ទាក់ទិននិងករណីដែលពេលថ្មីៗនេះអាមេរិកទទូចអនុម័តលើអ្វីដែលហៅថា “សេចក្តីព្រាងច្បាប់ស្តីពីការបង្ការការបង្ខំឱ្យធ្វើពលកម្មនៅភូមិភាគស្វយ័តវៃវូអឺស៊ីនជាំងប្រទេសចិន" ដើម្បីជ្រៀតជ្រែកកិច្ចការរបស់តំបន់ស៊ីនជាំងយ៉ាងគឃ្លើន និងជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ចិន ក្នុងន័យសម្រេចគោលដៅដ៏អាក្រក់ដែលយកបញ្ហាតំបន់ស៊ីនជាំងមកគាបសង្កត់ប្រទេសចិន។
លោក Xu Guixiang អ្នកនាំពាក្យរដ្ឋបាលភូមិភាគស្វយ័តជនជាតិវៃវូអឺស៊ីនជាំងបានថ្លែងក្នុងសន្និសីទកាសែតអំពីបញ្ហាស៊ីនជាំងកាលពីថ្ងៃទី ២៥ ខែធ្នូថា នេះជាការបង្ហាញពីអនុត្តរភាពនិយម ជាគំនិតបែបចោរប្លន់ និងជាការស្តារឡើងវិញនៃគំនិតសង្រ្គាមត្រជាក់។ ទង្វើរបស់អាមេរិកបែបនេះខុសទាំងស្រុង និងមានចលនាបង្កគ្រោះថ្នាក់ដែលមិនអាចទទួលបានការគាំទ្រជាដាច់ខាត ។
លោក Xu Guixiang បានថ្លែងថា តំបន់ស៊ីនជាំងប្រឆាំងជាដាច់ខាតចំពោះការរើសអើងជនជាតិតាមគ្រប់ទម្រង់ និងទប់ស្កាត់យ៉ាងតឹងរ៉ឹងនូវការបង្ខំឱ្យធ្វើពលកម្មតាមគ្រប់ទម្រង់ ដើម្បីធានាថាប្រជាជនគ្រប់ជនជាតិមានសិទ្ធិជ្រើសរើសឱកាសការងារនិងទទួលបានការគោរពពេលបំពេញការងារ ។