ភាសាខ្មែរ
កិច្ចប្រជុំលើកទី៣២នៃគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាតំណាងប្រជាជនទូទាំងប្រទេសចិននីតិកាលទី ១៣ បិទបញ្ចប់នៅក្រុងប៉េកាំង
2021-12-25 14:34:20

កិច្ច​ប្រជុំ​លើកទី​៣២នៃ​គណៈកម្មាធិការ​អចិន្ត្រៃយ៍នៃ​សភាតំណាង​ប្រជាជន​ទូទាំងប្រទេស​ចិន​នីតិកាលទី​ ១៣ ​​បិទ​បញ្ចប់​នៅក្រុង​ប៉េកាំង​

       កិច្ច​ប្រជុំ​លើកទី​៣២នៃ​គណៈកម្មាធិការ​អចិន្ត្រៃយ៍នៃ​សភាតំណាង​ប្រជាជន​ទូទាំង​ប្រទេស​ចិន​នីតិកាលទី​ ១៣ បាន​បិទ​បញ្ចប់​នៅវិមានសភាប្រជាជន​ក្រុង​ប៉េកាំង​កាលពី​រសៀល​ថ្ងៃទី​ ២៤ ខែ​ធ្នូ​ ។បន្ទាប់ពី​ការ​បោះឆ្នោត​​​ អង្គ​​ប្រជុំ​បាន​អនុម័តលើ​ច្បាប់​ប្រឆាំង​បទឧក្រិដ្ឋមាន​មេខ្លោងពីក្រោយ​​ ច្បាប់ការពារតំបន់ដីសើម ច្បាប់ស្តីពី​វឌ្ឍនភាពនៃ​ ​បច្ចេកវិទ្យា​​ដែលទើប​ធ្វើ​វិសោធនកម្ម​ថ្មី​ ច្បាប់បង្ការនិង​គ្រប់គ្រង​ការរំខានដោយសំឡេង​ សេចក្តីសម្រេចស្តីពីការ​ធ្វើវិសោធនកម្មលើ​ច្បាប់គ្រាប់ពូជ សេចក្តីសម្រេចស្តីពីការ​ធ្វើ​វិសោធនកម្មលើច្បាប់​នីតិវិធីរដ្ឋប្បវេណី និង​សេចក្តីសម្រេចស្តីពី​ការ​ធ្វើវិសោធនកម្មលើ​ច្បាប់​ស្តីពីសហជីព។ លោក​ Xi Jinping បានចុះហត្ថលេខា​លើ​​ក្រឹត្យ​ប្រធានរដ្ឋនិង​ប្រកាស​​​​ ។ សូម​បញ្ជាក់ថា​ កិច្ច​ប្រជុំ​លើកនេះបាន​បើកធ្វើ​​ក្រោម​អធិបតីភាព​របស់​លោក​Li Zhanshu ​ប្រធាន​សភាតំណាងប្រជាជនទូទាំងប្រទេសចិន ។

  អង្គប្រជុំបានបោះឆ្នោតនិងអនុម័តលើសេចក្តីសម្រេចចិត្ត​របស់​គណៈកម្មាធិការ​អចិន្ត្រៃយ៍​នៃ​​សភាតំណាង​ប្រជាជន​ទូទាំងប្រទេស​ចិន​ស្តីពីការបើកធ្វើ​កិច្ច​ប្រជុំលើកទី៥​នៃសភា​តំណាង​ប្រជាជនទូទាំង​ប្រទេស​នីតិកាលទី១៣។ សេចក្តីសម្រេចចិត្ត​នេះ​បាន​កំណត់​ថា​ កិច្ច​ប្រជុំលើកទី៥នៃសភាតំណាងប្រជាជនទូទាំង​ប្រទេស​ចិន​នីតិកាលទី១៣នឹង​បើកធ្វើ​នៅទីក្រុងប៉េកាំង នៅថ្ងៃទី៥ ខែមីនា ឆ្នាំ២០២២ខាងមុខនេះ។

អ្នកបកប្រែ:李庆莉