ប្រទេសអ៊ីរ៉ង់បានបាញ់គ្រាប់មីស៊ីលចំនួន១៦គ្រាប់ដែលមានប្រភេទខុសគ្នាក្នុងសមយុទ្ធយោធាទ្រង់ទ្រាយធំកាលពីថ្ងៃទី២៤ខែធ្នូ។ លោក Bagheri អគ្គសេនាធិការកងទ័ពប្រដាប់អាវុធអ៊ីរ៉ង់បានថ្លែងនៅថ្ងៃដដែលនោះថា ការធ្វើសមយុទ្ធយោធាលើកនេះគឺដើម្បីឆ្លើយតបទៅនឹង “ការគំរាមកំហែងថ្មីបំផុត” របស់អ៊ីស្រាអែល។
តាមការផ្សាយដំណឹងរបស់ស្ថានីយទូរទស្សន៍ព័ត៌មានអ៊ីរ៉ង់បានឱ្យដឹងថា ថ្ងៃដដែលនោះ កងបដិវត្តអ៊ីស្លាមអ៊ីរ៉ង់បានបាញ់គ្រាប់មីស៊ីលចម្ងាយឆ្ងាយ ចម្ងាយមធ្យមនិងចម្ងាយខ្លីចំនួន១៦គ្រាប់នៅថ្ងៃចុងក្រោយនៃសមយុទ្ធយោធាដែលឈ្មោះ "The Great Prophet-17" និងបានវាយកម្ទេចត្រូវគោលដៅដូចដែលបានគ្រោងទុក១០០%៕