ក្នុងឱកាសខួប២០ឆ្នាំនៃការបង្កើតឡើងនៃរោងល្ខោនជាតិចិន លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ប្រធានរដ្ឋនិងជាប្រធាននៃគណៈកម្មាធិការយោធាមជ្ឈិមចិនបានឆ្លើយតបសំបុត្រសិល្បករនៃរោងល្ខោនជាតិចិនកាលពីថ្ងៃទី២៥ខែធ្នូ ដើម្បីសំដែងការអបអរសាទរយ៉ាងកក់ក្តៅនិងការសួរសុខទុក្ខយ៉ាងស្មោះចំពោះបុគ្គលិកសំដែងទាំងអស់នៃរោងល្ខោនជាតិចិន។
លោក Xi Jinping បានគូសបញ្ជាក់ថា រំពឹងទុកអ្នកទាំងអស់គ្នាឧស្សាហ៍ព្យាយាមបន្តទៀត ប្រកាន់ខ្ជាប់នូវគោលជំហរប្រជាជន និងការច្នៃប្រឌិតថ្មី ខិតខំប្រឹងប្រែងនិយាយពីរឿងរ៉ាវរបស់ប្រទេសចិនដោយមនោសញ្ចេតនា ដើម្បីបង្កើតស្នាដៃដ៏ល្អប្រសើរកាន់តែច្រើនសម្រាប់យុគសម័យថ្មីនិងប្រជាជន និងរួមចំណែកកាន់តែធំក្នុងការអភិវឌ្ឍប្រកបដោយភាពរុងរឿងនៃបុព្វហេតុវប្បធម៌សិល្បៈក្នុងយុគសម័យថ្មី និងធ្វើឱ្យពិភពខាងស្មារតីរបស់ប្រជាជនកាន់តែសម្បូរបែប៕