យោងតាមការផ្សាយដំណឹងរបស់ការិយាល័យវិស្វកម្មយានអវកាសផ្ទុកមនុស្សរបស់ប្រទេសចិនបានឱ្យដឹងថា នៅវេលាម៉ោង ១៨ និង ៤៤ នាទី នៅថ្ងៃទី ២៦ ខែធ្នូ ឆ្នាំ ២០២១ តាមម៉ោងនៅទីក្រុងប៉េកាំង អវកាសយានិកចិន គឺ លោក Ye Guangfu បានបើកទ្វារនៃបន្ទប់ស្នូល Tianhe ដោយជោគជ័យ បន្ទាប់មក អវកាសយានិកពីររូបគឺ លោក Zhai Zhigang និងលោក Ye Guangfu បានដើរចេញពីបន្ទប់យានអវកាសដោយជោគជ័យ ហើយបានសម្រេចភារកិច្ចតាមការកំណត់ទាំងអស់ដោយគាប់ប្រសើរបន្ទាប់ពីដើរចេញពីបន្ទប់យានអវកាសជាលើកទី ២ ។
តាមដំណឹងឱ្យដឹងថា ការធ្វើការងារនៅក្រៅបន្ទប់យានអវកាសកំពុងក្លាយទៅជាការងារប្រក្រតីសម្រាប់បេសកកម្មហោះហើររបស់យានអវកាសក្នុងដំណាក់កាលកសាងស្ថានីយអវកាសរបស់ចិន ។ បន្ទាប់មក អវកាសយានិករបស់ចិននឹងអនុវត្តសកម្មភាពចេញពីបន្ទប់យានអវកាសកាន់តែច្រើនលើកនិងកាន់តែស្មុគស្មាញដើម្បីផ្តល់ការគាំទ្រដ៏រឹងមាំសម្រាប់ការបញ្ចប់ការសាងសង់ដោយរលូនព្រមទាំងដំណើរការដោយនឹងនរនៃស្ថានីយអវកាសចិន ៕