បើកកម្មវិធី App

លោក​វ៉ាងអ៊ី​សមាជិក​ក្រុម​ប្រឹក្សា​កិច្ច​ការរដ្ឋ​និង​ជា​រដ្ឋមន្រ្តី​ការ​បរទេស​ចិន​ថ្លែងថា ការ​ដែល​លោក​ស៊ីជីន​ភីង​ប្រធាន​រដ្ឋ​ចិន​អញ្ជើញ​ទៅ​ចូល​រួម​សន្និសីទ​ប្រចាំ​ឆ្នាំ​២០១៨​នៃ​វេទិកា​អាស៊ីក្រុងប៉អៅ​គឺ​មាន​សារៈសំខាន់​ណាស់

cri2018-04-04 11:16:53

  ក្នុង​សន្និសីទ​សារ​ព័ត៌មាន​ជាតិ​និង​អន្តរជាតិ​ដែល​រៀប​ចំ​ឡើង​ដោយ​ក្រសួង​ការ​បរទេស​ចិន​កាល​ពី​ថ្ងៃ​ទី​៣​ខែ​មេសា លោក​វ៉ាងអ៊ី​សមាជិក​ក្រុម​ប្រឹក្សា​កិច្ច​ការរដ្ឋ​និង​ជា​រដ្ឋ​មន្រ្តី​ការ​បរទេស​ចិន​បាន​ថ្លែងថា ឆ្នាំ​២០១៨គឺ​ជា​ខួប​ទី​៤០​នៃ​ការ​ធ្វើ​កំណែ​ទម្រង់​និង​បើក​ចំហ​របស់​ប្រទេស​ចិន ហើយ​ក៏​ជា​ឆ្នាំ​ទី​១សម្រាប់​អនុវត្ត​ស្មារតី​នៃ​សមាជ​បក្ស​កុម្មុយ​និស្ត​ចិន​លើក​ទី​១៩​ផង​ដែរ។ក្នុង​ខណៈពេល​ជា​ប្រវត្តិសាស្រ្ត​ដ៏​សំខាន់មួយ​នេះ លោក​ស៊ីជីនភីង​ប្រធាន​រដ្ឋ​ចិន​នឹង​អញ្ជើ​ញ​ទៅ​ចូល​រួម​ពិធី​បើក​ធ្វើ​សន្និសីទ​ប្រចាំ​ឆ្នាំ​២០១៨​នៃ​វេទិកា​អាស៊ី​ក្រុង​ប៉អៅ ព្រម​ទាំង​នឹង​ចូល​រួម​សកម្មភាព​ពាក់​ព័ន្ធ​មួយ​ចំនួន​ផង​ដែរ ប្រការ​នេះមាន​សារៈ​សំខាន់​ជាទី​បំផុត​ចំពោះ​ការ​ជំរុញ​ដោយ​ស៊ីជម្រៅ​នូវ​វិស័យ​ការ​ទូត​ប្រទេស​ធំ​ដែល​ប្រកប​ដោយ​លក្ខណៈពិសេសនៃ​ប្រទេស​ចិន​ក្នុង​យុគ​សម័យ​ថ្មី ជំរុញ​ការ​បង្កើត​សហគមន៍​រួម​វេសនាតែ​មួយ​នៃ​អាស៊ី​និង​មនុស្ស​ជាតិ ក៏​ដូច​ជា​ជំរុញ​បុព្វហេតុ​សន្តិភាព​និង​ការ​អភិវឌ្ឍ​របស់​មនុស្ស​ជាតិ​ផង​ដែរ។នេះ​ក៏​ជា​ព្រឹត្តិការណ៍​ដ៏​សំខាន់​ដំបូង​បង្អស់​ក្នុង​ឆ្នាំ​២០១៨​ដែល​ប្រទេស​ចិន​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ផង​ដែរ​ដែល​នឹង​បន្ថែម​ចំណុច​ទាក់​ទាញ​ក្រសែ​ចក្ខុមួយ​ចំនួន​ក្នុង​សន្និសីទ​ប្រចាំ​ឆ្នាំ​លើក​នេះ​មាន​ដូច​ជា ទី​១ ​បង្ហាញ​ពី​អនា​គត​ថ្មី​នៃ​កំណែ​ទម្រង់​និង​បើក​ចំហ ទី​២គឺ​បក​ស្រាយ​ពី​ការ​អភិវឌ្ឍ​ក្នុង​យុគសម័យ​ថ្មី​របស់​ប្រទេស​ចិន ទី​៣​គឺ​ដាក់​ចេញ​នូវ​គំនិត​ផ្តួច​ផ្តើម​អំពី​ការ​រួម​គ្នា​ត្រួស​ត្រាយ​អនាគតថ្មី ទី​៤គឺបង្កើត​សមិទ្ធផល​ថ្មី​សម្រាប់​ទំនាក់​ទំនង​ភាព​ជា​ដៃ​គូ ទី​៥​គឺ​បន្ថែម​កម្លាំង​ចលករ​ថ្មី​សម្រាប់​វេទិកាមួយ​នេះ៕

 

Not Found!(404)