លោក ​ស៊ីជីនភីង​ជួប​សន្ទនា​ជា​មួយ​លោក​ប្រធានាធិបតី​កូរ៉េ​ខាង​ត្បូង
2017-11-12 10:24:46  cri  Web Editor:Ma

 

     ថ្ងៃ​ទី​១១​ខែ​វិច្ឆិកា ​លោក ​ស៊ីជីនភីង​ប្រធាន​រដ្ឋ​ចិន​បាន​ជួប​សន្ទនា​ការងារ​ជា​មួយ​លោក ​MoonJan-inប្រធានាធិបតី​កូរ៉េ​ខាង​ត្បូង​នៅ​ប្រទេស​វៀតណាម។

លោក​ស៊ីជីនភីង​ប្រធាន​រដ្ឋ​ចិន​បាន​គូស​បញ្ជាក់​ថា​ នា​ពេល​បច្ចុប្បន្ន​នេះ​ ទំនាក់​ទំនង​រវាង​ចិន​និង​កូរ៉េ​ខាង​ត្បូង​កំពុង​ឋិត​ក្នុង​រយៈ​ពេល​ដ៏​សំខាន់ ​ភាគី​ទាំង​ពីរ​ត្រូវ​តែ​គោរព​តាម​ផល​ប្រយោជន៍​ជា​ស្នូល​និង​ការ​យកចិត្តទុកដាក់​ខ្ពស់​រវាង​គ្នា​ទៅ​វិញ​ទៅ​មក​ ​គាំពារ​ការ​ជឿទុកចិត្តគ្នា​លើ​វិស័យ​នយោបាយ ​បង្កើន​ការ​ផ្លាស់​ប្តូរ​និង​សម្របសម្រួល​គ្នា។​លោក​ស៊ីជីនភីង​បាន​រំលឹក​ឡើង​វិញ​នូវ​គោលជំហរ​របស់​ភាគី​ចិន​ជុំវិញ​បញ្ហា​ប្រព័ន្ធ​ប្រឆាំង​គ្រាប់​មីស៊ីល​THAAD ​ហើយ​បាន​គូស​បញ្ជាក់​ថា ​ក្នុង​បញ្ហា​ដែល​ពាក់​ព័ន្ធ​នឹង​ទំនាក់​ទំនង​ដ៏​សំខាន់ ​ភាគី​ទាំង​ពីរ​សុទ្ធតែ​ត្រូវ​កាន់​អាកប្បកិរិយា​ទទួល​ខុសត្រូវ​ចំពោះ​ប្រវត្តិសាស្រ្ត ​ចំពោះ​ទំនាក់​ទំនង​រវាង​ចិន​និង​កូរ៉េ​ខាង​ត្បូង​ និង​ចំពោះ​ប្រជាជន​របស់​ប្រទេស​ទាំង​ពីរ ​ធ្វើ​សេចក្តី​សម្រេច​ដែល​អាច​ទទួល​ការ​ពិនិត្យ​ពី​ប្រវត្តិសាស្រ្ត​បាន​ ដើម្បី​ធានា​ឲ្យ​ទំនាក់​ទំនង​រវាង​ចិន​និង​កូរ៉េ​ខាង​ត្បូង​អាច​ដើរ​តាម​ផ្លូវ​ដ៏​ត្រឹម​ត្រូវ​ជា​និច្ច​និរន្តរ​ដល់​ពេល​អនាគត។

លោក ​MoonJan-inបាន​រំពឹង​ទុក​ថា​ភាគី​ទាំង​ពីរ​កូរ៉េ​ខាង​ត្បូង​និង​ចិន​អាច​ធ្វើ​កិច្ច​ខឹត​ខំ​ប្រឹង​ប្រែង​រួម​គ្នា ​ដើម្បី​រៀបចំ​ការ​ប្រាស្រ័យ​ទាក់​ទង​គ្នា​កម្រិត​ខ្ពស់​និង​កិច្ច​សហប្រតិបត្តិការ​និង​ការ​ផ្លស់​ប្តូរ​គ្រប់​វិស័យ​ក្នុង​ពេល​ឆាប់​ៗ។​ភាគី​កូរ៉េ​ខាង​ត្បូង​គាំទ្រ​និង​រីករាយ​សកម្ម​ចូល​រួម​កិច្ច​កសាង​គំនិត​ផ្តួច​ផ្តើម​ខ្សែ​ក្រវាត់​មួយ​និង​ផ្លូវ​មួយ។​ភាគី​កូរ៉េ​ខាង​ត្បូង​យកចិត្តទុកដាក់​ចំពោះការ​ចាប់​អារម្មណ៍​របស់​ភាគី​ចិន​ជុំវិញ​បញ្ហា​ប្រព័ន្ធ​ប្រឆាំង​គ្រាប់​មីស៊ីល​THAAD ​មិន​ចង់​បំផ្លាញ​ដល់​ផលប្រយោជន៍​សន្តិសុខ​ជា​យុទ្ធសាស្រ្ត​របស់​ប្រទេស​ចិន​នោះ​ទេ។
ទាក់ទង​ជាមួយ​យើង​ខ្ញុំ