ភាសាខ្មែរ
#CCFR Comment#បទវិភាគ៖ប្រជាជនចិនបានដោះស្រាយបញ្ហាហូបចុកដោយខ្លួនឯងដែលគួរឱ្យពិភពលោកភ្ញាក់ផ្អើល
2020-09-16 10:28:43

    ខណៈ​ពេល​ប្រទេស​ចិន​ថ្មី ទើប​បាន​បង្កើត​ឡើង​កាល​ពីឆ្នាំ ១៩៤៩ លោក  Acheson ​រដ្ឋមន្ត្រី​ការ​បរទេស​អាមេរិក​​នៅ​ពេល​​នោះ​ធ្លាប់បាន​​ថ្លែង​ថា មិន​ថា​រដ្ឋាភិបាល​ចិន​អាណត្តិ​ណាមួយ​​សុទ្ធតែ​មិន​បាន​ដោះ​ស្រាយ​បញ្ហា​ហូបចុក​របស់​ប្រជាជន​ចិននោះ​​​ទេ  ដូចនេះ រដ្ឋ​អំណាច​​បក្ស​កុម្មុយនិស្ត​ចិន​ក៏​មិន​អាច​ដោះ​ស្រាយ​បញ្ហា​មួយ​នេះដែរ ។ លោក  Acheson មិន​មែន​ជា​អ្នក​ប៉ែក​ខាង​លិច​តែ​មួយ​គត់​ដែល​បាន​ចោទ​សួរ​បញ្ហា​មួយ​នេះ​ដែរ តាម​ពិត​ ប្រជាជន​ចិន​ត្រូវ​ជា​២០​ភាគរយ​នៃ​ប្រជាជន​ទូទាំង​ពិភពលោក ប៉ុន្តែ​ ទំហំ​ដី​ស្រែ​មិន​ដល់​១០​ភាគរ​យ​នៅ​ទូទាំង​ពិភពលោក​ ដីស្រែ​តិច​ត្រូវចិញ្ចឹម​​ប្រជាជន​យ៉ាង​ច្រើនប៉ុណ្ណឹង​ នេះ​អាច​និយាយ​ថា​ជា​បញ្ហា​ពិបាក​ដោះ​ស្រាយ​នៅ​លើ​ពិភពលោក​ទាំង​មូល​ ។

    ដើម្បី​ដោះ​ស្រាយ​ឱ្យ​បាន​ល្អ​នូវ​បញ្ហា​ហូប​ចុក​របស់​ប្រជាជន​ចិន​ រដ្ឋាភិបាល​ចិន​យក​ចិត្ត​ទុក​ដាក់​ខ្ពស់​ទៅ​លើ​បញ្ហា​សន្តិសុខ​ស្បៀង​ គ្រប់​គ្រង​យ៉ាងតឹង​រ៉ឹង​នូវ​ខ្សែ​ក្រហមរបស់​ទំហំ​ដីស្រែ ផ្តោត​សំខាន់​ទៅលើ​កា​រលើក​កម្ពស់​ភាព​វៃ​ឆ្លាតនិង​កម្រិត​ទំនើបភាវូបនីយកម្ម​​ក្នុង​​ការ​បង្កើត​ផល​​កសិកម្ម​  ។ ជា​ពិសេស បន្ទាប់​ពី​បាន​អនុវត្ត​គោល​នយោបាយ​កំណែ​ទម្រង់​និង​បើក​ទូលាយ​មក​ ប្រទេស​ចិន​បាន​បង្កើត​ប្រព័ន្ធ​គោលនយោបាយ​​ប្រកប​ដោយ​សុក្រឹតភាព​ ដើម្បី​ជួយ​ឧបត្ថម្ភ​និង​ផ្តល់​អនុគ្រោះ​ដល់​កសិករ​ ហើយ​បាន​ដាក់​ចេញ​គោល​នយោបាយ​ផ្តល់​ប្រាក់ឧបត្ថម្ភកធន​ដើម្បី​គាំពារ​និង​គាំទ្រ​ដល់​កសិកម្ម​ ឧទ្ទាហរណ៍​ដូច​ជា​​ផ្តល់​ប្រាក់ឧបត្ថម្ភក​ធន​សម្រាប់​​ការ​អភិរក្ស​ដី​ស្រែ ការ​ទិញ​ឧបករណ៍​កសិកម្ម​ ការ​ដាំ​ដំណាំ​ពោត សណ្តែក​សៀង​​ និង​ការ​ចាក់​វ៉ាក់​សាំង​ទៅ​លើបសុ​សត្វ​ជាដើម ប្រាក់ឧបត្ថម្ភកធន​ទាំង​នេះ​សុទ្ធតែ​ផ្តល់​ដល់​កសិករ​ដោយ​ផ្ទាល់​ ។

     ជាង​៧០​ឆ្នាំ​កន្លង​ផុត​ទៅហើយ​ ប្រទេស​ចិន​មិនត្រឹម​​តែ​បាន​ដោះ​ស្រាយ​បញ្ហា​ហូប​ចុក​របស់​ប្រជាជន​ក្នុង​ស្រុក​ប៉ុណ្ណោះ​ទេ ថែម​ទាំង​បាន​ក្លាយ​ជា​ប្រទេស​បង្ក​បង្កើត​ផល​​ស្បៀង​ធំជាង​គេ​នៅ​លើ​ពិភពលោក​ទៀត​ផង​ ។ ចាប់​ពីឆ្នាំ ២០០៤​មក​ ប្រទេស​ចិនបាន​​ប្រមូលផលស្បៀង​​យ៉ាង​ស្តុកស្តម្ភជា​ច្រើន​ឆ្នាំ​ជាប់ៗគ្នា​ នៅ​ឆ្នាំ ២០១៩ បរិមាណផលិតផល​ស្បៀងសរុប​​នៃ​ប្រទេស​ចិន​មាន​ចំនួន​៦៦៥០ប៊ីលាន​គីឡូក្រាម​ ពោល​គឺ ប្រជាជន​ចិន​ចំនួន​១៤០០លាន​នាក់​ គិត​ជា​មធ្យម​ក្នុ​ងមនុស្ស​ម្នាក់ៗ ក្នុង​មួយ​ថ្ងៃ​ប្រហែល​មាន​ស្បៀង​ ១,៣គីឡូក្រាម​ ។

    ទាក់​ទិន​នឹង​សមិទ្ធផល​ដែល​ប្រទេស​ចិន​ទទួល​បាន​ក្នុង​វិស័យ​សន្តិសុខ​ស្បៀង អង្គការ​ស្បៀង​និង​កសិកម្ម​របស់​អង្គការសហប្រជាជាតិបាន​វាយ​តម្លៃ​ថា ប្រទេស​ចិន​បាន​ដោះ​ស្រាយ​បញ្ហា​ស្បៀង​នៃ​ប្រជាជន​១ភាគ​៤​នៅ​លើ​ពិភពលោក នេះគឺជា​​ការ​រួម​វិភាគទាន​ដ៏​វិសេស​វិសាល​ចំពោះ​មនុស្ស​ជាតិ ហើយ​ក៏ជា​ការ​គាំទ្រ​យ៉ាង​ខ្លាំងក្លា​​ដល់​សនិ្តសុខ​ស្បៀង​ពិភពលោក​ផង​ដែរ ។ នៅ​ពេល​អនាគត ប្រទេស​ចិន​នឹង​បន្ត​ដើរ​តាម​ផ្លូវ​សន្តិសុខ​ស្បៀង​ប្រកប​ដោយ​លក្ខណៈ​ពិសេសនៃ​ប្រទេស​​ចិន​យ៉ាង​មុត​មាំ​មិន​ងាក​រេ  ស្រប​នឹង​ពេល​ធានា​ជាក់​លាក់​ដល់​សន្តិសុខ​ស្បៀង​ក្នុង​ស្រុក​ ក៏​ចាប់​ដៃ​ជា​មួយ​បណ្តា​ប្រទេស​នានា​លើ​ពិភពលោកដើម្បី​​រួម​គ្នា​ទប់​ទល់​នឹង​បញ្ហា​គ្រោះ​ទុរិ្ភក្សនៅទូទាំង​ពិភពលោក​ផង​ដែរ ៕

#CCFR Comment#បទវិភាគ៖ប្រជាជនចិនបានដោះស្រាយបញ្ហាហូបចុកដោយខ្លួនឯងដែលគួរឱ្យពិភពលោកភ្ញាក់ផ្អើល_fororder_1

#CCFR Comment#បទវិភាគ៖ប្រជាជនចិនបានដោះស្រាយបញ្ហាហូបចុកដោយខ្លួនឯងដែលគួរឱ្យពិភពលោកភ្ញាក់ផ្អើល_fororder_2

#CCFR Comment#បទវិភាគ៖ប្រជាជនចិនបានដោះស្រាយបញ្ហាហូបចុកដោយខ្លួនឯងដែលគួរឱ្យពិភពលោកភ្ញាក់ផ្អើល_fororder_3

#CCFR Comment#បទវិភាគ៖ប្រជាជនចិនបានដោះស្រាយបញ្ហាហូបចុកដោយខ្លួនឯងដែលគួរឱ្យពិភពលោកភ្ញាក់ផ្អើល_fororder_4

 

អ្នកបកប្រែ:郭翔青