ថ្ងៃទី២៦ខែធ្នូ លោកBennettនាយករដ្ឋមន្រ្តីអ៊ីស្រាអែលបានប្រកាសថា នឹងបណ្តាក់ទុនប្រហែលលើសពី៣រយលានដុល្លារអាមេរិកក្នុងការបង្កើនកិច្ចកសាងសហគមន៍ជនជាតិជីព្វនៅតំបន់ដីទួលGolan ក្នុងន័យធ្វើឱ្យចំនួនប្រជាជនក្នុងតំបន់កើនឡើងទ្វេដង។
ក្នុងកិច្ចប្រជុំគណៈរដ្ឋមន្រ្តីដែលបើកធ្វើនៅថ្ងៃដដែល លោកBennettបានថ្លែងថា ក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមក កិច្ចកសាងសហគមន៍ជនជាតិជីព្វនៅតំបន់ដីទួលGolanបានស្ថិតក្នុងភាពជាប់គាំង ដែលមានគម្លាតយ៉ាងធំត្រូវបំពេញបន្ថែម ។គោលដៅរបស់រដ្ឋាភិបាលអ៊ីស្រាអែលគឺ"ដើម្បីធ្វើឱ្យចំនួនប្រជាជននៅតំបន់ដីទួលGolanកើនឡើងទ្វេដង”។ដូចនេះ អ៊ីស្រាអែលនឹងសាងសង់បន្ថែមថ្មីនូវលំនៅដ្ឋានជនជាតិជីព្វចំនួន២ក្នុងតំបន់នេះ ព្រមទាំងពង្រីកទ្រង់ទ្រាយនៃទីក្រុងក្នុងតំបន់។
គួររំលឹកថា តំបន់ដីទួលGolanត្រូវបានអ៊ីស្រាអែលកាន់កាប់ក្នុងសង្រ្គាមមជ្ឈិមបូព៌ាលើកទី៣កាលពីឆ្នាំ១៩៦៧ អ៊ីស្រាអែលបានគ្រប់គ្រងតំបន់នេះជាប់រហូត ព្រមទាំងបដិសេធមិនប្រគល់ឱ្យស៊ីរីវិញ។សហគមន៍អន្តរជាតិក៏មិនទទួលស្គាល់តំបន់នេះជាដែនដីរបស់អ៊ីស្រាអែលនោះដែរ៕