អំពីសន្និសីទ​តុមូល​នៃមគ្គុទេ្ទសក៍​ប្រព័ន្ធសារព័ត៌មាន​អាស៊ី​
2017-03-21 16:35:10  cri  Web Editor:Sun Lingling

ប្រព័ន្ធ​សារព័ត៌មាន​ប្រពៃណី​នៅអាស៊ី​មិនទាន់​បាន​ឆ្លុះបញ្ចាំង​ឲ្យបាន​ពេញលេញនូវ​ទិន្នភាព​និង​ភាពរស់រវើក​ក្នុងតំបន់​នេះ​នៅឡើយទេ ​។ ​ក្រោម​បរិបទនៃ​កំណែទម្រង់​ក្នុងបច្ចុប្បន្នកាល ​វិស័យ​សារព័ត៌មាន​ប្រពៃណី​បាននិង​កំពុង​ត្រូវ​ផ្លាស់ប្តូរ ​ហើយ​សហគមន៍​រួមវាសនា​អាស៊ី​ក៏បាន​ក្លាយជា​មតិឯកភាពរួម​ជាបណ្តើរៗ ​។ ​តើ​ប្រព័ន្ធ​សារព័ត៌មាន​អាស៊ី​ត្រូវធ្វើ​យ៉ាងណា​ដើម្បី​អោយ​ពិភពលោក​ស្តាប់ឮ​សំឡេង​របស់ខ្លួន ​ក៏ដូចជា​ត្រូវ​ពិពណ៌នា​អំពី​រឿងរ៉ាវ​របស់ខ្លួន​ដោយ​របៀបណា​និង​ត្រូវធ្វើ​កិច្ចសហប្រតិបត្តិ​បែបណា​ដើម្បី​ផ្តល់ជូន​ពិភពលោក​ទាំងមូល​នូវ​ទស្សនទាន​អាស៊ី​ដែល​ប្រកបដោយ​សត្យានុម័ត​និងមាន​ភាពគ្រប់ជ្រុង​ជ្រោយ ​វាគឺជា​រឿងដែល​ពាក់ព័ន្ធដល់​អនាគត​របស់អាស៊ី ។

     ក្នុងនាមជាសាខា​វេទិកានៃ​កិច្ចប្រជុំប្រ​ចាំឆ្នាំ២០១៧​នៃ​វេទិកា​បួអាវ​អាស៊ី ​សន្និសីទ​តុមូល​នៃមគ្គុទេ្ទសក៍​ប្រព័ន្ធសារព័ត៌មាន​អាស៊ី​នឹង​អញ្ជើញ​មគ្គុទេ្ទសក៍​ប្រព័ន្ធ​សារព័ត៌មាន​ជាង២០រូប​ដែល​មកពី​ប្រទេស​ជាង១០​តាម​បណ្តោយ​យុទ្ធសាស្ត្រ​ខ្សែ​ក្រវាត់​មួយ​ផ្លូវមួយ ​សំដៅ​រួមគ្នា​ពិភាក្សានិង​ស្វែងរក​អនាគតថ្មី​សម្រាប់​កិច្ចសហប្រតិបត្តិការ​នៃ​ប្រព័ន្ធ​សារព័ត៌មាន​អាស៊ី​ក្នុង​ឥរិយាបថ​មាន​វិចារណញ្ញាណ​និងមាន​ភាពប្រាកដប្រជា ​។
ទាក់ទង​ជាមួយ​យើង​ខ្ញុំ