ភាសាខ្មែរ
តំណាងចិន៖ប្រទេសចិនគាំពារយ៉ាងមុតមាំនូវកម្មវត្ថុនិងគោលការណ៍នៃធម្មនុញ្ញអង្គការសហប្រជាជាតិ
2020-01-10 10:38:05

 ថ្ងៃ​ទី​៩​ខែ​ធ្នូ ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​បាន​ធ្វើ​​កិច្ច​ប្រជុំ​បើក​ទ្វារ​ជជែក​ដេញ​ដោល​ជាន់​ខ្ពស់​ស្តីពី”ការ​គោរព​ធម្មនុញ្ញអង្គការ​សហប្រជាជាតិ​និង​គាំពារ​សុខ​សន្តិភាព​អន្តរជាតិ”។ លោក​ZhangJunតំណាង​ចិន​ប្រចាំ​ជា​អចិន្ត្រៃយ៍​នៅ​អង្គការ​សហ​ប្រជា​ជាតិបាន​អញ្ជើញចូល​រួម​កិច្ច​ប្រជុំព្រម​ទាំង​អធិប្បាយ​យ៉ាង​ស៊ី​ជម្រៅ​អំពី​គោល​ជំហរ​និង​គំនិត​ផ្តួច​ផ្តើម​របស់​ប្រទេស​ចិនដែល​ប្រកាន់​ខ្ជាប់ពហុភាគី​និយម​យ៉ាង​ម៉ឺងម៉ាត់​មិន​ងាករេនិ​ង​គាំពារ​យ៉ាង​មុតមាំ​នូវ​កម្មវត្ថុ​និង​គោលការណ៍​នៃ​ធម្មនុញ្ញអង្គការ​សហប្រជាជាតិ ។

      លោក​ZhangJunបាន​គូស​បញ្ជាក់​ថា ការ​ប្រកាន់​ខ្ជាប់​ធម្មនុញ្ញអង្គការ​សហប្រជាជាតិ​ចាំ​បាច់​ត្រូវ​អនុវត្ត​ឱ្យ​បាន ៖ទី​១​ត្រូវ​ប្រកាន់​ខ្ជាប់​ការ​ស្វែង​រក​កិច្ច​សហប្រតិបត្តិការ​និង​ឈ្នះ–ឈ្នះ ទី​២​ត្រូវ​គោរព​តាម​ច្បាប់​អន្តរជាតិ ទី​៣​ត្រូវ​ប្រកាន់​ខ្ជាប់​យុត្តិធម៌​និង​សច្ចធម៌ និង​ទី​៤​ត្រូវ​ប្រកាន់​ខ្ជាប់​ការ​ចាត់​ប្រតិបត្តិការ​ដ៏​មាន​ប្រសិទ្ធភាព ។

      លោកZhangJunបាន​ថ្លែង​ទៀត​ថា ប្រទេស​ចិន​ជា​ប្រទេស​ដែល​បាន​ចុះ​ហត្ថលេខា​លើ​ធម្មនុញ្ញ​អង្គការ​សហប្រជាជាតិ​មុន​គេ​បង្អស់និង​បាន​គោរព​យ៉ាង​ខ្ជាប់​ខ្ជូននូវ​កម្មវត្ថុ​និង​គោលការណ៍​នៃ​ធម្មនុញ្ញអង្គការ​សហប្រជាជាតិ​ ក៏​ដូច​ជា​បាន​គាំពារ​កិត្យានុភាព​និង​តួនាទី​របស់​អង្គការ​សហប្រជាជាតិ​ផង​ដែរ ៕

 

អ្នកបកប្រែ:郑磊