អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនបានចេញផ្សាយបទអត្ថាធិប្បាយមួយកាលពីថ្ងៃទី ១៣ ខែកញ្ញាក្រោមចំណើងជើងថា អន្តរកម្មដែលផ្តល់ចិត្តប្រណីដល់គ្នាទៅវិញទៅមកកាន់តែច្រើនកាន់តែប្រសើរ ។
បទអត្ថាធិប្បាយបាននិយាយថា ក្នុងរយៈពេល ២ ថ្ងៃដ៏ខ្លីនេះ ភាគីចិនបានប្រកាសបញ្ជីលើកលែងលើកទី ១ ចំពោះទំនិញអាមេរិកដែលត្រូវបន្ថែមពន្ធគយ ហើយភាគីអាមេរិកបានប្រកាសលើកពេលសម្រាប់អនុវត្តវិធានការបន្ថែមពន្ធគយលើទំនិញចិនដែលត្រូវនាំចូលទៅអាមេរិកដែលនឹងអនុវត្តនៅថ្ងៃទី ១ ខែតុលា បន្ទាប់មក ភាគីចិនបានថ្លែងថានឹងលុបចោលការដំឡើងពន្ធគយលើផលិតផលកសិកម្មថ្មីរបស់អាមេរិក ឃើញថាចិននិងអាមេរិកកំពុងមានអន្តរកម្មដ៏ល្អប្រសើរ វាសមស្របនឹងផលប្រយោជន៍របស់ចិននិងអាមេរិក ក៏សមស្របនឹងការរំពឹងជាទូទៅនៃសហគមន៍អន្តរជាតិផងដែរ ៕