​លោក ស៊ីជីនភីង ប្រធាន​រដ្ឋចិន​ជួប​សន្ទនា​ជា​មួយ​នាយក​រដ្ឋមន្ត្រី​ឡាវ
2017-11-15 09:59:52  cri  Web Editor:Guo

  

    ថ្ងៃទី ១៤ ខែ​វិច្ឆិកា លោក ស៊ីជីនភីង អគ្គ​លេខាធិការ​នៃ​គណៈកម្មាធិការ​មជ្ឈិម​បក្ស​កុម្មុយនិស្ត​ចិន​និង​ជា​ប្រធាន​រដ្ឋ​ចិន​បាន​ជួប​សន្ទនា​ជា​មួយ​នាយក​រដ្ឋមន្ត្រី​នៃ​ប្រទេស​ឡាវ​នៅ​មជ្ឈមណ្ឌល​សនិ្នសីទ​ជាតិ​​របស់​ប្រទេស​ឡាវ​នៅ​ក្រុង វៀងចន្ទន៍ ។

      ក្នុង​កិច្ច​ជំនួប លោក ស៊ីជីនភីង​បាន​ចង្អុល​បង្ហាញ​ថា ប្រទេស​ចិន​យកចិត្ត​ទុក​ដាក់​ខ្ពស់​ដល់​ការ​អភិវឌ្ឍន៍​ទំនាក់​ទំនង​ជា​មួយ​ប្រទេស​ឡាវ នឹង​បន្ត​ប្រកាន់​ខ្ជាប់​យ៉ាង​មុតមាំ​នូវ​នយោបាយ​មេត្រីភាព​ជា​មួយ​ប្រទេស​ឡាវ ហើយ​ជឿ​ជាក់​ថា ប្រជាជន​ឡាវ​នឹង​ទទួល​បាន​សមិទ្ធផល​កាន់​តែ​ថី្ម​និង​កាន់​តែ​ធំ​ក្នុង​បុព្វហេតុ​កំណែ​ទម្រង់​និង​បើក​ទូលាយ ។

      ជា​ការ​ឆ្លើយ​តប នាយក​រដ្ឋមន្ត្រី​ឡាវ​បាន​ថ្លែង​ថា ប្រទេស​ឡាវ​រីក​រាយ​ក្នុង​ការ​រួម​សហការ​ជា​មួយ​ប្រទេស​ចិន អនុវត្ត​ផ្លែ​ផ្កា​នៃ​ទស្សនកិច្ច​របស់​លោក​ប្រធាន​ស៊ី​ជីនភីង​លើក​នេះ​ឲ្យ​បាន​ផ្ចិត​ផ្ចង់ ធ្វើ​ឲ្យ​ការ​ផ្លាស់​ប្តូរ​និង​កិច្ច​សហប្រតិបតិ្តការ​គ្រប់​វិស័យ​រវាង​ឡាវ​និង​ចិន​មាន​ភាព​កាន់​តែ​ស៊ី​ជម្រៅ ដើម្បី​បង្កើត​សហគមន៍​រួម​វាសនា​តែ​មួយ​របស់​ប្រទេស​ទាំង​ពីរ​ដែល​មិន​អាច​បំបែក​បាន ៕

ទាក់ទង​ជាមួយ​យើង​ខ្ញុំ