ឆ្នាំ ២០២១ គឺជាខួបទី ១០០ នៃការបង្កើតបក្សកុម្មុយនិស្តចិន ហើយគណបក្សទាំងមូលបានធ្វើការអប់រំនិងសិក្សាពីប្រវត្តិសាស្ត្របក្ស។ កាលពីថ្ងៃទី ២៤ ខែធ្នូ កិច្ចប្រជុំបូកសរុប ការអប់រំនិងសិក្សាពីប្រវត្តិសាស្ត្របក្សបានបើកធ្វើនៅទីក្រុងប៉េកាំង។
លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន និងជាប្រធានរដ្ឋចិនបានបញ្ជាក់កាលពីពេលថ្មីៗនេះថា ការអប់រំនិងសិក្សាពីប្រវត្តិសាស្ត្របក្សនៅទូទាំងបក្ស គឺជាសេចក្តីសម្រេចចិត្តនៃយុទ្ធសាស្ត្រដ៏សំខាន់មូយ។ ក្នុងរយៈពេលមួយឆ្នាំកន្លងមកនេះ សមាជិកបក្ស និងកម្មាភិបាលទាំងអស់បានទទួលការអប់រំផ្នែកនយោបាយគ្រប់ជ្រុងជ្រោយនិងស៊ីជម្រៅ ធ្វើឱ្យមានការកែលម្អនូវគំនិតនិងស្មារតី ដែលបានបង្កើនទំនុកចិត្តផ្នែកប្រវត្តិសាស្ត្ររបស់គណបក្ស ក៏ដូចជាបានលើកកម្ពស់សមត្ថភាពច្នៃប្រឌិតថ្មី សាមគ្គីភាព និងកម្លាំងតស៊ូប្រយុទ្ធរបស់គណបក្សផងដែរ ។
លោក Xi Jinping បានសង្កត់ធ្ងន់ថា ចាំបាច់ត្រូវតែបង្កើតយន្តការអប់រំ និងសិក្សាប្រកបដោយប្រសិទ្ធភាពយូរអង្វែង ដើម្បីពង្រឹងនិងពង្រីកសមិទ្ធិផលនៃការអប់រំនិងសិក្សាពីប្រវត្តិសាស្ត្របក្ស បង្កើនទំនុកចិត្តនិងការប្តេជ្ញាចិត្តក្នុងការដើរតាមមាគ៌ាអភិវឌ្ឍន៍ចិន និងសម្រេចបាននូវការស្តារភាពរុងរឿងដ៏មហិមារបស់ប្រជាជាតិចិនឡើងវិញ រួមសាមគ្គីនិងដឹកនាំប្រជាជនគ្រប់ជនជាតិនៅទូទាំងប្រទេសឱ្យខិតខំប្រឹងប្រែងដើម្បីសម្រេចគោលដៅក្នុងយុគសម័យថ្មី៕