ភាសាខ្មែរ
ក្រសួងការបរទេសចិនថ្លែង​ថា​ អ្វី​ដែល​ហៅ​ថា​កិច្ច​ប្រជុំ​​កំពូលស្តីពី​លទ្ធិ​​ប្រជាធិបតេយ្យ​របស់​សហរដ្ឋ​អាមេរិក​មាន​គោល​បំណង​នយោបាយដ៏​អាក្រក់​នៅ​ពី​ក្រោយ
2021-12-25 14:36:30

       លោក Zhao Lijian អ្នកនាំពាក្យក្រសួងការបរទេសចិនបាន​ថ្លែង​ក្នុង​សន្និសីទ​កាសែត​ជា​ប្រចាំ​កាលពីថ្ងៃទី ២៤ ខែ​ធ្នូ​ ថា សហរដ្ឋអាមេរិកបានផ្តល់វេទិកាទាំងគឃ្លើនចំពោះ​ Luo Guancong ជាជនសង្ស័យឧក្រិដ្ឋកម្ម​និង​ជាជន​​​ឧទ្ទាមដែល​ប៉ុនប៉ងឱ្យ​​តំ​បន់ហុងកុង​ឯករាជ្យ វាបានបង្ហាញថា អ្វីដែលហៅថា "កិច្ចប្រជុំកំពូលស្តីពីលទ្ធិប្រជាធិបតេយ្យ" របស់​​សហរដ្ឋ​អាមេរិក​មាន​គោល​បំណង​នយោបាយដ៏អាក្រក់​នៅ​ពី​ក្រោយ ​វា​គឺជា​ឧបាយកល​នយោបាយ​សុទ្ធសាធ។

តាម​ការ​ផ្សាយ​ដំណឹងបានឱ្យ​ដឹងថា ​គេហទំព័រនៃក្រសួងការបរទេសសហរដ្ឋអាមេរិក​បានចេញផ្សាយកំណត់ហេតុនៃអ្វីដែលហៅថា “ កិច្ចប្រជុំកំពូលស្តីពីលទ្ធិប្រជាធិបតេយ្យរបស់មេដឹកនាំ”  និងបានប្រកាសពាក្យសម្តីពាក់ព័ន្ធរបស់​​​ជន​​​ឧទ្ទាម​ Luo Guan​cong នៅក្នុងកិច្ចប្រជុំនេះ។

       ជាការឆ្លើយតបទៅនឹងសំណួរពាក់ព័ន្ធ លោក Zhao Lijian បានថ្លែង​ថា ​ បុគ្គល​នេះគឺជាជនសង្ស័យឧក្រិដ្ឋកម្មដែលប៉ូលីសហុងកុងកំពុង​ស្វែងរក​ចាប់​ខ្លួន ។  ​សហរដ្ឋ​អាមេរិក​​បាន​ផ្តល់វេទិកាទាំងគឃ្លើនចំពោះ​ Luo Guancong ជាជនសង្ស័យឧក្រិដ្ឋកម្ម​និង​ជាជន​​​ឧទ្ទាម​ដែល​ប៉ុនប៉ងឱ្យ​​តំ​បន់ហុងកុង​ឯករាជ្យ នេះបានបង្ហាញថា​  អ្វីដែល​ហៅ​ថា ​"កិច្ចប្រជុំ​កំពូលស្តីពីលទ្ធិប្រជាធិបតេយ្យ"​របស់​សហរដ្ឋ​អាមេរិក​មាន​គោល​បំណង​នយោបាយ​ដ៏អាក្រក់​នៅ​ពី​ក្រោយ ​ វា​គឺជា​ឧបាយកល​នយោបាយ​សុទ្ធសាធ៕

 

អ្នកបកប្រែ:李庆莉