ថ្ងៃទី២៤ ខែធ្នូតាមម៉ោងក្នុងតំបន់ នៅក្រុងកាប៊ូ រដ្ឋធានីអាហ្វហ្វានីស្ថាន ក្រសួងទទួលបន្ទុកការងារជនភៀសខ្លួននៃរដ្ឋាភិបាលអន្តរកាលអាហ្វហ្កានីស្ថានបានធ្វើពិធីសម្រាប់ចែកចាយសម្ភារៈជាជំនួយឧបត្ថម្ភមនុស្សធម៌របស់ប្រទេសចិនឱ្យទៅខេត្តចំនួន ៣៤ នៃអាហ្វហ្កានីស្ថាន។ លោកHaqqani រដ្ឋមន្ត្រីស្តីទីនៃក្រសួងទទួលបន្ទុកការងារជនភៀសខ្លួននៃរដ្ឋាភិបាលអន្តរកាលអាហ្វហ្កានីស្ថានបានចូលរួមពិធីលើកនេះ។
ថ្ងៃទី២១ ខែធ្នូ តាមម៉ោងក្នុងតំបន់ ក្រុមកាកបាទក្រហមចិនបានផ្តល់សម្ភារៈជាជំនួយឧបត្ថម្ភមនុស្សធម៌ដែលមានតម្លៃសរុប ១០ លានយាន់ប្រាក់ចិនចំពោះសហព័ន្ធអឌ្ឍចន្ទក្រហមអាហ្វហ្កានីស្ថាន ដែលបានគ្របដណ្តប់លើវិស័យជាច្រើនដូចជាវិស័យសុខាភិបាល ជីវភាពរស់នៅរបស់ប្រជាជន និងការអប់រំជាដើម។ ថ្លែងក្នុងពិធីនេះ លោកHaqqani បានលើកឡើងថា ប្រទេសចិនគឺជាអ្នកជិតខាងល្អរបស់អាហ្វហ្កានីស្ថាន ជំនួយឧបត្ថម្ភទាំងនេះមានសារៈសំខាន់ណាស់សម្រាប់អាហ្វហ្កានីស្ថាន រដ្ឋាភិបាលអន្តរកាលអាហ្វហ្កានីស្ថានសូមថ្លែងអំណរគុណដ៏ជ្រាលជ្រៅចំពោះប្រទេសចិន៕