ភាសាខ្មែរ
ដោយសារជំងឺកូវីដ១៩មានភាពកាន់តែអាប់អួរទៅៗ បានជាក្រុងញូវយ៉កអាមេរិកប្រហែលនឹងត្រូវបិទទាំងស្រុង
2020-12-17 15:15:28

 នៅថ្ងៃ​ទី​១៤​ខែ​ធ្នូ តាម​ម៉ោង​ក្នុង​តំបន់ លោកBalasioរដ្ឋបាល​ក្រុង​ញូវយ៉ក​អាមេរិក​បាន​ថ្លែង​ថា ដោយសារជំងឺកូវីដ១៩មានភាពកាន់តែអាប់អួរទៅៗ បានជា​ក្រុង​ញូវយ៉ក​អាមេរិក​ប្រហែល​នឹង​ត្រូវ​បិទទាំង​ស្រុង។

      លោកBalasioបាន​ថ្លែង​ទៀតថា ចាប់ពី​ចូល​ខែ​ឧសភា​ឆ្នាំ​នេះ​មក មិន​ធ្លាប់​ឃើញ​កម្រិត​ឆ្លង​វីរុស​កូវីដ​១៩​ដូច​ពេល​បច្ចុប្បន្ន​បែបនេះនោះទេ ចាំ​បាច់​ត្រូវ​ចាត់​ប្រតិបត្តិការ ដើម្បី​ទប់​ស្កាត់​និន្នាការ​កើន​ឡើង​បែបនេះ ការងារ​ចម្បងនាពេលបច្ចុប្បន្នគឺ​ការ​ពារ​សុខភាព​និង​សុវត្ថិភាព​របស់​អ្នក​ក្រុង ៕

 

អ្នកបកប្រែ:郑磊