ភាសាខ្មែរ
សេដ្ឋវិទូជាតិនិងអន្តរជាតិបានយល់ឃើញជាទូទៅថា បទពិសោធន៍នៃការអភិវឌ្ឍន៍សេដ្ឋកិច្ចរយៈពេល ៧០ ឆ្នាំនៃសាធារណរដ្ឋប្រជាមានិតចិនគួរសិក្សារៀនសូត្រ
2019-09-24 15:37:37

      កាលពីថ្ងៃទី ២២ ខែកញ្ញា ​សេដ្ឋវិទូ​ជាតិនិងអន្តរជាតិ​​បានវ​វិភាគ​លើ​បទពិសោធន៍​នៃ​ការ​អភិវឌ្ឍន៍​រយៈពេល​ ៧០ ​ឆ្នាំ​នៃ​សាធារណរដ្ឋ​ប្រជាមានិតចិន​​តាម​ចក្ខុវិស័យ​ជំនាញ​សេដ្ឋសាស្ត្រ​​ ​​ដោយបាន​ចង្អុល​ថា  ​ការអភិវឌ្ឍ​រយៈពេល ៧០ ​ឆ្នាំ​នៃ​សាធារណរដ្ឋប្រជាមានិតចិន​​បាន​គិតគូរដល់​ «​​​ការអភិវឌ្ឍ​សេដ្ឋកិច្ច​​​និង​ការ​អភិវឌ្ឍ​សង្គម​​​​» «​​​កំណើន​លឿន​ ​​​ភាពឡើងចុះ​ទាប​» ​ ​បទពិសោធ​ទាំងនេះ​មានតម្លៃ​និងគួរ​​សិក្សា​រៀនសូត្រ​តាម​។

      វិទ្យាស្ថាន​​ស្រាវជ្រាវ​​ទស្សនៈ​សេដ្ឋកិច្ច​និង​ការអនុវត្តជាក់ស្តែង​ចិន​នៃ​សកលវិទ្យាល័យ​ ​Tsinghua ​បាន​បើកធ្វើ​​សិក្ខាសាលា​អន្តរជាតិ​មួយ​ក្រោម​ប្រធានបទ «បូកសរុប​ផ្នែក​សេដ្ឋសាស្ត្រ​រយៈពេល ៧០ ​ឆ្នាំ​នៃ​សាធារណរដ្ឋប្រជាមានិតចិន»​​កាលពី​ថ្ងៃទី ២២ កញ្ញា​ ​ព្រមទាំងបាន​ចេញ​របាយការណ៍​ក្រោមចំណងជើងដូចគ្នានឹង​ប្រធានបទនៃ​សិក្ខាសាលាផងដែរ​។

      ពេល​អញ្ជើញ​ចូលរួម​សិក្ខាសាលានេះ ​លោក Thomas J. Sargent ​​​ជ័យលាភី​ណូបែល​ផ្នែក​សេដ្ឋសាស្ត្រ​​​ និងជា​សាស្ត្រាចារ្យ​ផ្នែក​សេដ្ឋសាស្ត្រ​​នៃ​សកលវិទ្យាល័យ​ញូវយ៉ក​​​បាន​ថ្លែងថា  ​លទ្ធផលជាផ្លែផ្កា​​ផ្នែក​សេដ្ឋកិច្ច​ សុខាភិបាល​​និង​ការអប់រំ​ដែល​ប្រទេស​ចិន​ទទួលបាន​ក្នុង រយៈពេល ​៧០ឆ្នាំ​កន្លងទៅនេះ ​​ធ្វើ​ឱ្យ​លោក​ចាប់អារម្មណ៍​​ក្រៃលែង​​។​ ​ការអភិវឌ្ឍ​របស់​ប្រទេស​ចិន​បាន​បង្ហាញ​​​ពី​សារ​សំខាន់​និង​ល័ក្ខខ័ណ្ឌ​​ផ្តល់​ផលប្រយោជន៍​ដល់​គ្នា​នៃ​ការធ្វើ​ពាណិជ្ជកម្ម​សេរី​។ ​លោកបាន​ចង្អុល​បង្ហាញ​ផងដែរថា ​គោលនយោបាយ​ពាណិជ្ជកម្ម​ដែល​រដ្ឋាភិបាល​អាមេរិក​កំពុង​អនុវត្ត​​បច្ចុប្បន្ន​​​នេះ​​កំពុង​បំផ្លាញ​ផលប្រយោជន៍ជាតិ​អាមេរិក​៕​​​

អ្នកបកប្រែ:邓倩