អ្នកសារព័ត៌មានបានដំណឹងពីសន្និសីទការងារគមនាគមន៍និងការដឹកជញ្ជូនទូទាំងប្រទេសចិនដែលបានបើកធ្វើនាពេលថ្មីៗនេះឱ្យដឹងថា ៖ ពីខែមករាដល់ខែវិច្ឆិកាឆ្នាំនេះ ប្រទេសចិនបានបណ្តាក់ទុនលើវិស័យអចលនទ្រព្យគមនាគមន៍ចំនួន ៣.២៨ ទ្រីលានយាន់ប្រាក់ចិន ហើយតាមការប៉ាន់ប្រមាណថា ក្នុងឆ្នាំ២០២១ ប្រទេសចិនបានជួសជុលនិងពង្រីកការកសាងផ្លូវល្បឿនលឿនប្រវែងជាង ៩ ពាន់ គីឡូម៉ែត្រ បានជួសជុលនិងកសាងផ្លូវថ្នល់ជនបទថ្មីជាង ១៦ ម៉ឺនគីឡូម៉ែត្រ បានបន្ថែមថ្មីនូវផ្លូវរថភ្លើងក្នុងទីក្រុងប្រវែងលើសពី ១ ពាន់គីឡូម៉ែត្រ បានកសាងថ្មីនិងកែលម្អនូវផ្លូវនាវាចរណ៍កម្រិតខ្ពស់ប្រហែល ១ ពាន់គីឡូម៉ែត្រ និងដាក់ឱ្យប្រើប្រាស់នូវព្រលានយន្តហោះដឹកជញ្ជូនស៊ីវិលថ្មីចំនួន ៩ ។