ពេលថ្មីៗកន្លងទៅនេះ លោក Sergey Bubka ប្រធានគណៈកម្មាធិការកីឡាអូឡាំពិករបស់អ៊ុយក្រែននិងជាសមាជិកនៃគណៈកម្មាធិការកីឡាអូឡាំពិកអន្តរជាតិបានថ្លែងនៅពេលផ្តល់បទសម្ភាសន៍ជាមួយអ្នកសារព័ត៌មានថា ប្រទេសចិនមានបទពិសោធន៍ច្រើនណាស់ក្នុងការរៀបចំការប្រកួតកីឡាអូឡាំពិកព្រមទាំងមានសំណង់រៀបចំការប្រកួតកីឡាដ៏លំដាប់អន្តរជាតិផងដែរ ដូច្នេះ ការប្រកួតកីឡាអូឡាំពិករដូវរងាក្រុងប៉េកាំងជាការប្រកួតកីឡាអូឡាំពិករដូវរងាមួយលើកដែលបានញ៉ាំងឱ្យពិភពលោកពោរពេញទៅដោយការរំពឹងទុក ។
លោក Sergey Bubka បានថ្លែងថា ការរៀបចំការប្រកួតកីឡាអូឡាំពិករដូវរងានិងការអភិវឌ្ឍកីឡារដូវរងាមានអត្ថន័យសំខាន់សម្រាប់ប្រទេសចិននិងទ្វីបអាស៊ី ។ ប្រទេសចិននិងទ្វីបអាស៊ីសុទ្ធតែមានការរំពឹងទុកជាច្រើនចំពោះការអភិវឌ្ឍកីឡារដូវរងាបន្ទាប់ពីរៀបចំធ្វើការប្រកួតកីឡាអូឡាំពិករដូវរងាក្រុងប៉េកាំង ។
លោក Sergey Bubka បានថ្លែងទៀតថា ប្រតិភូកីឡាអ៊ុយក្រែននឹងចាត់បញ្ជូនសមាជិកចំនួន១រយនាក់ឱ្យទៅចូលរួមការប្រកួតកីឡាអូឡាំពិករដូវរងាក្រុងប៉េកាំង ហើយសង្ឃឹមថា ក្រុមអត្តពលិកជាតិអ៊ុយក្រែនអាចទទួលបានលទ្ធផលល្អប្រសើរលើវិញ្ញាសា Biathlon និងជិះស្គីបែបសេរី ។