ពង្រឹងឥតឈប់ឈរការជឿទុកចិត្តគ្នាទៅវិញទីមកផ្នែកនយោបាយនិងយុទ្ធសាស្ត្រ។

     នៅលើពិភពលោក អត់មានរូបមន្តអភិវឌ្ឍន៍ណាមួយដែលអាចសមស្របនឹងប្រទេសទាំងអស់ ហើយក៏អត់មានផ្លូវអភិវឌ្ឍន៏ដែលមិនបានកែប្រែនោះទេ។ ប្រជាជនចិននិងអាស៊ានធ្វើកំណែទម្រង់និងឆ្នៃប្រឌិតថ្មីយ៉ាងអង់អាចក្លាហាន ស្វែងរកនិងត្រួសត្រាយផ្លូវអភិវឌ្្ឍន៍ដែលសមស្របនិងចរន្ត័យុគសម័យនិងការពិតជាក់ស្តែងរបស់ខ្លួន ហើយបានតាំងមូលដ្ឋានសម្រាប់អនាគតដ៏ទូលំទូលាយនៃការអភិវឌ្ឍន៍ខាងសេដ្ឋកិច្ចនិងសង្គម។

យើងគួរតែគោរពគ្នានូវសិទិ្ធដែលជ្រើសរើសដោយម្ចាស់ការរបបសង្គមនិងផ្លូវអភិវឌ្ឍន៍គោរពការស្វែងរកនិងប្រតិបត្តិការជាក់ស្តែងរៀងៗខ្លួនក្នុងការជំរុញការអភិវឌ្ឍន៍សេដ្ឋកិច្ចនិងសង្គមនិងកែលំអជីវភាពប្រជាជន ហើយគាំទ្រគ្នាទៅវិញទៅមកក្នុងបញ្ហាដែលគូខាងម្ខាងយកចិត្តទុកដាក់យ៉ាងខ្លាំង ក្តាប់ជាប់ទិសដៅធំនៃកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្ត្ររវាងចិននិងអាស៊ាន។

ប្រទេសចិនរីករាយពិគ្រោះពិភាក្សាជាមួយប្រទេសអាស៊ានដើម្បីចុះហត្ថលេខាលើ​សន្ធិសញ្ញាមិត្តភាពសុខដុំរមនា រួមគ្នាគូរគំនរដ៏ល្អបវរនៃភាពរាប់អានសុខដុំរមនា។ ប្រទេស​ចិននឹងធ្វើដូចមុនៗទៀត គាំទ្រអាស៊ានរីកលូតលាស់និងធំធាត់ឡើង គាំទ្រកិច្ចកសាងអង្គ​ភាពរួមអាស៊ាន គាំទ្រអាស៊ានឲ្យពង្រីកតួនាទីដ៏សំខាន់ក្នុងកិច្ចសហប្រតិបត្តិការតំបន់។

ទី២ ប្រកាន់ខ្ជាប់កិច្ចសហប្រតិបត្តិការនិងឈ្នះៗ។ ប្រទេសចិនរីករាយពង្រីកធំការបើក​ចំហរចំពោះប្រទេសអាស៊ានលើមូលដ្ឋានស្មើភាពនិងមានផលប្រយោជន៍ដល់គ្នាទៅវិញ​ទៅមក ធ្វើឲ្យការអភិវឌ្ឍន៍របស់ខ្លួនឯងអាចកាន់តែអនុគ្រោះដល់ប្រទេសអាស៊ាន។​ប្រទេសចិនរីករាយលើកកំពស់កម្រិតនៃតំបន់ពាណិជ្ជកម្មសេរីចិននិងអាស៊ាន ខិតខំប្រឹង​ប្រែងឲ្យចំនួនប្រាក់ពាណិជ្ជកម្មទ្វេភាគីឡើងដល់១លានលានដុល្លារអាមេរិកក្នុងឆ្នាំ២០២០

 ប្រទេសចិនខិតខំប្រឹងប្រែងក្នុងការបង្កើនកិច្ចកសាងការទៅមករកគ្នាជាមួយប្រទេស​អាស៊ាន នឹងផ្តើមគំនិតរៀបចំបង្កើតធនាគារវិនិយោគទុនខាងហត្ថារចនាសម្ព័ន្ធអាស៊ី។

តាំងពីដើមមក តំបន់អាស៊ីអាគ្នេយ៍ក៏ជាតំបន់ដ៏សំខាន់ជាទីបំផុតនៃផ្លូវព្រែសូត្រលើ​សមុទ្រ។ប្រទេសចិនរីករាយបង្កើនកិច្ចសហប្រតិបត្តិការលើសមុទ្រជាមួយប្រទេសអាស៊ាន​ហើយប្រើប្រាស់ឲ្យបានល្អនូវមូលនិធីអំពីកិច្ចសហប្រតិបត្តិការលើសមុទ្ររវាងចិននិងអា​ស៊ានដែលរដ្ឋាភិបាលចិនបានបង្កើតនោះ ពង្រីកទំនាក់ទំនងជាដៃគូសហប្រតិបត្តិការលើ​សមុទ្រឲ្យបានល្អ រួមគ្នាកសាងផ្លូវព្រែសូត្រលើសមុទ្រសតវត្សន៍ទី២១។ ប្រទេសចិនរីករាយ​ឆ្លងតាមរយៈការពង្រីកធំកិច្ចសហប្រតិបត្តិការជាក់ស្តែងលើគ្រប់វិស័យជាមួយប្រទេសអា​ស៊ាន បង្កើនការទៅមករកគ្នា ប៉ះពូវគ្នាការមានប្រៀប រួមជាមួយប្រទេសអាស៊ានទទួល​ការសាកល្បង ដើម្បីសម្រេចការអភិវឌ្ឍន៍ជាមួយគ្នានិងភាពចំរុងចំរើនជាមួយគ្នា។

 ទី៣ ប្រកាន់ខ្ជាប់ការជួយគ្នាទៅវិញទៅមក។ ប្រទេសចិននិងអាស៊ានសុទ្ធតែមាន​កាតព្វកិច្ចគាំពារសន្តិភាពនិងស្ថិរភាពតំបន់។ក្នុងប្រវត្តិសាស្ត្រ ប្រជាជនចិននិងអាស៊ានធ្លាប់​គៀកស្មាប្រយុទ្ធជាមួយគ្នាក្នុងការតស៊ូពាក់ព័ន្ធដល់ជោគវាសនារបស់ប្រជាជាតិ។ប៉ុន្មាន​ឆ្នាំកន្លងទៅនេះ ពីការតទល់នឹងវិបត្តិហិរញ្ញវត្ថុអាស៊ីដល់ការតទល់នឹងវិបត្តិហិរញ្ញវត្ថុ​អន្តរជាតិ ពីការទប់ទល់នឹងគ្រោះរលកសូណាមីនៃមហាសមុទ្រឥណ្ឌាដល់ការទប់ទល់នឹង​គ្រោះរញ្ជួយដីដ៏ធំពិសេសវឹនឈួនប្រទេសចិន ប្រជាជនប្រទេសនានាសាមគ្គីគ្នាជាធ្លុងមួយ​កកើតទៅជាកម្លាំងប្រមូលផ្តុំយ៉ាងខ្លាំង។

យើងគួរតែលុបចោលគំនិតនៃសង្រ្គាមត្រជាក់ ខ្នះខ្នែងផ្តើមគំនិតញាណទស្សនៈថ្មីស្តី​ពីសន្តិសុខចម្រុះ សន្តិសុខរួមនិងសន្តិសុខកិច្ចសហប្រតិបត្តិការ រួមគ្នាគាំពារសន្តិសុខនិង​ស្ថេភាពតំបន់។យើងគួរតែធ្ចើឲ្យកិច្ចសហប្រតិបត្តិការខាងវិស័យបង្ការនិងជួសង្រ្គោះគ្រោះ​មហន្តរាយ សន្តិសុខបណ្តាញអឹនធឺណែត ការបង្រ្កាបបទឧក្រិដ្ឋកម្មឆ្លងដែននិងការរួមគ្នា​ប្រតិបត្តិច្បាប់ឲ្យកាន់តែស៊ីជម្រៅ បង្កបង្កើតភូមិស្រុកកាន់តែមានសន្តិភាព កាន់តែមានភាព​សុខសាន្តត្រានដល់ប្រជាជនតំបន់នេះ។

ប្រទេសចិនរីករាយកែលំអយន្តការសន្និសីទរដ្ឋមន្រ្តីការពារជាតិរវាងចិននិងអាស៊ាន​ថែមមួយកម្រិតទៀតជាមួយប្រទេសអាស៊ាន ធ្វើការសន្ទនាគ្នាតាមពេលកំណត់អំពីបញ្ហា​សន្តិសុខតំបន់។

        សំដៅចំពោះការខ្វែងមតិនិងការវិវាទផ្នែកអធិបតេយ្យភាពដែនដីនិងសិទិ្ធនិងផលប្រយោជន៍សមុទ្ររវាងចិននិងប្រទេសអាំស៊ីអាគ្នេយ៍ខ្លះ ភាគីទាំងពីរត្រូវតែប្រកាន់ខ្ជាប់ការ

ដោះស្រាយដោយសមរម្យនិងសន្តិវិធីតាមការសន្ទនាដោយស្មើភាពនិងការពិគ្រោះពិភាក្សា​ដ៏មេត្រីភាព ហើយគាំពារទំនាក់ទំនងភាគីទាំងពីរនងសភាពការណ៍ទូទៅនៃស្ថិរភាពតំបន។

 

    ទីបួន ប្រកាន់ខ្ជាប់នូវការបង្កើនមិត្តភាពរវាងគ្នានិងគ្នា ។ ដើមឈើធំប៉ុនណា ក៏ដុះពី

តូចទៅធំ អគារខ្ពស់ប៉ុនណា ក៏សាងសង់ពីលើដីដែរ ។ ការរក្សាមិត្តភាពរវាងប្រទេសចិន​និង​អាស៊ានឲ្យថិតថេរចីកាល ចាំបាច់ត្រូវតែពង្រឹងមូលដ្ឋានសង្គមនៃទំនាក់ទំនងភាគី

ទាំងពីរ ។ នៅឆ្នាំទៅមិញ ប្រទេសចិននិងអាស៊ានមានបុគ្គលដែលទៅមករកគ្នាចំនួន១៥

លាននាក់ រាល់សប្តាហ៍មានជើងយន្តហោះជាង ១០០០ ហោះទៅមកពីប្រទេសចិននិង​អាស៊ាន ។ មានតែមានការប្រាស្រ័យទាក់ទងគ្នាកាន់តែច្រើន មានមនោសញ្ចេតនាកាន់​តែជ្រាលជ្រៅ ចិត្តនិងចិត្តទើបកាន់តែខិតជិត ។

    យើងត្រូវតែជំរុញការផ្លាស់ប្តូរដ៏មេត្រីភាពរវាងយុវជន ឃ្លាំងបញ្ញា រដ្ឋសភា អង្គការ​​ក្រៅរដ្ឋាភិបាល និងក្រុមសង្គមជាដើម ដើម្បីផ្តល់ការគាំទ្រខាងប្រាជ្ញបញ្ញាកាន់តែច្រើន​ដល់ការអភិវឌ្ឍន៍នៃទំនាក់ទំនងរវាងចិននិងអាស៊ាន បង្កើនការយល់ដឹងនិងមិត្តភាព

រវាងប្រជាជនប្រទេសទាំងពីរ ។ ប្រទេសចិនរីករាយចិត្តចាត់បញ្ជូនអ្នកស្ម័គ្រចិត្តកាន់តែ​ច្រើនទៅកាន់សម្ព័ន្ធអាស៊ាន គាំទ្រការអភិវឌ្ឍន៍នៃបុព្វហេតុក្នុងវិស័យវប្បធម៌ ការអប់រំ​ សុខាភិបាល និងការព្យាបាលជំងឺជាដើម ។ ប្រទេសចិនផ្តួចផ្តើមឲ្យចាត់ទុកឆ្នាំ ២០១៤​ជាឆ្នាំផ្លាស់ប្តូរវប្បធម៌រវាងចិននិងអាស៊ាន ។ ក្នុងរយៈពេល៣ដល់៥ ឆ្នាំខាងមុខនេះ ​ប្រទេសចិននឹងផ្តល់ចំនួនមនុស្សដែលទទួលអាហារូបករណ៍រដ្ឋាភិបាល ១ ម៉ឺន ៥ ពាន់​នាក់ ដល់ប្រទេសអាស៊ាន ។

    ទីប្រាំ ប្រកាន់ខ្ជាប់នូវការបើកទូលាយនិងអធ្យាស្រ័យ ។ សមុទ្រអាចទទួលបាននូវ​​ទន្លេ បឹងបួ រាប់រយបាន មានការអធ្យាស្រ័យទើបមានចំណុះធំ។ក្នុងដំណើរប្រវត្តិសាស្រ្ត​ដ៏យូរអង្វែង ប្រជាជនចិននិងអាស៊ានបានបង្កើតនូវអរិយធម៌ដ៏ត្រចះត្រចង់​ដែលសម្បូរ​បែប និងមានឈ្មោះល្បីលើលោក ។ កន្លែងនេះជាតំបន់ដែលមានលក្ខណៈច្រើនបែប​យ៉ាង អរិយធម៌គ្រប់បែបយ៉ាងបានរួមបញ្ចូលគ្នានិងវិវត្តន៍ក្រោមឥទ្ធិពលរបស់

ពហុវប្បធម៌ បានបង្កើតមូលដ្ឋានវប្បធម៌ដ៏សំខាន់សម្រាប់ប្រជាជនចិននិងអាស៊ានក្នុង​ការរៀនពីគ្នានិងគ្នា ក្រេបយកបទពិសោធន៍ទៅវិញទៅមក និងជំរុញគ្នា ។

    យើងត្រូវតែសកម្មរៀនបទពិសោធន៍អំពីការអភិវឌ្ឍន៍របស់តំបន់ផ្សេងទៀត ស្វាគមន៍​ប្រទេសក្នុងតំបន់ផ្សេងទៀតដើរតួនាទីដែលមានលក្ខណៈកសាងក្នុងការជំរុញការ

អភិវឌ្ឍន៍និងការរក្សាស្ថិរភាពក្នុងតំបន់នេះ ។ ព្រមពេលជាមួយគ្នានេះ ប្រទេសក្នុងតំបន់​ផ្េសងទៀតក៏ត្រូវគោរពតាមពហុភាពនៃតំបន់នេះ ធ្វើការងារកាន់តែច្រើនដែលមាន​អំណោយផលដល់ការជំរុញការអភិវឌ្ឍន៍និងការរក្សាស្ថិរភាពក្នុងតំបន់នេះដែរ ។ 

      សមារហណកម្មវាសនាចិននិងអាស៊ាន មានការពាក់ព័ន្ធជិតស្និទ្ធជាមួយសមាហរណកម្ម​អាស៊ាន និងសមាហរណក្មអាស៊ីខាងកើត ដូច្នេះ ត្រូវតែបញ្ចេញឧត្តមានុភាពរៀងៗខ្លួន ​សម្រេចការដែលពហុភាពរួមរស់ជាមួយគ្នា និងការអធ្យាស្រ័យគ្នាទៅវិញទៅមកនិងរួម​គ្នារីកចម្រើនទៅមុខ រួមគ្នាបង្កើតសុភមង្គលដល់ប្រជាជនក្នុងតំបន់នេះនិងប្រជាជន​របស់ប្រទេសនានាលើពិភពលោក ។

    សមាហរណកម្មវាសនាចិននិងអាស៊ានដែលកាន់តែស្អិតល្មួត សមស្របនឹងចរន្ត

យុគសម័យដែលស្វែងរកសន្តិភាព ស្វែងរកការអភិវឌ្ឍន៍ ជំរុញកិច្ចសហប្រតិបត្តិការ និង​សម្រេចការឈ្នះៗគ្នា សមស្របនឹងផលប្រយោជន៍រួមរបស់ប្រជាជនប្រទេសនានាក្នុង​​

ទ្វីបអាស៊ីនិងលើពិភពលោក មានចន្លោះអភិវឌ្ឍន៍ដ៏ធំល្វឹងល្វើយនិងសក្តានុពល

អភិវឌ្ឍន៍ដ៏ធំសម្បើម ។ 

    

    លោក លោកស្រី !

    ក្នុងរយៈពេលជាង ៦០ ឆ្នាំ តាំងពីប្រទេសចិនថ្មីបង្កើតឡើង ជាពិសេសគឺក្នុងរយៈ

ពេលជាង ៣០ ឆ្នាំ ប្រទេសចិនបានបង្កើតមាគ៌ាអភិវឌ្ឍន៍ដ៏ជោគជ័យមួយ និងបាន​ទទួលស្នាដៃអភិវឌ្ឍន៍ដែលទទួលការយកចិត្តទុកដាក់របស់ពិភពលោក ។ ប្រទេសចិន​បានធ្វើការចាត់ចែងជាយុទ្ធសាស្រ្តចំពោះការអភិវឌ្ឍន៍នាពេលអនាគត បានកំណត់ជា​ជាក់លាក់នូវគោលដៅនៃការតស៊ូប្រយុទ្ធ ពោលគឺរហូតដល់ឆ្នាំ ២០២០ សម្រេចការ

ដែលតម្លៃផលិតផលក្នុងស្រុកសរុបនិងចំណូលគិតជាមធ្យមក្នុងមនុស្សម្នាក់ៗរបស់​ប្រជាជនក្នុងទីក្រុងនិងជនបទកើនឡើងទ្វេដង កសាងសង្គមធូរធារដោយគ្រប់ជ្រុង​ជ្រោយ ។ រហូតដល់ពាក់កណ្តាលសតវត្សរ៍នេះ កសាងរួចនូវប្រទេសទំនើបភាវូបនីយ​កម្មសង្គមនិយមដែលមានភាពរុងរឿងថ្កុំថ្កើង ប្រជាធិបតេយ្យភាព អរិយធម៌ និងភាព​ចុះសម្រុង សម្រេចការដែលប្រជាជាតិចិនងើបឡើងវិញដ៏មហិមា ។ នេះជាក្តីបំណង​​រយៈពេលមួយរយឆ្នាំរបស់ប្រទេសនិងប្រជាជនចិន ហើយក៏ជាល័ក្ខខ័ណ្ឌដ៏ចាំបាច់​របស់ប្រទេសចិនសម្រាប់រួមវិភាគទានកាន់តែធំដល់មនុស្សលោកផងដែរ ។

     បើចង់បានស្នាដៃខ្ពង់ខ្ពស់ត្រូវតែអាស្រ័យលើការមានឆន្ទះរឹងមាំ បើចង់បានបុព្វហេតុ

កាន់តែច្រើនត្រូវតែអាស្រ័យលើការខិតខំឧស្សាហ៍ព្យាយាម ។ យើងមានជំនឿចិត្ត មាន​លក្ខណៈសម្បត្តិ មានសមត្ថភាពសម្រាប់សម្រេចគោលដៅនៃការតស៊ូប្រយុទ្ធរបស់​យើង ។ ព្រមពេលជាមួយគ្នានេះ យើងក៏បានកត់សម្គាល់យ៉ាងច្បាស់ល្បាស់ថា ប្រទេស​ចិននៅតែជាប្រទេសកំពុងអភិវឌ្ឍន៍ធំបំផុតលើពិភពលោកដដែល លើផ្លូវឈានទៅមុខ យើងនៅនឹងប្រឈមនឹងការលំបាកនិងការសាកល្បងមិនតិចទេ បើចង់ធ្វើឲ្យប្រជាជន​ចិនទាំងអស់មានជីវភាពរស់នៅដ៏ល្អប្រសើរ នោះក៏ត្រូវការធ្វើការខិតខំប្រឹងប្រែងរយៈ​ពេលយូរ ។ យើងនឹងប្រកាន់ខ្ជាប់នូវការធ្វើការកែទម្រង់និងបើកចំហដោយមិនងាករេ ​ប្រកាន់ខ្ជាប់នូវការដើរមាគ៌ាសង្គមនិយមដែលមានលក្ខណៈពិសេសចិន ផ្តោតសំខាន់​ទៅលើការធ្វើការងាររបស់ខ្លួនឲ្យបានល្អ ជំរុញការកសាងទំនើបភាវូបនីយកម្មដោយ​ឥតឈប់ឈរ និងលើកស្ទួយកម្រិតជីវភាពរស់នៅរបស់ប្រជាជន ។

   ការអភិវឌ្ឍន៍របស់ប្រទេសចិនមិនអាចខ្វះពិភពលោកបានទេ ការអភិវឌ្ឍន៍របស់​ពិភពលោកក៏ត្រូវការប្រទេសចិនដែរ​ ។ ប្រទេសចិននឹងដើរមាគ៌ាអភិវឌ្ឍន៍ដោយ​សន្តិភាពយ៉ាងម៉ឺងម៉ាត់មិនងាករេ ប្រកាន់ខ្ជាប់នូវគោលនយោបាយការទូតសន្តិភាព​ដែលមានភាពឯករាជ្យនិងម្ចាស់ការយ៉ាងម៉ឺងម៉ាត់មិនងាករេ ប្រកាន់ខ្ជាប់នូវយុទ្ធសាស្រ្ត​បើកចំហដែលផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមកនិងសម្រេចការឈ្នះៗគ្នា ។ 

ការអភិវឌ្ឍន៍របស់ប្រទេសចិន ជាការធំឡើងនៃកម្លាំងសន្តិភាពពិភពលោក ជាការ​កើនឡើងនៃកម្លាំងវិជ្ជាមានដែលបន្តមិត្តភាព នាំមកនូវកាលានុវត្តភាពអភិវឌ្ឍន៍តែមិន​មែនជាការគំរាមកំហែងដល់ទ្វីបអាស៊ីនិងពិភពលោក ។ ប្រទេសចិនរីករាយចិត្ត

ចែករំលែកកាលានុវត្តភាពអំពីការអភិវឌ្ឍន៍សេដ្ឋកិច្ចនិងសង្គមជាមួយអាស៊ាន អាស៊ី​និងពិភពលោក ។

    លោក​លោកស្រី !

    បច្ចុប្បន្ននេះ ប្រជាជនចិនកំពុងខិតខំប្រឹងប្រែងសំដៅសម្រេចសុបិនចិនអំពីការធ្វើឲ្យ​ប្រទេសចិនងើបឡើងវិញ ប្រជាជនឥណ្ឌូនេស៊ីក៏សកម្មជំរុញគម្រោងទូទៅស្តីពីការអភិវឌ្ឍន៍សេដ្ឋកិច្ច និងស្វែងរកការធ្វើឲ្យប្រជាជាតិងើបឡើងវិញដែរ ។ដើម្បីសម្រេចសុបិន​យើងរៀងៗខ្លួន ភាគីទាំងពីរត្រូវតែយោគយល់គ្នា គាំទ្រគ្នា ចាប់ដៃប្រកៀកស្មាធ្វើកិច្ច​សហប្រតិបត្តិការគ្នា ត្រូវការឥស្សរជនដែលមានប្រាជ្ញារបស់ប្រទេសទាំងពីរកាន់តែ​ច្រើនមកចូលរួម ធ្វើការខិតខំប្រឹងប្រែងយ៉ាងជាក់ស្តែង ។

   និយាមដល់ត្រឹមនេះ ខ្ញុំបាននឹកដល់ចម្រៀងមួយបទដែលច្នៃនិពន្ធដោយលោក​ស៊ូស៊ីឡូ ដែលមានចំណងជើងថា"ស្ងៀមស្ងាត់" ។ នៅខែតុលា ឆ្នាំ ២០០៦ លោក

ប្រធានាធិបតីស៊ូស៊ីឡូបានអញ្ជើញមកចូលរួមសន្និសីទកំពូលនៃការរំលឹកខួបឆ្នាំទី ១៥ នៃ​ការបង្កើតទំនាក់ទំនងសន្ទនាគ្នារវាងចិននិងអាស៊ាន នៅពេលសម្រាកបន្ទាប់​សន្និសីទ លោកបានមានគំនិតច្នៃនិពន្ធដ៏ល្អប្រសើរលើទន្លេលីជាំង បានច្នៃនិពន្ធនូវ​ទំនុកចម្រៀងដ៏ល្អមួយដែលមានន័យជាអាទិ៍ថា ថ្ងៃសប្បាយរីករាយមានម្តងហើយ​ម្តង​ទៀតក្នុងឆាកជីវិត ខ្ញុំនិងដៃគូខ្ញុំរួមគ្នាឆ្លងរយៈកាលដ៏ល្អប្រសើរនោះ ។ ក្នុងទេសភាព​ទឹកនិងភ្នំរបស់ប្រទេសចិន លោកស៊ូស៊ីឡូបាននឹកដល់កុមារវ័យរបស់ខ្លួន ស្រុកកំណើត​របស់ខ្លួន ការនេះបានសឲ្យឃើញថា ប្រជាជនប្រទេសទាំងពីរយើងមានចិត្តដូចគ្នា និង​មនោសញ្ចេតនាស្រដៀងគ្នា ។

   ការប្រាស្រ័យទាក់ទងរវាងប្រទេសជាតិគឺអាស្រ័យលើការស្រឡាញ់គ្នារវាងប្រជាជន​ប្រទេសទាំងពីរ ។ គឺដោយមកពីមានប្រេសិតមិត្តភាពម្នាក់ហើយម្នាក់ទៀត បានបង្កើត​ស្ពានមិត្តភាពមួយខ្នងហើយមួយខ្នងទៀត និងបានបើកបង្អួចដែលទាក់ទងចិត្តនិងចិត្ត​មួយហើយមួយទៀត បានជាមិត្តភាពរវាងប្រជាជនប្រទេសទាំងពីរយើងទើបអាច​ឆ្លង​ប្រវត្តិសាស្រ្តយូរ លោតផ្លោះភ្នំនិងទឹកជាច្រើន ហើយអាចថិតថេរចីកាល ។

យុវជនជាហ្វូងមនុស្សដែលមានភាពរស់រវើកបំផុត មានសុបិនច្រើនបំផុត ។ ប្រសិន​បើមានយុវជនល្អ នោះប្រទេសជាតិក៏ល្អ ប្រសិនបើយុវជនខ្លាំង នោះប្រទេសជាតិក៏​ខ្លាំង។ យុវជនជានិមិត្តសញ្ញានៃអនាគតនិងក្តីសង្ឃឹមនៃការប្រាស្រ័យទាក់ទងរបស់​ប្រទេសទាំងពីរ ។ ខ្ញុំនិងលោកស៊ូស៊ីឡូបានយល់ស្របជាឯកភាពរួមថា ប្រទេសទាំងពីរ​យើងនឹងពង្រឹងនិងពង្រីកការផ្លាស់ប្តូរខាងមនុស្សសាស្រ្ត តទៅរយៈពេល ៥ ឆ្នាំខាងមុខ​នេះ ភាគីទាំងពីរ នឹងចាត់បញ្ជូនយុវជន ១០០ នាក់ឲ្យធ្វើទស្សនកិច្ចនៅប្រទេសគូខាង​ម្ខាងជារៀងរាល់ឆ្នាំ ហើយប្រទេសចិននឹងផ្តល់ចំនួនមនុស្សដែលទទួលអាហារូបករណ៍​១០០០ ដល់ប្រទេសឥណ្ឌូនេស៊ី ។

    ខ្ញុំជឿជាក់ថា ទន្ទឹមនឹងការដែលមានយុវជនកាន់តែច្រើនថែមទៀតចូលខ្លួនក្នុងការ​បង្កើនមិត្តភាពរវាងចិននិងឥណ្ឌូនេស៊ី ទំនាក់ទំនងដ៏ល្អប្រសើររវាងប្រទេសទាំងពីរមុខ​ជាអាចបន្តទៀត និងរីកចម្រើនទៅមុខដោយមានភាពរុងរឿងថ្កុំថ្កើង ។

   លោកលោកស្រី !

   ប្រទេសចិននិងឥណ្ឌូនេស៊ីមានប្រជាជន ១ពាន់ ៦ រយលាននាក់ ឲ្យតែប្រជាជន

ប្រទេសទាំងពីរយើងចាប់ដៃគ្នា ហើយទាក់ទងដោយចិត្តស្មោះត្រង់ នោះក៏អាចប្រមូលផ្តុំ​នូវកម្លាំងធំសម្បើមរបស់ប្រជាជនដែលមានចំនួនត្រូវជា ១ ភាគ ៤ នៃចំនួនប្រជាជន​ពិភពលោក ក៏អាចបង្កើតរឿងអច្ឆរិយដ៏ថ្មីក្នុងប្រវត្តិសាស្រ្តរបស់មនុស្សលោក។ប្រជាជន​ចិននិងឥណ្ឌូនេស៊ីត្រូវចាប់ដៃប្រកៀកស្មាគ្នាធ្វើការខិតខំប្រឹងប្រែង ចារទំព័រថ្មីនៃការ​អភិវឌ្ឍន៍ទំនាក់ទំនងរវាងប្រទេសទាំងពីរ ត្រួតត្រាយអនាគតដ៏ល្អប្រសើរនៃ​សមាហរណកម្មវេសនាចិននិងអាស៊ាន រួមគ្នារួមវិភាគទានកាន់តែធំដល់បុព្វហេតុដ៏ខ្ពង់​ខ្ពស់នៃសន្តិភាពនិងការអភិវឌ្ឍន៍របស់ពិភពលោក !

តឺលីម៉ាកាស៊ី !(មានន័យថា អរគុណ)

ចប់