ភាសាខ្មែរ
#CCFR​ Comment#​បទវិភាគ៖​កិច្ចសហប្រតិបត្តិការ​រវាងចិននិង​អឺរ៉ុបមិន​ត្រូវ​ប្រកាន់​អាកប្បកិរិយា​អាក្រក់​ គួរតែមាន​គំនិត​​ប្រកប​ដោយ​វិចារណញ្ញាណ​​
2021-05-22 10:50:06

#CCFR​ Comment#​បទវិភាគ៖​កិច្ចសហប្រតិបត្តិការ​រវាងចិននិង​អឺរ៉ុបមិន​ត្រូវ​ប្រកាន់​អាកប្បកិរិយា​អាក្រក់​ គួរតែមាន​គំនិត​​ប្រកប​ដោយ​វិចារណញ្ញាណ​​_fororder_1

#CCFR​ Comment#​បទវិភាគ៖​កិច្ចសហប្រតិបត្តិការ​រវាងចិននិង​អឺរ៉ុបមិន​ត្រូវ​ប្រកាន់​អាកប្បកិរិយា​អាក្រក់​ គួរតែមាន​គំនិត​​ប្រកប​ដោយ​វិចារណញ្ញាណ​​_fororder_2

    រសៀលថ្ងៃ​ទី២០ខែឧសភា​តាមម៉ោងក្នុង​តំបន់ ​សភាអឺរ៉ុប​បានបោះឆ្នោត​អនុម័តសេចក្តី​សំណើរ​មួយ ​ហើយ​ទាមទារឱ្យ​មុនពេល​សភាអឺរ៉ុប​អនុញ្ញាត​កិច្ចព្រមព្រៀង​ស្តីពីការវិនិយោគ​រវាងចិននិង​អឺរ៉ុប ​ចិនត្រូវ​ដោះលែង​ការដាក់ទណ្ឌកម្ម​តបតវិញ​ចំពោះ​សហភាព​អឺរ៉ុបសិន​ ។ ប្រការនេះ​ត្រូវមជ្ឈដ្ឋាន​ខាងក្រៅសន្មត​ថា ​សភាអឺរ៉ុបបាន ​“បង្កក​”កិច្ចព្រមព្រៀង​ស្តីពីការវិនិយោគ​រវាងចិននិង​អឺរ៉ុបដែល​បានឈាន​ដល់​តាម​រយៈ​​ការ​ចរចា​អស់​រយៈពេល៧ឆ្នាំ ។

    ទង្វើរបស់​សភាអឺរ៉ុបបែប​នេះជាទង្វើ​ដើម្បី​សម្តែង​អាកប្បកិរិយា​ខ្វះ​វិចារណញ្ញាណ​ដែលគ្មាន​ហេតុផលអ្វី​ទាល់តែសោះ ​។ ហេតុអ្វីបានជា​ភាគីចិនអនុវត្ត​ការដាក់ទណ្ឌកម្ម​តបតវិញទៅ​លើភាគីអឺរ៉ុប?​មូលហេតុគឺ​ដោយមកពី​កាលពីខែ​មីនាឆ្នាំនេះ​ភាគីអឺរ៉ុបបាន​ដាក់ទណ្ឌកម្ម​ដោយ​ឯកតោភាគី​ទៅលើ​បុគ្គលិកនិង​អង្គភាព​ជាក់ស្តែង​ពាក់ព័ន្ធ​របស់ភាគីចិន​ដោយយក​ពាក្យកុហក​ពាក់ព័ន្ធនឹង​ភូមិភាគ​ស្វ័យត​ស៊ីនជាំងធ្វើ​ជា​លេស ​ក្នុងន័យ​ជ្រៀតជ្រែក​កិច្ចការផ្ទៃក្នុង​របស់ចិន ​ប្រការនេះ​បាន​ល្មើសនឹង​ច្បាប់អន្តរជាតិ​និងក្រម​មូលដ្ឋានស្តីពី​ទំនាក់ទំនង​អន្តរជាតិ​ ។ ភាគីចិនធ្វើ​ការតបតវិញ ​គឺជាតម្រូវការ​ដើម្បីគាំពារ​ផលប្រយោជន៍​ផ្ទាល់ខ្លួន ​ហើយក៏ជា​ប្រតិកម្មដ៏​ត្រឹមត្រូវនិង​ចាំបាច់សម្រាប់​ទប់ទល់នឹង​ការដាក់ទណ្ឌកម្ម​របស់ភាគី​អឺរ៉ុបផងដែរ ។

    មិនថាធ្វើ​ការប្រកួត​ប្រជែងខាង​នយោបាយ​ឬក៏ធ្វើ​ការចរចា​ខាងសេដ្ឋកិច្ច​ ការធ្វើ​​បំភិត​បំភ័យជា​មធ្យោបាយ​ដែល​ប្រើប្រាស់​ជាទូទៅ ។​ ប៉ុន្តែបើសិនជា​ចង់ឱ្យ​មធ្យោបាយ​នេះអាច​ទទួ​ល​បាន​ផល​ ​នោះបញ្ហា​គន្លឹះគឺត្រូវមាន​ភ្នាល់​ដែលគួរឱ្យ​គូខាងម្ខាង​ភ័យខ្លាច ។ ​តើការរារាំង​ការអនុញ្ញាត​កិច្ចព្រមព្រៀង​ស្តីពី​ការវិនិយោគ​រវាងចិននិងអឺរ៉ុប​ចូលជាធរមាន ​នឹង​ធ្វើ​ឱ្យភាគីចិន​ភ័យខ្លាចឬទេ?​វាច្បាស់ណាស់ ​ធ្វើមិន​កើត​ទេ ។

    ដូចភាគីចិន​បាន​គូសបញ្ជាក់​ជាច្រើនលើក​ហើយថា ​“កិច្ចព្រមព្រៀង​ស្តីពីការវិនិយោគ​រវាងចិននិង​អឺរ៉ុបជា​កិច្ចព្រមព្រៀង​មួយដែលមាន​តុល្យភាព ​ផ្តល់​ផលប្រយោជន៍​ដល់គ្នានិង​ឈ្នះ-ឈ្នះ ​មិនមែនជាការ​ប្រទានដល់​ភាគីណាមួយ​នោះទេ ។”

    ក្នុងរយៈពេល​២០ឆ្នាំកន្លងមក​ ការវិនិយោគ​របស់សហគ្រាស​អឺរ៉ុបនៅប្រទេស​ចិនបានឡើង​ដល់១សែន​៤ម៉ឺន៦ពាន់​លានប្រាក់អឺរ៉ូ ​ហើយ​ទទួល​ផលកម្រៃ​យ៉ាងច្រើន ។ ​សភាអឺរ៉ុបធ្វើ​ការ​រារាំង​បែប​នេះ​ហាក់​ដូច​ជា​ឱ្យសហគ្រាស​អឺរ៉ុបផ្ទេរ​ផលប្រយោជន៍​ឱ្យអ្នក​ផ្សេងទៀត ។

    ទស្សនាវដ្តី ​Wirtschafts ​Woche​ ​របស់អាល្លឺម៉ង់​បានចេញផ្សាយ​អត្ថបទ​បង្ហាញថា ​សហគ្រាស​អឺរ៉ុបជាច្រើន​ព្រួយបារម្ភថា ​ប្រសិនបើការ​អនុញ្ញាត​កិច្ចព្រមព្រៀង​ស្តីពីការវិនិយោគ​រវាងចិននិង​អឺរ៉ុបត្រូវ​ពន្យារពេលជា​បន្ត​បន្ទាប់ នោះ​ ពួកគេនឹង​បាត់បង់​ឱកាសកាន់តែ​ច្រើនសម្រាប់​ចូលក្នុងទីផ្សារ​ចិនដ៏ធំធេង​លើវិស័យ​ទូរគមនាគមន៍​ សេវាកម្ម​ហិរញ្ញវត្ថុ ​សុខាភិបាល​ឯកជន ​សេវាកម្មបរិស្ថាន​ ការសិក្សា​ស្រាវជ្រាវ​និង​អភិវឌ្ឍន៍ ​ព្រម​និងការ​ដឹកជញ្ជូនតាម​ផ្លូវអាកាស​ជាដើម ។ ​រីឯសហគ្រាស​របស់​សហរដ្ឋអាមេរិក​និងតំបន់​ផ្សេងទៀត​នឹងមាន​ឧត្តមភាព​កាន់តែ​ច្រើននៅ​ទីផ្សាររបស់ចិន​ទៅវិញ ។​ ក្រៅពីនេះ​ ការរារាំង​កិច្ចព្រមព្រៀង​ស្តីពីការវិនិយោគ​រវាងចិននិងអឺរ៉ុប ​ក៏នឹងនាំមកនូវ​ផលប៉ះពាល់​អវិជ្ជមានដល់​សេដ្ឋកិច្ច​សកលដែល​ត្រូវ​ងើបឡើងវិញជា​បន្ទាន់​ផងដែរ ។

#CCFR​ Comment#​បទវិភាគ៖​កិច្ចសហប្រតិបត្តិការ​រវាងចិននិង​អឺរ៉ុបមិន​ត្រូវ​ប្រកាន់​អាកប្បកិរិយា​អាក្រក់​ គួរតែមាន​គំនិត​​ប្រកប​ដោយ​វិចារណញ្ញាណ​​_fororder_3

    ក្នុង​បុរេល័ក្ខខ័ណ្ឌដែល​ត្រូវ​គាំពារ​ផលប្រយោជន៍​ផ្ទាល់ខ្លួន ​ជានិច្ចកាល​ ​ភាគីចិនមានសុទ្ធចិត្ត​ដើម្បី​ជំរុញ​កិច្ចសហប្រតិបត្តិការ​រវាងចិននិង​អឺរ៉ុបនិង​សម្រេច​ការឈ្នះ-ឈ្នះ​ ។ ដូច្នេះ​​ ភាគីអឺរ៉ុប​គួរតែមើល​ឃើញឱ្យ​បាន​ច្បាស់នូ​ការ​ពិត​ជាក់​ស្តែង ​បញ្ឈប់​ការដាក់ទណ្ឌកម្មនិង​បដិបក្ខគ្នាដែល​យក​ពាក្យកុហកធ្វើ​ជា​លេស ​និងធ្វើ​ជម្រើសប្រកប​ដោយ​វិចារណញ្ញាណ​ដែលសមស្រប​នឹងផលប្រយោជន៍​របស់បណ្តា​ភាគីនានា ៕

អ្នកបកប្រែ:孙玲玲