ភាសាខ្មែរ
​រដ្ឋបាលភូមិភាគស្វយ័តវៃវូអឺស៊ីនជាំងប្រទេសចិន​ចេញផ្សាយសេចក្តីថ្លែងការណ៍​ស្តីពីការដែលសហរដ្ឋអាមេរិក​បាន​ចុះហត្ថលេខាលើអ្វីដែលហៅថា​ “សេចក្តីព្រាងច្បាប់​ស្តីពីការបង្ការការបង្ខំឱ្យធ្វើពលកម្មនៅភូមិភាគស្វយ័តវៃវូអឺស៊ីនជាំងប្រទេសចិន"
2021-12-25 15:44:35

    កាលពីថ្ងៃទី ២៤ ខែធ្នូ រដ្ឋបាលភូមិភាគស្វយ័តវៃវូអឺស៊ីនជាំងប្រទេសចិនបានចេញសេចក្តីថ្លែងការណ៍ស្តីពីការដែលសហរដ្ឋអាមេរិកបានចុះហត្ថលេខាលើអ្វីដែលហៅថា “សេចក្តីព្រាងច្បាប់ស្តីពីការបង្ការការបង្ខំឱ្យធ្វើពលកម្មនៅភូមិភាគស្វយ័តវៃវូអឺស៊ីនជាំងប្រទេសចិន" ​។

    សេចក្តីថ្លែងការណ៍នេះបានលើកឡើងថា ​សហរដ្ឋអាមេរិកធ្វើបែបនេះគឺ​ប៉ុនប៉ង​ដកហូតសិទ្ធិរបស់ប្រជាជនគ្រប់ជនជាតិនៃភូមិភាគស្វយ័តវៃវូអឺស៊ីនជាំង​ក្នុងការស្វែង​រក​ជីវភាពរស់នៅ​កាន់តែប្រសើរ​ឡើងតាមរយៈ​ការធ្វើពលកម្ម​និងបំពេញការងារ ​ព្រមទាំង​ទប់ស្កាត់ការអភិវឌ្ឍប្រកបដោយស្ថិរភាពនៃភូមិភាគស្វយ័តវៃវូអឺស៊ីនជាំង ដើម្បីសម្រេច​គោលដៅដ៏អាក្រក់ដែលយកបញ្ហាតំបន់ស៊ីនជាំងមកគាបសង្កត់​ប្រទេសចិន​។​ចំពោះបញ្ហានេះ ភូមិភាគស្វយ័តវៃវូអឺស៊ីនជាំងនិងប្រជាជនគ្រប់ជនជាតិក្នុង​ស៊ីនជាំងបាន​ថ្កោលទោសយ៉ាងខ្លាំងក្លា​ និង​ប្រឆាំងតវ៉ាជាដាច់ខាត។

    ក្នុងប៉ុន្មានឆ្នាំកន្លងមកនេះ ទន្ទឹម​​​ពេលខិតខំប្រឹងប្រែង​​ជំរុញឱ្យ​បង្កើន​ឱកាសការងារ​ ភូមិភាគស្វយ័តវៃវូអឺស៊ីនជាំងបាន​គោរពយ៉ាងពេញលេញ​នូវ​គោលបំណង​​របស់​កម្មករក្នុង​ការជ្រើសរើស​ឱកាស​ការងារ និងគាំ​ពារ​យ៉ាង​ម៉ឺង​ម៉ាត់​នូវសិទ្ធិ​និងផល​ប្រយោជន៍​ស្រប​ច្បាប់​​​របស់កម្មករ ​ពោលគឺ​មិនមាន​បញ្ហាអ្វី​ដូចគេលើកឡើងថា​ "បង្ខំឱ្យធ្វើពលកម្ម"​ នោះទេ។​

អ្នកបកប្រែ:翟茜茜