បើកកម្មវិធី App

មហាសន្និបាត​លើក​ទី​១​នៃ​សភាតំណាង​ប្រជាជន​ទូទាំង​ប្រទេស​ចិន​នីតិកាល​ទី​១៣​បិទ​សម័យ​ប្រជុំ​ ​លោក​LiZhanshu​ប្រធាន​គណៈកម្មាធិការ​អចិន្ត្រៃយ៍​នៃ​សភា​តំណាង​ប្រជាជន​ទូទាំង​ប្រទេស​ចិន​ថ្លែងថា​ ត្រូវ​​ប្រកាន់​ខ្ជាប់​ឥត​ងាករេនូវ​គំនិត​ណែនាំ​ជាតិ​ដែល​កំណត់​ក្នុង​រដ្ឋធម្មនុញ្ញ​

cri2018-03-20 15:45:09

    ថ្ងៃទី​២០ ខែមីនា ​មហាសន្និបាត​លើក​ទី​១​នៃ​សភាតំណាង​ប្រជាជន​ទូទាំង​ប្រទេស​ចិន​នីតិកាល​ទី​១៣​បាន​បិទ​សម័យ​ប្រជុំ​នៅ​ទីក្រុង​ប៉េកាំង​ ​លោក​LiZhanshu​ប្រធាន​គណៈកម្មាធិការ​អចិន្ត្រៃយ៍​នៃ​សភា​តំណាង​ប្រជាជន​ទូទាំង​ប្រទេស​ចិន​បាន​ថ្លែង​​នៅ​ក្នុង​ពិធី​បិទ​មហាសន្និបាត​លើក​នេះ​ថា​ ​គំនិត​សង្គមនិយម​ប្រកបដោយ​លក្ខណៈពិសេស​ប្រទេស​ចិន​ក្នុង​យុគសម័យ​ថ្មី​របស់​លោក​ស៊ីជីនភីង​ប្រធាន​រដ្ឋ​ចិន​ជា​គំនិត​ណែនាំ​ដែល​បក្ស​កុម្មុយនិស្ត​ចិន​ត្រូវ​ប្រកាន់​ខ្ជាប់​ក្នុង​រយៈពេល​យូរអង្វែង​ ហើយ​ក៏​ជា​គំនិត​ណែនាំ​ជាតិ​ដែល​បាន​កំណត់​ក្នុង​ច្បាប់សោធនកម្ម​រដ្ឋធម្មនុញ្ញ​ផងដែរ​​ ​ដូច្នេះ ​ចំបាច់​ប្រកាន់​ខ្ជាប់​ឥត​ងាករេ​នូវ​គំនិត​ណែនាំ​ជាតិ​ដែល​កំណត់​ក្នុង​រដ្ឋធម្មនុញ្ញ​៕

Not Found!(404)