ប្រធាន​រដ្ឋ​ចិន​បញ្ជាក់​ថា​​ ត្រូវ​ជំរុញ​ការ​អភិវឌ្ឍ​ដោយ​ស៊ីជម្រៅ​នូវ​ការ​ចុះ​សម្រុង​គ្នា​រវាងកងទ័ព​​និង​ប្រជា​ជន​យ៉ាង​ប្រាកដ​ប្រជា​ ដើម្បី​ផ្តល់​កម្លាំង​ចលក​យ៉ាង​ខ្លាំងក្លា​និង​ជា​ការ​គាំទ្រ​ផ្នែក​យុទ្ធសាស្ត្រ ​ក្នុង​ការ​សម្រេចឲ្យ​បាន​នូវ​សុបិន​ចិន​សុបិន​យោធាខ្លាំង
2018-03-13 16:30:18  cri  Web Editor:Li

 

ពេល​ចូលរួម​ក្នុង​សន្និសីទ​ពេញ​អង្គ​នៃគណៈប្រតិភូ​កងទ័ព​រំដោះ​និង​កង​​ប៉ូលិស​ប្រដាប់​អាវុធ​​នៃ​​មហាសន្និបាត​​លើក​ទីមួយ​នៃ​សភា​តំណាង​ប្រជាជន​ទូទាំង​ប្រទេស​ចិននីតិកាល​ទី​១៣  ​លោក XiJinping អគ្គ​លេខាធិការនៃ​គណៈកម្មាធិការ​​មជ្ឈិម​បក្សកុម្មុយនិស្ត​ចិន​ ប្រធាន​​រដ្ឋ​និង​ជា​ប្រធាន​គណៈកម្មាធិការ​យោធា​មជ្ឈិម​ចិន​បាន​បញ្ជាក់​ថា​ ការ​អនុវត្ត​យុទ្ធសាស្ត្រ​អភិវឌ្ឍដោយ​ចុះ​សម្រុង​គ្នា​រវាង​កងទ័ព​និង​ប្រជាជន​ជា​ជម្រើស​ដ៏​ចាំបាច់​ក្នុង​ការ​ធ្វើ​សមាហរណកម្ម​នៃ​​​ប្រព័ន្ធ​និង​សមត្ថភាព​យុទ្ធសាស្ត្រ​ជាតិ​  ហើយ​ក៏​ជា​ជម្រើស​ដ៏​ចាំ​បាច់​ក្នុង​ការ​សម្រេច​ឲ្យ​បាន​នូវ​គោល​ដៅ​​នៃ​បក្ស​កុម្មុយនិស្ត​ចិន​ស្តីពី​យោធា​ខ្លាំង​ក្នុង​យុគសម័យ​ថ្មី​ ដូច្នេះ​ត្រូវ​បង្កើន​ការ​ដឹកនាំ​ផ្នែក​យុទ្ធសាស្ត្រ​  បង្កើន​កំណែទម្រង់​និង​ការ​ច្នៃប្រឌិត​ថ្មី​ ខិតខំប្រឹង​ប្រែង​បង្កើត​ស្ថានការណ៍​ថ្មី​សម្រាប់​អភិវឌ្ឍ​​ដោយ​ស៊ី​ជម្រៅ​នូវ​ការ​ចុះ​សម្រុង​គ្នា​រវាង​កងទ័ព​និង​ប្រជាជន​ក្នុង​យុគ​សម័យ​ថ្មី​ ដើម្បី​ផ្តល់​កម្លាំង​ចលករយ៉ាង​ខ្លាំង​និង​ជា​ការ​គាំទ្រ​ផ្នែក​យុទ្ធសាស្ត្រ​ក្នុង​ការ​សម្រេច​ឲ្យ​បាន​នូវ​សុបិន​ចិនក៏​ដូចជា​​សុបិន​យោធាខ្លាំង ។

 

 

 

ទាក់ទង​ជាមួយ​យើង​ខ្ញុំ