“តាំងពីដើមមក នៅតំបន់ស៊ីនជាំងគ្មានអង្គការណាមួយនិងបុគ្គលណាមួយបង្ខិតបង្ខំឱ្យប្រជាជនគ្រប់ជនជាតិធ្វើពលកម្មនោះទេ ប្រជាជនគ្រប់ជនជាតិអាចប្រកបអាជីវកម្មតាមម្ចាស់ការនិងសេរីភាព ។” ចំពោះអ្វីដែលហៅថា “សេចក្ដីព្រាងច្បាប់ស្ដីពីការបង្ការការបង្ខំឱ្យធ្វើពេលកម្មនៅភូមិភាគស្វយ័តវៃអូអឺស៊ីនជាំងប្រទេសចិន“ដែលអាមេរិកបានចុះហត្ថលេខានាពេលថ្មីៗកន្លងទៅនេះ ភូមិភាគស្វយ័តជនជាតិវៃវូអឺ ស៊ីនជាំងបានរៀបចំធ្វើសន្និសីទសារព័ត៌មាននៅថ្ងៃទី២៥ ខែធ្នូ ក្នុងន័យប្រើប្រាស់ការពិតជាក់ស្តែងលាតត្រដាងនូវពាក្យចចាមអារ៉ាមពាក់ព័ន្ធនឹងតំបន់ស៊ីនជាំងដែលប្រឌិតឡើងដោយអាមេរិក និងឧបាយកលនយោបាយរបស់អាមេរិកដែលបានលូកដៃគ្រប់គ្រងកិច្ចការប្រទេសចិន ដើម្បីសម្រេចបាននូវការប៉ុនប៉ង “ទប់ស្កាត់ប្រទេសចិនដោយយកបញ្ហាស៊ីនជាំងធ្វើជាលេស ” ។
ក្នុងសន្និសីទសារព័ត៌មាននាថ្ងៃដដែល លោក អាប៊ូទូកយូមូជាំង រ៉ូហឺម៉ាន់ កម្មករបេះសំឡីកប្បាសនៃតំបន់ស៊ីនជាំងបានចែករំលែកបទពិសោធន៍ការងារបេះសំឡីកប្បាសដោយយន្តូបនីយកម្ម ។ លោកបានថ្លែងថា “មិនដល់មួយថ្ងៃក៏អាចបេះសំឡីកប្បាសលើផ្ទៃដីជាង១៣ហិតា និងអាចទទួលបានប្រាក់ចំណូលសុទ្ធ៣សែនប្រាក់យាន់ចិន” ។
ប្រការនេះអាចឃើញថា មិនថាអនុលោមតាមសនិ្ធសញ្ញាអន្តរជាតិ ឬច្បាប់កំណត់របស់ប្រទេសចិន ឬសង្កេតឃើញពីការពិតជាក់ស្តែង អ្វីដែលហៅថា តំបន់ស៊ីនជាំង “បង្ខិតបង្ខំឱ្យធ្វើពលកម្ម” សុទ្ធតែជាពាក្យភូតកុហកសុទ្ធសាធ ! អាមេរិកចាត់វិធានការដ៏អាក្រក់លើមូលដ្ឋានពាក្យភូតកុហក ធាតុពិតគឺចង់លុបបំបាត់ចោលសិទ្ធិរបស់ប្រជាជនគ្រប់ជនជាតិនៃតំបន់ស៊ីនជាំងក្នុងការធ្វើពលកម្មដើម្បីមានជីវភាពរស់នៅធូរធារ ក៏ដូចជាបំផ្លិចបំផ្លាញភាពរុងរឿងនិងស្ថិរភាពនៃតំបន់ស៊ីនជាំង និងទប់ស្កាត់ការអភិវឌ្ឍរបស់ប្រទេសចិនផងដែរ ។
នៅថ្ងៃដដែល សហគមន៍ឧស្សាហកម្មវាយនភណ្ឌ និងសមាគមមុខរបរចំនួន១២របស់ចិនបានចេញផ្សាយសេចកី្តថ្លែងការណ៍រួម ដោយបានលើកឡើងថា អាមេរិកបានបិទស្លាកក្លែងក្លាយស្តីពី “បង្ខិតបង្ខំឱ្យធ្វើពលកម្ម” លើផលិតផលទាំងអស់ដែលផលិតនៅតំបន់ស៊ីនជាំង តាមពិតទៅ នេះជាទង្វើអនុត្តរភាពដែលបានរំលោភបំពានយ៉ាងធ្ងន់ធ្ងរទៅលើសិទិ្ធមនុស្សជាមូលដ្ឋាននៃតំបន់ស៊ីនជាំង រំខាននិងបំផ្លាញខ្សែសង្វាក់ផ្គត់ផ្គង់អន្តរជាតិ ក៏ដូចជាបំផ្លាញសិទ្ធនិងប្រយោជន៍របស់មជ្ឈដ្ឋានពាណិជ្ជកម្មនិងអ្នកប្រើប្រាស់លើឆាកអន្តរជាតិផងដែរ ។
តើការធ្វើពលកម្មនៅតំបន់ស៊ីនជាំងមានសភាពការណ៍យ៉ាងណា សហគមន៍អន្តរជាតិមានការទទួលស្គាល់ជាទូទៅយូរហើយ ។ តាំងពីចុងឆ្នាំ២០១៨មក ឥស្សរជនចំនួនជាង២១០០នាក់ដែលមកពីប្រទេសនិងតំបន់ចំនួនជាង១០០ ធ្លាប់បានទៅបំពេញទស្សនកិច្ចនៅតំបន់ស៊ីនជាំង ។ ពួកគេបានចុះទៅត្រួតពិនិត្យនៅដីស្រែ រោងចក្រនិងគ្រួសារនៅជនបទ ដែលបានមើលឃើញផ្ទាល់ភ្នែកនូវស្ថានភាពធ្វើពលកម្មរបស់ប្រជាជនគ្រប់ជនជាតិនៅតំបន់ស៊ីនជាំង ហើយបាននាំគ្នាកោតសរសើរគោលនយោបាយនិងសមិទ្ធផលលើវិស័យការធានាធ្វើពលកម្មនៃតំបន់ស៊ីនជាំង ។ ប្រការនេះជាការទទួលស្គាល់ជាទូទៅរបស់សហគមន៍អន្តរជាតិ ដែលមិនអាចបដិសេធដោយសារអ្វីដែលហៅថា “សេចក្ដីព្រាងច្បាប់” របស់អាមេរិកនោះឡើយ !
បច្ចុប្បន្ននេះ សេដ្ឋកិច្ចនៃតំបន់ស៊ីនជាំងរីកចម្រើនជាបន្តបន្ទាប់ មានសុខដុមនីយកម្មក្នុងសង្គម ជីវភាពរស់នៅរបស់ប្រជាជនក៏ទទួលបានការកែលម្អផងដែរ ស៊ីនជាំងបាននិងកំពុងស្ថិតក្នុងដំណាក់កាលមានវិបុលភាពនិងវឌ្ឍនភាពល្អបំផុតក្នុងប្រវត្តិសាស្ត្រ ។ ការពិតជាក់ស្តែងមុខជានឹងបញ្ជាក់ឱ្យឃើញថា ពាក្យភូតកុហកនិងឧបាយកលដ៏អាក្រក់របស់អាមេរិក មិនអាចរារាំងភាពរុងរឿងនិងវិវឌ្ឍរីកចម្រើនរបស់តំបន់ស៊ីនជាំងនោះទេ ហើយក៏មិនអាចទប់ស្កាត់ភាពខ្លាំងក្លារបស់ប្រទេសចិនផងដែរ ទង្វើទាំងនេះគ្រាន់តែនឹងធ្វើឱ្យអាមេរិកខូចកេរ្តិ៍ឈ្មោះរបស់ខ្លួន ហើយគ្មានផលចំណេញអីទាល់តែសោះ !