ព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា លោកXi Jinpingប្រធានរដ្ឋចិនបានជួបសន្ទនាតាមប្រព័ន្ធវីដេអូជាមួយលោកចូបៃដិនប្រធានាធិបតីអាមេរិកនៅទីក្រុងប៉េកាំង។
លោកXi Jinpingបានលើកឡើងថា បច្ចុប្បន្ន ការអភិវឌ្ឍរបស់ប្រទេសចិននិងអាមេរិកសុទ្ធតែស្ថិតនៅដំណាក់កាលគន្លឹះ ក្នុងនាមជាអង្គភាពសេដ្ឋកិច្ចធំទី១និងទី២លើពិភពលោកនិងជាសមាជិកអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ប្រទេសចិននិងអាមេរិកគួរបង្កើនការប្រាស្រ័យទាក់ទងនិងកិច្ចសហប្រតិបត្តិការ ដែលមិនត្រឹមតែធ្វើកិច្ចការរបស់ខ្លួនឲ្យបានល្អប៉ុណ្ណោះទេ ប៉ុន្តែក៏ត្រូវរ៉ាបរងទំនួលខុសត្រូវអន្តរជាតិផងដែរ ដើម្បីរួមគ្នាជំរុញសន្តិភាពនិងការអភិវឌ្ឍរបស់មនុស្សជាតិដែលជាបុព្វហេតុដ៏ឧដុង្គឧត្តម។នេះមិនត្រឹមតែជាទស្សនាទានរួមរបស់ប្រជាជននៃប្រទេសចិននិងអាមេរិក ព្រមទាំងប្រជាជននៃប្រទេសនានាលើពិភពលោកប៉ុណ្ណោះទេ ប៉ុន្តែក៏ជាភារកិច្ចរួមរបស់មេដឹកនាំនៃប្រទេសចិននិងអាមេរិកផងដែរ។
លោកXi Jinpingបានគូសបញ្ជាក់ថា ការជំរុញការអភិវឌ្ឍរៀងខ្លួនរបស់ប្រទេសចិននិងអាមេរិក គាំពារបរិយាកាសអន្តរជាតិដែលប្រកបដោយសន្តិភាពនិងស្ថិរភាព រួមមានការឆ្លើយតបនឹងប្រឈមបញ្ហាជាសកល ដូចជាបម្រែបម្រួលអាកាសធាតុនិងជំងឺកូវីដ១៩ជាដើម សុទ្ធតែត្រូវការទំនាក់ទំនងប្រកបដោយស្ថិរភាពរវាងប្រទេសចិននិងអាមេរិក។ប្រទេសចិននិងអាមេរិកគួរតែគោរពគ្នាទៅវិញទៅមក រួមរស់ជាមួយគ្នាដោយសន្តិភាព ធ្វើកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ។ខ្ញុំរីករាយរួមជាមួយលោកប្រធានាធិបតី ឈានដល់គំនិតឯកភាពរួម ធ្វើប្រតិបត្តិការយ៉ាងសកម្ម ដើម្បីជំរុញទំនាក់ទំនងរវាងប្រទេសចិននិងអាមេរិកឱ្យឈានទៅមុខ។នេះមិនត្រឹមតែជាតម្រូវការរបស់ប្រជាជននៃប្រទេសទាំង២ប៉ុណ្ណោះទេ ក៏ជាការរំពឹងទុករបស់សហគមន៍អន្តរជាតិផងដែរ៕