របាយការណ៍ការងាររដ្ឋាភិបាល
——លោកលីខឺឈាំងនាយករដ្ឋមន្រ្តីចិនថ្លែងក្នុងកិច្ចប្រជុំលើកទី៥នៃមហាសន្និបាតនៃសភាតំណាងប្រជាជនទូទាំងប្រទេសចិននីតិកាលទី១២
តំណាងគ្រប់រូប៖
ឥឡូវនេះ ខ្ញុំសូមតាងនាមក្រុមប្រឹក្សាកិច្ចរដ្ឋចិន ធ្វើសេចក្តីរាយការណ៍អំពីការងាររដ្ឋាភិបាលជូនអង្គមហាសន្និបាត ដើម្បីអង្គមហាសន្និបាតធ្វើការពិនិត្យពិភាក្សា ព្រមនិងសូមសមាជិកគ្រប់រូបនៃសភាប្រឹក្សានយោបាយប្រជាជនទូទាំងប្រទេសចិនលើកជាមតិយោបល់។
១ ការរំលឹកឡើងវិញអំពីការងារប្រចាំឆ្នាំ២០១៦
ក្នុងរយៈពេលមួយឆ្នាំកន្លងទៅ ការអភិវឌ្ឍរបស់ប្រទេសចិនបានប្រឈមនឹងការប្រកួតប្រជែងដ៏តានតឹងទាំងក្នុងនិងក្រៅប្រទេសដែលមានទំនាស់ជាច្រើន ក៏ដូចជាមានហានិភ័យកំបាំងជាច្រើន។ សន្និសីទពេញអង្គលើកទី៦នៃសមាជបក្សកុម្មុយនិស្តចិនលើកទី១៨បានបញ្ជាក់ជាផ្លូវការនូវឋានៈជាស្នូលរបស់លោកស៊ី ជីនភីងអគ្គលេខាធិការនៃគណៈកមាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន បានបង្ហាញឲ្យឃើញនូវផលប្រយោជន៍ជាសារវ័ន្តរបស់បក្សនិងប្រជាជន ដែលប្រកបដោយសារៈសំខាន់និងយូរអង្វែងចំពោះចីរភាពនិងស្ថិរភាពរបស់បក្សនិងប្រទេសជាតិ។ ភារកិច្ចជាគោលដៅដ៏សំខាន់នៃការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមកិច្ចទូទាំងឆ្នាំបានសម្រេចដោយគាប់ប្រសើរ ផែនការអភិវឌ្ឍជាតិ៥ឆ្នាំទី១៣បានសម្រេចការចាប់ផ្តើមដ៏ល្អប្រសើរ។
ការដំណើរការនៃសេដ្ឋកិច្ចមានភាពយឺតតែមានលំនឹង ដែលបានបង្ហាញឲ្យឃើញពីភាពល្អប្រសើរផ្នែកកំណើនសេដ្ឋកិច្ច។ តម្លៃផលិតផលក្នុងស្រុកសរុបមានដល់ទៅ៧៤,៤ទ្រីលានយាន់ប្រាក់ចិន មានកំណើន៦,៧% ឈរនៅលំដាប់នាំមុខលើពិភពលោក អត្រារួមវិភាគទានចំពោះកំណើនសេដ្ឋកិច្ចពិភពលោកមានលើសពី៣០% សន្ទស្សន៍តម្លៃទំនិញសម្រាប់ប្រើប្រាស់បានកើនឡើង២% អត្រាផលកម្រែរបស់សហគ្រាឧស្សាហកម្មបានកើនឡើង៨,៥%បើធៀបនឹងឆ្នាំ២០១៥ដែលបានធ្លាក់ចុះ២,៣% គុណភាពនិងប្រសិទ្ធភាពនៃការអភិវឌ្ឍសេដ្ឋកិច្ចត្រូវបានលើកកម្ពស់យ៉ាងលេចធ្លោ។
កំណើនឱកាសការងាលើសពីការប៉ាន់ប្រមាណទុកជាមុន។ ក្នុងឆ្នាំ២០១៦ទាំងមូលមានមនុស្សចំនួន១៣លាន១សែន៤ម៉ឺននាក់ទទួលបានឱកាសការងារថ្មី ចំនួននិស្សិតមានការងារធ្វើនិងប្រកបរបររកស៊ីបន្ទាប់ពីបញ្ចប់ការសិក្សាពីសាលាឧត្តមសិក្សាមានកម្រិតខ្ពស់ថែមទៀត។ អត្រាបាត់បង់ការងារដែលចុះឈ្មោះក្នុងបញ្ជីនាដំណាច់ឆ្នាំ២០១៦គឺ៤,០២% ដែលជាកម្រិតទាបបំផុតក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ។ និយាយចំពោះប្រទេសកំពុងអភិវឌ្ឍន៍ដែលមានប្រជាជនជាង១៣០០លាននាក់ ប្រជាជនអាចមានការងារធ្វើគ្រប់គ្រាន់ គឺជារឿងមិនងាយទេ។
កំណែទម្រង់និងការបើកចំហត្រូវបានជំរុញដោយស៊ីជម្រៅ។ កំណែទម្រង់លើវិស័យសំខាន់ៗនិងដំណាក់កាលគន្លឹះទទួលបានរីកចម្រើនដែលមានលក្ខណៈវាយទម្លុះ កំណែទម្រង់រចនាសម្ព័ន្ធផ្នែកផ្គង់ផ្គង់ទទួលបានប្រសិទ្ធភាពជាជំហានដំបូង។
ការកែសម្រួលរចនាសម្ព័ន្ធសេដ្ឋកិច្ចត្រូវបានពន្លឿនថែមទៀត។ ការចំណាយបានដើរតួនាទីជំរុញក្នុងកំណើនសេដ្ឋកិច្ច។ ឧស្សាហកម្មបច្ចេកទេសខ្ពស់និងមុខរបរផលិតគ្រឿងបរិក្ខារមានកំណើនលឿនគួរសម លើផ្នែកកសិកម្ម ស្រូវអង្ករទទួលបានទិន្នផលច្រើនថែមទៀត។
កម្លាំងចលករនៃការអភិវឌ្ឍត្រូវបានបង្កើនឥតឈប់ឈរ។យុទ្ធសាស្ត្រអភិវឌ្ឍដែលជំរុញដោយការច្នៃប្រឌិតថ្មីត្រូវបានអនុវត្តដោយស៊ីជម្រៅ។ លើវិស័យបច្ចេកវិទ្យាទទួលបានសមិទ្ធផលដ៏ធំនិងសំខាន់មួយចំនួនដែលនាំមុខគេលើផ្ទៃអន្តរជាតិ។ ការដែលប្រជនជនប្រកបរបររកស៊ីនិងច្នៃប្រឌិតថ្មីដោយខ្លួនឯងបានប្រព្រឹត្តទៅយ៉ាងទូលំទូលាយ សហគ្រាសដែលចុះឈ្មោះថ្មីប្រចាំឆ្នាំ២០១៦បានកើនឡើង២៤,៥% គិតជាមធ្យមជារៀងរាល់ថ្ងៃកើនឡើង១ម៉ឺន៥ពាន់សហគ្រាស បូករួមទាំងអ្នកប្រកបរបររកស៊ីជាលក្ខណៈឯកជន និងអង្គភាពទីផ្សារគ្រប់ប្រភេទបានកើនឡើងចំនួន៤ម៉ុន៥ពាន់ជារៀងរាល់ថ្ងៃ។
សមត្ថភាពទ្រទ្រង់ផ្នែកហេដ្ឋារចនាសម្ព័ន្ថបានត្រូវលើកកម្ពស់ជាបន្តបន្ទាប់។ប្រវែងផ្លូវដែកល្បឿនលឿនដែលបានសាងសង់រួចលើសពី១៩០០គីឡូម៉ែត្រ បានសាងសង់និងកែលម្អផ្លូវល្បឿនលឿនប្រវែងជាង៦៧០០គីឡូម៉ែត្រនិងផ្លូវថ្នល់នៅជនបទ២សែន៩ម៉ឺនគីឡូម៉ែត្រ។ បានបើកការដ្ឋានសាងសង់វិស្វកម្មធារាសាស្រ្តសំខាន់ៗចំនួន២១ បានបន្ថែមអ្នកប្រើប្រាស់ប្រព័ន្ធទូរគមនាគមន៍4Gចំនួន៣៤០លាននាក់ និងបានដាក់ខ្សែកាបជាង៥លាន៥សែនគីឡូម៉ែត្រ។
ជីវភាពរស់នៅរបស់ប្រជាជនត្រូវបានកែលម្អជាបន្តទៀត។ ប្រាក់ចំណូលដែលអាចប្រើប្រាស់បានរបស់ពលរដ្ឋទូទាំងប្រទេសចិនបានកើនឡើង៦,៣%។ ប្រជាជនក្រីក្រនៅជនបទបានកាត់បន្ថយ១២លាន៤សែននាក់។ ការធ្វើទេសចរណ៍ក្នុងប្រទេសបានកើនឡើងយ៉ាងលឿន ការទៅធ្វើទេសចរណ៍នៅក្រៅប្រទេសលើសពី១២០លាននាក់ កម្រិតជីវភាពរស់នៅរបស់ពលរដ្ឋនៅទីក្រុងត្រូវបានលើកកម្ពស់ថែមទៀត។
ប្រទេសចិនបានរៀបចំធ្វើដោយជោគជ័យនូវកិច្ចប្រជុំកំពូលនៃថ្នាក់ដឹកនាំរបស់ប្រទេសG២០ក្រុងហាងចូវ ទទួលបានសមិទ្ធផលសំខាន់ៗមួយចំនួនដែលមានភាពច្នៃប្រឌិតថ្មី ភាពណែនាំនិងជាយន្តការ បានបន្សល់ទុកដានរបស់ប្រទេសចិនលើផ្នែកអភិបាលកិច្ចសេដ្ឋកិច្ចទូទាំងពិភពលោក។
រំលឹកឡើងវិញនូវការងារក្នុងរយៈពេលមួយឆ្នាំកន្លងទៅ គឺមិនសាមញ្ញទេ។ ប្រទេសចិនបានប្រឈមនឹងបរិយាកាសខាងក្រៅដែលកំណើនសេដ្ឋកិច្ចនិងពាណិជ្ជកម្មពិភពលោកមានកម្រិតទាបបំផុតក្នុងរយៈពេល៧ឆ្នាំចុងក្រោយនេះ ទីផ្សារហិរញ្ញវត្ថុអន្តរជាតិមានភាពកាន់តែរង្គោះរង្គើ ការប្រឈមក្នុងតំបន់និងទូទាំងពិភពលោកកើនឡើងយ៉ាងច្រើន ចំណែកបរិបទផ្ទៃក្នុងគឺបញ្ហាផ្នែករចនាសម្ព័ន្ធមានភាពលេចធ្លោ ហានិភ័យកំបាំងបានលេចឡើង សម្ពាធបណ្តាលមកពីសេដ្ឋកិច្ចធ្លាក់ចុះបានកើនឡើង ហើយកំណែទម្រង់បានឈានចូលរយៈកាលពិបាកជាងគេ ទំនាក់ទំនងផ្នែកផលប្រយោជន៍ត្រូវបានកែសម្រួលយ៉ាងជ្រាលជ្រៅ កត្តាដែលជះឥទ្ធិពលដល់ស្ថិរភាពក្នុងសង្គមបានកើនឡើង។ ក្រោមនិម្មាបនកម្មបែបនេះ សេដ្ឋកិច្ចអាចមានភាពនឹងនរគឺមិនងាយស្រួលណាស់ ការប្រែប្រួលទៅរកនិន្នាការល្អប្រសើរកាន់តែបានដោយកម្រទៀត។ ទាំងនេះបានបង្ហាញថា ប្រជាជនចិនមានសេចក្តីអង់អាចក្លាហាន តម្រិះប្រាជ្ញានិងមានសមត្ថភាពសម្រាប់យកជ័យជំនះលើការលំបាកនិងឧបសគ្គគ្រប់បែបយ៉ាង សេដ្ឋកិច្ចចិនមានសក្តានុពលធំធេង មានភាពរស់រវើកនិងមានឧត្តមភាព អនាគតនៃការអភិវឌ្ឍរបស់ប្រទេសចិនមុខជានឹងកាន់តែមានភាពល្អប្រសើរជាមិនខាន។
ក្នុងរយ់ពេលមួយឆ្នាំកន្លងទៅ យើងបានបំពេញការងារសំខាន់ជាអាទិ៍៖
ទី១គឺបន្តធ្វើការច្នៃប្រឌិតថ្មីនិងបង្កើនការគ្រប់គ្រងជាម៉ាក្រូ ការដំណើរការនៃសេដ្ឋកិច្ចបានរក្សាក្នុងកម្រិតសមហេតុផល។
ទី២គឺរចនាសម្ព័ន្ធនៃការផ្គត់ផ្គង់មានការកែលម្អ។
ទី៣គឺធ្វើឲ្យស៊ីជម្រៅនូវកំណែទម្រង់និងបើកចំហ កម្លាំងរស់រវើកនៃការអភិវឌ្ឍត្រូវបានពង្រឹងនិងពង្រីកថែមទៀត។
សកម្មពង្រីកការបើកចំហចំពោះខាងក្រៅ។ ជំរុញកិច្ចកសាងយុទ្ធសាស្រ្តខ្សែក្រវាត់មួយនិងផ្លូវមួយ បង្កើនការតភ្ជាប់ជាយុទ្ធសាស្រ្តនិងធ្វើកិច្ចសហប្រតិបត្តិការដែលស្វែងរកភាពប្រាកដប្រជាជាមួយប្រទេសតាមបណ្តោយផែនទីយុទ្ធសាស្រ្ត។ ប្រាក់យាន់ចិនត្រូវបានដាក់បញ្ចូលទៅក្នុងរូបិយវត្ថុដែលមានសិទ្ធិដកប្រាក់ជាពិសេសនៃអង្គការមូលនិធិរូបិយវត្ថុអន្តរជាតិ។
ទី៤គឺបង្កើនការច្នៃប្រឌិតថ្មី កម្លាំងចលករថ្មីបានកើនឡើងយ៉ាងឆាប់រហ័ស។
ទី៥គឺជំរុញការអភិវឌ្ឍដោយចុះសម្រុងគ្នារវាង តំបន់និងតំបន់ ទីក្រុងនិងជនបទ ប៉ូលកំណើននិងខ្សែក្រវាត់ កំណើនថ្មីបានពន្លឿនការបង្កើតឡើង។
ទី៦គឺបង្កើនការកសាងអេកូ–អរិយធម៌ ការអភិវឌ្ឍបៃតងទទួលបានការវិវឌ្ឍថ្មី។
ទី៧គឺផ្តោតសំខាន់ទៅលើការធានានិងកែលម្អជីវភាពរស់នៅរបស់ប្រជាជន អារម្មណ៍ទទួលបានផលប្រយោជន៍របស់ប្រជាជនត្រូវបានបង្កើនថែមទៀត។
ទី៨គឺជំរុញកិច្ចកសាងរដ្ឋាភិបាលនិងការច្នៃប្រឌិតថ្មីផ្នែកអភិបាលកិច្ច រក្សាស្ថិរភាពនិងភាពចុះសម្រុងគ្នាក្នុងសង្គម។
តំណាងគ្រប់រូប!
សមិទ្ធផលដែលទទួលបានក្នុងរយៈពេល១ឆ្នាំកន្លងទៅ ជាសមិទ្ធផលនៃការដឹកនាំដ៏ត្រឹមត្រូវរបស់មជ្ឈិមបក្សកុម្មុយនិស្តចិនដែលមានលោកស៊ី ជិនភីងអ្នកដឹកនាំនិងជាសមិទ្ធផលនៃការសាមគ្គីគ្នានិងការតស៊ូរបស់បក្សទាំងមូល កងទ័ពទាំងមូលនិងប្រជាជនគ្រប់ជនជាតិនៅទូទាំងប្រទេសចិន។ ខ្ញុំសូមតាងនាមក្រុមប្រឹក្សាកិច្ចការរដ្ឋចិន ថ្លែងអំណរគុណយ៉ាងស្មោះចំពោះប្រជាជនគ្រប់ជានជាតិ គណបក្សប្រជាធិបតេយ្យនានា សមាគមប្រជាជននានានិងឥស្សរជនគ្រប់មជ្ឈដ្ឋាន ព្រមនិងបងប្អូនជនរួមជាតិនៃតំបន់រដ្ឋបាលពិសេសហុងកុងនិងម៉ាកាវ បងប្អូនជនរួមជាតិតៃវ៉ាន់និងបងប្អូនជនរួមជាតិនៅឯនាយសមុទ្រ ក៏ដូចជារដ្ឋាភិបាលនៃប្រទេសនានា អង្គការអន្តរជាតិនិងមិត្តភ័ក្តិនៃប្រទេសនានាដែលយកចិត្តទុកដាក់និងគាំទ្របុព្វហេតុធ្វើទំនើបកម្មរបស់ប្រទេសចិន។
យើងក៏បានមើលឃើញយ៉ាងច្បាស់ដែរថា នៅក្នុងការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមនៅតែមានឧបសគ្គនិងបញ្ហាមិនតិចទេ។ កម្លាំងចលករផ្ទៃក្នុងសម្រាប់ជំរុញកំណើនសេដ្ឋកិច្ចត្រូវបង្កើនថែមទៀត ផលអតិរេកផ្នែកផលិតភាពនៃឧសហ្សាកម្មមួយចំនួនមានភាពធ្ងន់ធ្ងរ
ទិន្នការសេដ្ឋកិច្ចក្នុងតំបន់មានភាពខុសគ្នា ភាពមិនស៊ីសង្វាក់គ្នារវាងចំណូលនិងចំណយផ្នែកហិរញ្ញវត្ថុមានគម្លាតធំគួរសម ហានិភ័យកំបាំងលើវិស័យសេដ្ឋកិច្ចនិងហិរញ្ញវត្ថុក៏មិនត្រូវមើលរំលងជាដាច់ខាត។ នៅតំបន់មួយចំនួនកើតមានផ្សែង អ័ព្ទធ្ងន់ធ្ងរជាញឹកញាប់ ត្រូវតែពង្រឹងថែមទៀតនូវវិធានការគ្រប់គ្រង។ លើវិស័យផ្ទះសម្បែង ការអប់រំ សុខាភិបាល ការចិញ្ចឹមជីវិតក្នុងវ័យជរាព្រមនិងសុវត្ថិភាពឱសថនិងចំណីអាហារជាដើមសុទ្ធតែមានកង្វះខាតចាច្រើនដែលប្រជាជនមិនពេញចិត្ត។ ការងាររបស់រដ្ឋាភិបាលនៅមានកង្វះខាត វិធានការកំណែទម្រង់និងគោលនយោបាយមួយចំនួនមិនបានត្រូវអនុវត្តដោយប្រាកដប្រជា ការយកពន្ធចំពោះសហគ្រាសមានចំនួនច្រើនពេក ប្រជាជនមានការលំបាកពេលបំពេញទម្រង់ការនៅស្ថាប័នរដ្ឋាភិបាល ក្នុងការអនុវត្តច្បាប់របស់អាជ្ញាធរមានបាតុភាពមិនសមស្របនឹងបទដ្ឋាននិងមានភាពអយុត្តិធម៌ អំពើពុករលួយកើតមានម្តងម្កាលលើវិស័យមួយចំនួន។ យើងគប្បីប្រឈមនឹងការសាកល្បង ហ៊ានរ៉ាប់រងតួនាទី ខិតខំបំពេញការងាររដ្ឋាភិបាលដោយពេញទំហឹង សំដៅសម្រេចបេសកកម្មជាប្រវត្តិសាស្រ្តនិងមិនធ្វើឲ្យប្រជាជនអស់សង្ឃឹម។
២ការចាត់ចែងជាទូទៅនៃការងារប្រចាំឆ្នាំ២០១៧
ធ្វើការវិភាគសម្រុះនូវស្ថានការណ៍ទាំងក្នុងនិងក្រៅប្រទេស យើងត្រូវតែធ្វើការងារត្រៀមបម្រុងដោយពេញលេញសម្រាប់ទប់ទល់នឹងស្ថានការណ៍ដែលមានភាពកាន់តែស្មុគស្មាញនិងតានតឹង។ សេដ្ឋកិច្ចពិភពលោកនៅតែមានភាពទន់ខ្សោយ និន្នាការនៃគោលយោបាយសេដ្ឋកិច្ចរបស់អង្គភាពសេដ្ឋកិច្ចសំខាន់ៗមិនមានភាពនឹងនរ កត្តាមិនប្រាកដប្រជានិងមិនមានភាពនឹងនរបានកើនឡើងយ៉ាងលេចធ្លោ។ ការអភិវឌ្ឍរបស់ប្រទេសចិនកំពុងស្ថិតក្នុងកំណាក់កាលគន្លឹះ ការដំណើរការសេដ្ឋកិច្ចនៅមានទំនាស់និងបញ្ហាជាច្រើន ការលំបាកទាំងនេះមិនត្រូវមើលរំលងទេ ជាមួយគ្នានេះដែរជំនឿ ចិត្តក៏មិនត្រូវងាករេផងដែរ។
៣ ភារកិច្ចការងារសំខាន់សម្រាប់ឆ្នាំ២០១៧
(១) ជំរុញដោយស៊ីជម្រៅនូវការលុបបំបាត់៣ការបញ្ចុះ១និងការបំពេញបន្ថែម១តាមរយៈកំណែទម្រង់។
កាត់បន្ថយផលអតិរេកផ្នែកផលិតភាពដោយប្រាកដប្រជានិងមានប្រសិទ្ធភាព។ ក្នុងឆ្នាំ២០១៧នឹងកាត់បន្ថយផលិតភាពដែកថែបប្រមាណ៥ពាន់តោន លុបចោលការផលិតធ្យូងថ្មលើសពី១៥០លានតោន។ជាមួយគ្នានេះដែរ នឹងជម្រុះ ឈប់សាង់សងនិងផ្អាកការសាងសង់រោងចក្រអគ្គិសនីដើរដោយថាមពលធ្យូងថ្មលើសទី៥០លានគីឡូវ៉ាត់ ដើម្បីបង្ការហានិភ័យនៃផលអតិរេកផ្នែកផលិតភាពធ្យូងថ្ម លើកកម្ពស់ប្រសិទ្ធភាពនៃមុខរបរផលិតអគ្គិសនីដើរដោយថាមពលធ្យូងថ្ម សំដៅផ្តល់ចន្លោះសម្រាប់ការអភិវឌ្ឍថាមពលស្អាត។
អនុវត្តគោលនយោបាយខុសៗគ្នាសម្រាប់លុបបំបាត់ផ្ទះសម្បែងដែលលក់មិនដាច់តាមតំបន់ខុសគ្នា។ បច្ចុប្បន្ននៅតាមទីក្រុងលំដាប់ត់ទី៣ ៤និង៥នៅតែមានផ្ទះសម្បែងជា ច្រើនដែលលក់មិនដាច់ ត្រូវតែអនុវត្តនិងកែលម្អវិធានការលុបបំបាត់ផ្ទះសម្បែងដែលលក់មិនដាច់ គាំទ្រតម្រូវការរបស់ពលរដ្ឋដែលសង់ផ្ទះស្នាក់នៅដោយខ្លួនឯងនិងអ្នកទិញផ្ទះពេលទៅរស់នៅទីក្រុង។ ប្រកាន់ខ្ជាប់លក្ខណៈស្នាក់នៅរបស់ផ្ទះសម្បែង អនុវត្តការទទួលខុសត្រូវជាសំខាន់របស់អាជ្ញាធរដែនដី ពន្លឿនការបង្កើតនិងធ្វើឲ្យពេញលេញនូវយន្តការមានប្រសិទ្ធភាពយូរអង្វែងដើម្បីជំរុញទីផ្សារអចលនទ្រព្យឲ្យរីកចំរើនដោយនឹងនរនិងបរិសុទ្ធ។
សកម្មលុបបំបាត់ហានិភ័យយូរអង្វែងរបស់សហគ្រាស។
ឆ្លងតាមរយៈវិធានការជាច្រើនសម្រាប់បញ្ចុះដើមទុន។
ខិតខំបំពេញបន្ថែមនូវកង្វះខាតដោយទៀងទាត់និងត្រឹមត្រូវ។
ពន្លឿនសមត្ថភាពលើវិស័យសេវាកម្មសាធារណៈ ហេដ្ឋារចនាសម័្ពន្ធ ការអភិវឌ្ឍដោយច្នៃប្រឌិតថី្ម ប្រភពធនធាននិងបរិស្ថានជាដើម ។
តំបន់ក្រីក្រនិងប្រជាជនក្រីក្រគឺជាបញ្ហាពិបាកដោះស្រាយសម្រាប់ការកសាងសង្គមមានជីវភាពធូរធារបង្គួរដោយគ្រប់ជ្រុងជ្រោយ ។ ត្រូវអនុវត្តឲ្យបានស៊ីជម្រៅនូវការជួយឧបត្ថម្ភភាពក្រីក្រនិងការជួយឲ្យចេញផុតពីក្រីក្រ ឆ្នាំនេះនឹងកាត់បន្ថយចំនួនប្រជាជនក្រីក្រនៅជនបទលើសពី ១០ លាននាក់ និងសម្រេចការជួយឲ្យជនក្រីក្រចំនួន ៣ លាន ៤ សែននាក់រើផ្ទះស្នាក់នៅ ។ ប្រាក់ទុនសម្រាប់ជួយឧបត្ថម្ភភាពក្រីក្របំផុតនៃហិរញ្ញវត្ថុមជ្ឈិមនឹងកើនឡើងលើសពី ៣០ ភាគរយ ។
(២)ធ្វើឲ្យកំណែទំរង់លើវិស័យសំខាន់ៗនិងដំណាក់កាលគន្លឹះមានភាពកាន់តែស៊ីជម្រៅ
ជំរុញការផ្លាស់មុខងាររបស់រដ្ឋាភិបាលជាបន្តបន្ទាប់ ។
បន្តជំរុញកំណែទំរង់នៃប្រព័ន្ធហិរញ្ញវត្ថុនិងពន្ធដារជាបន្តបន្ទាប់ ។
ធ្វើការកែទំរង់ប្រព័ន្ធហិរញ្ញវត្ថុ ។
ពន្លឿនការជំរុញកំណែទំរង់របស់សហគ្រាសរដ្ឋនិងមូលធន។
បំផុសកម្លាំងរស់រវើកនៃសេដ្ឋកិច្ចមិនមែនកម្មសិទ្ធិរដ្ឋ ។
បង្កើនកិច្ចកសាងប្រព័ន្ធការពារកម្មសិទ្ធិបញ្ញា ។
ជំរុញយ៉ាងពេញទំហឹងនូវកំណែទំរង់ប្រព័ន្ធសង្គម ។
ធ្វើឲ្យកំណែទំរង់ប្រព័ន្ធអេកូ-អរិយធម៌មានភាពកាន់តែស៊ីជម្រៅ ។
(៣) បញ្ចេញសក្តានុពលនៃតម្រូវការក្នុងស្រុកថែមមួយកម្រិតទៀត ។
ជំរុញលំនឹងនៃកំណើនខាងការចំណាយ។ ទីមួយ ពន្លឿនការអភិវឌ្ឍខាងការចំណាយលើវិស័យសេវាកម្ម ។ ទីពីរ ត្រូវបង្កើនការចំណាយលើផលិតផលមានគុណភាពខ្ពស់ ។ ទីបី ត្រូវកែសម្រួលរបៀបរៀបរយទីផ្សារនិងឲ្យទីផ្សារមានបទដ្ឋាន។
សកម្មពង្រីកការបណ្តាក់ទុនដែលមានប្រសិទ្ធភាព ។ ណែនាំឲ្យការបណ្តាក់ទុនងាកទៅរកវិស័យបំពេញបន្ថែម វិស័យកែសម្រួលរចនាសម្ព័ន្ធ វិស័យជំរុញការច្នៃប្រឌិតថី្ម និងវិស័យមានអំណោយផលដល់ជីវភាពរស់នៅរបស់ប្រជាជន ។ ឆ្នាំនេះ ត្រូវសម្រេចការបណ្តាក់ទុនលើផ្លូវដែកលើសពី ៨ សែនលានយាន់ប្រាក់ចិន និងលើផ្លូវថ្នល់ ផ្លូវទឹកចំនួន ១,៨ទ្រីលានយាន់ប្រាក់ចិន បើកការដ្ឋាននៃវិស្វកម្មធារាសាស្រ្តសំខាន់ៗចំនួន ១៥ ទៀត បន្តបង្កើនកិច្ចកសាងផ្នែកគមនាគមន៍មានដូចជាផ្លូវដែក អាកាសចរណ៍ស៊ីវិល និងហេដ្ឋារចនាសម័្ពន្ធខាងទូរគមនាគមន៍ជាដើម ។ ហិរញ្ញវត្ថុមជ្ឈិមនឹងទម្លាក់ទុនចំនួន ៥ សែន ៧ ពាន់ ៦ រយលានយាន់ប្រាក់ចិន ។ ហើយនិងអនុវត្តនិងធ្វើឲ្យល្អពេញលេញនូវវិធានការសម្រាប់ជំរុញការបណ្តាក់ទុកខាងស៊ីវិល ។
ធ្វើឲ្យរចនាសម្ព័ន្ធនៃការអភិវឌ្ឍតាមតំបន់មានភាពកាន់តែល្អពេញលេញ។
ជំរុញការធ្វើនគរូបនីយកម្មបែបថី្មយ៉ាងប្រាកដប្រជា ។
(៤) ធ្វើការច្នៃប្រឌិតថី្មដើម្បីណែនាំឲ្យអង្គភាពសេដ្ឋកិច្ចកែប្រែរូបមន្តនិងលើកកម្ពស់លំដាប់ថ្នាក់ ។ អង្គភាពសេដ្ឋកិច្ចគឺជាមូលដ្ឋាននៃការអភិវឌ្ឍរបស់ប្រទេសចិនតាំងពីដើមមក ប្រការជាចាំបាច់គឺត្រូវពន្លឿនការផ្លាស់ប្តូររូបមន្តនិងលើកកម្ពស់លំដាប់ថ្នាក់ ។
លើកកម្ពស់សមត្ថភាពច្នៃប្រឌិតថី្មខាងវិទ្យាសាស្ត្របច្ចេកទេស ។
ពន្លឿនការបណ្តុះបណ្តាលផ្នែកមុខរបរងើបឡើងថី្មនិងធ្វើឲ្យមានភាពកាន់តែរឹងមាំ ។
កែសម្រួលនិងលើកកម្ពស់យ៉ាងពេញទំហឹងចំពោះមុខរបរប្រពៃណី ។
បន្តជំរុញឲ្យមហាជនបង្កើតអាជីពនិងធ្វើការច្នៃប្រឌិតថ្មីជាបន្តបន្ទាប់ ។
លើកកម្ពស់កម្រិតគុណភាពដោយគ្រប់ជ្រុងជ្រោយ ។ បង្កើតម៉ាកប្រទេសចិនដែលមានល្បីឈ្មោះនៅលើពិភពលោកឲ្យបានកាន់តែច្រើន ដើម្បីជំរុញឲ្យសេដ្ឋកិច្ចរបស់ប្រទេសចិនរីកចំរើនទៅកាន់យុគសម័យមានគុណភាពខ្ពស់ ។
(៥) ជំរុញឲ្យវិស័យកសិកម្មរីកចំរើនដោយនឹងនរនិងចំណូលរបស់ប្រជាកសិករមានការកើនឡើងជាបន្តបន្ទាប់ ។
ជំរុញការកែសម្រួលរចនាសម័្ពន្ធនៃមុខរបរកសិកម្ម ។
បង្កើនការធ្វើទំនើបភាវូបនីយកម្មខាងកសិកម្ម ។
ធ្វើឲ្យកំណែទំរង់នៅជនបទមានភាពកាន់តែស៊ីជម្រៅ ។
បង្កើនកិច្ចកសាងសំណង់សាធារណៈនៅជនបទ ។
(៦) សកម្មនិងផ្តួចផ្តើមនិងពង្រីកការបើកទូលាយចំពោះក្រៅប្រទេស ។
ជំរុញយ៉ាងប្រាកដប្រជានូវកិច្ចសាងយុទ្ធសាស្រ្តខ្សែក្រវាត់មួយនិងផ្លូវមួយ ។ ប្រកាន់ខ្ជាប់គោលនយោបាយរួមគ្នាធ្វើការពិគ្រោះពិភាក្សា រួមគ្នាកសាង និងចែករំលែកជាមួយគ្នា ។ ធ្វើឲ្យកិច្ចសហប្រតិបតិ្តការផ្នែកផលិតភាពមានភាពកាន់តែស៊ីជម្រៅ ។ បង្កើនការផ្លាស់ប្តូរនិងកិច្ចសហប្រតិបតិ្តការលើវីស័យអប់រំ វប្បធម៌ និងទេសចរណ៍ជាដើម ។ រៀបចំឲ្យបានល្អនូវវេទិកាកំពូលស្តីពីកិច្ចសហប្រតិបតិ្តការអន្តរជាតិសម្រាប់យុទ្ធសាស្ត្រខ្សែក្រវាត់មួយនិងផ្លូវមួយ រួមគ្នាចារទំព័រថី្មសម្រាប់កិច្ចសហប្រតិបតិ្តការនិងឈ្នះ-ឈ្នះ ។
ជំរុញការធ្វើពាណិជ្ជកម្មជាមួយក្រៅប្រទេសឲ្យមានភាពកាន់តែនឹងនរនិងកាន់តែល្អប្រសើរជាបន្តបន្ទាប់ ។
ខិតខំប្រឹងប្រែងជំរុញឲ្យបរិយាកាសបណ្តាក់ទុនសម្រាប់ពាណិជ្ជករបរទេសឲ្យមានភាពកាន់តែល្អប្រសើរ ។
ជំរុញសេរីភាពនិងភាពងាយស្រួលលើវិស័យពាណិជ្ជកម្មនិងការវិនិយោគទុនអន្តរជាតិ ។ការធ្វើសកលភាវូបនីយកម្មសេដ្ឋកិច្ចគឺសមស្របនឹងផលប្រយោជន៍មូលដ្ឋានរបស់ប្រទេសនានា ។ ប្រទេសចិននឹងជំរុញកិច្ចសហប្រតិបតិ្តការសេដ្ឋកិច្ចលើពិភពលោកទាំងមូលដោយមិនងាករេ គាំពារតួនាទីសំខាន់នៃប្រព័ន្ធពាណិជ្ជកម្មពហុភាគី សកម្មចូលរួមការចរចាអំពីពាណិជ្ជកម្មពហុភាគី ។ ប្រទេសចិនរីករាយរួមសហការជាមួយប្រទេសពាក់ព័ន្ធ ដើម្បីជំរុញពិធីសារស្តីពីការលើកកម្ពស់កម្រិតថ្នាក់នៃតំបន់ពាណិជ្ជកម្មសេរីរវាងចិននិងអាស៊ានឲ្យមានសុពលភាពនិងចាប់អនុវត្តដោយគ្រប់ជ្រុងជ្រោយ បញ្ចប់ការចរចាក្នុងពេលឆាប់ៗអំពីកិច្ចព្រមព្រៀងស្តីពីទំនាក់ទំនងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ ដើម្បីជំរុញកិច្ចកសាងតំបន់ពាណិជ្ជកម្មសេរីអាស៊ីប៉ាស៊ីហ្វីក ។ បន្តធ្វើការពិគ្រោះពិភាក្សាជាមួយប្រទេសនិងតំបន់ពាក់ព័ន្ធអំពីកិច្ចព្រមព្រៀងវិនិយោគទុននិងពាណិជ្ជកម្មជាបន្តទៀត ។ ប្រទេសចិនគឺជាប្រទេសមួយដែលមានភាពទទួលខុសត្រូវ បានអនុវត្តយ៉ាងខ្ជាប់ខ្ជូនតាមពាក្យសន្យារបស់ខ្លួនរហូតមក ហើយគាំពារយ៉ាងដាច់ខាតនូវសិទ្ធិនិងផលប្រយោជន៍ដែលខ្លួនត្រូវទទួលបាន ។
(៧) បង្កើនកម្លាំងការពារនិងគ្រប់គ្រងអេកូ–បរិស្ថាន ។
ខិតខំអនុវត្តការងារថែរក្សាផ្ទៃមេឃពណ៌ខៀវ។ ឆ្នាំនេះ ការបញ្ចេញឧស្ម័នសូលហ្វ័រឌីងុកស៊ីដនិងនីដ្រូសែនអុកស៊ីតត្រូវបានកាត់បន្ថយ ៣ ភាគរយដោយឡែកពីគ្នា ។ ទីមួយ ត្រូវពន្លឿនការដោះស្រាយបញ្ហាបំពុលដោយធ្យូងថ្ម ។ ទីពីរ ត្រូវជំរុញការគ្រប់គ្រងដោយគ្រប់ជ្រុងជ្រោយចំពោះ ប្រភពបំពុល ។ ទីបី ត្រូវបង្កើនការគ្រប់គ្រងការបញ្ចេញផ្សែងពុលពីរថយន្ត ។ ទីបួន ត្រូវមានការទប់ទល់ដែលមានប្រសិទ្ធភាពចំពោះធាតុអាកាសដែលរងការបំពុលយ៉ាងធ្ងន់ធ្ងរ ។ ទីប្រាំ ត្រូវប្រតិបតិ្តច្បាប់បរិស្ថាន ឃ្លាំមើលនិងដេញដោលពីការទទួលខុសត្រូវយ៉ាងម៉ឺងម៉ាត់ ។
បង្កើនការបង្ការនិងគ្រប់គ្រងចំពោះការបំពុលទឹកនិងដី ។ ឆ្នាំនេះ បរិមាណអុកស៊ីហ្សែនសម្រាប់តម្រូវការគីមីនិងបរិមាណបញ្ចេញអាម៉ូញាក់ត្រូវបានកាត់បន្ថយចំនួន ២ ភាគរយដោយឡែកពីគ្នា ។ ត្រូវធ្វើការងារបង្ការនិងគ្រប់គ្រងជាសំខាន់ចំពោះការបំពុលទឹកនៅតំបន់តាមបណ្តោយទន្លេជាសំខាន់និងប្រភពបំពុលរបស់កសិកម្ម ។
ជំរុញកិច្ចការពារនិងកិច្ចកសាងបរិស្ថាន ។
(៨) ជំរុញកិច្ចកសាងសង្គមដែលចាត់ទុកការគាំពារនិងកែលំអជីវភាពរស់នៅរបស់ប្រជាជនជាចំណុចសំខាន់ ។
ខិតខំប្រឹងប្រែងជំរុញឱកាសការងារនិងការបង្កើតអាជីព ។ ឆ្នាំនេះ មាននិស្សិតបញ្ចប់ការសិក្សាពីសាលាឧត្តមសិក្សាចំនួន ៧ លាន ៩ សែន ៥ ម៉ឺននាក់ បានបង្កើតឯតទគ្គកម្មថ្មីក្នុងប្រវតិ្តសាស្ត្រម្តងទៀត ត្រូវអនុវត្តផែនការអំពីការជំរុញឱកាសការងារ ណែនាំការបង្កើតអាជីព និងការទទួលការបណ្តុះបណ្តាលនៅតាមមូលដ្ឋានជាដើម ដើម្បីជំរុញឱកាសការងារនិងការបង្កើតអាជីពតាមគ្រប់មធ្យោបាយ ។
ធ្វើការងារខាងវិស័យអប់រំដែលប្រកបដោយភាពយុត្តិធម៌និងគុណភាពខ្ពស់ ។
ជំរុញកិច្ចកសាងប្រទេសចិនដោយប្រជាជនមានសុខភាពល្អ។
ធ្វើឲ្យបណ្តាញធានាខាងជីវភាពរស់នៅមានភាពកាន់តែរឹងមាំ ។
អភិវឌ្ឍបុព្វហេតុវប្បធម៌និងមុខរបរវប្បធម៌ ។
ជំរុញការគ្រប់គ្រងនិងច្នៃប្រឌិតថី្មក្នុងសង្គម ។
(៩) បង្កើនកិច្ចកសាងរបស់រដ្ឋាភិបាលដោយគ្រប់ជ្រុងជ្រោយ ។
ប្រកាន់ខ្ជាប់ការបំពេញតួនាទីតាមច្បាប់ដោយគ្រប់ជ្រុងជ្រោយ ។
រក្សាឥរិយាបថស្អាតស្អំជាប់រហូត ។ រក្សាកម្លាំងសម្ពាធខ្លាំងក្នុងការផ្តន្ទាទោសទៅលើអំពើពុករលួយ ផ្តោតសំខាន់លើវិស័យសំខាន់ៗ ស៊ើបអង្កេតនិងផ្តន្ទាទោសទៅលើអំពីមិនស្អាតស្អំនិងពុករលួយដែលបានបំផ្លាញដល់ផលប្រយោជន៍របស់ប្រជាជន ។
ព្យាយាមនិងខិតខំប្រឹងប្រែងឲ្យអស់ពីលទ្ធភាពដើម្បីបំពេញការងារនិងធ្វើការបង្កើតអាជីព ។ កម្មាភិបាលទាំងឡាយត្រូវសកម្មបំពេញភារកិច្ច បំពេញការងារប្រាកដប្រជា រួមសហការជាមួយមហាជន ធ្វើការងារប្រាកដប្រជាដើម្បីជំរុញការអភិវឌ្ឍនិងដើម្បីទទួលបានជោគជ័យនៅពេលអនាគត ។
តំណាងគ្រប់រូប!
ប្រឈមនឹងការបម្រែបម្រួលយ៉ាងស៊ីជម្រៅនៃរចនាសម័្ពន្ធនយោបាយនិងសេដ្ឋកិច្ចពិភពលោក ប្រទេសចិននឹងគាំទ្រលើសុខសនិ្តភាពជាប់ជានិច្ច គាំទ្រលើភាពយុត្តិធម៌និងសមភាពជាប់ជានិច្ច សំដៅដើរតួនាទីជាស្ថាបនិកនៃសនិ្តភាពពិភពលោក អ្នករួមចំណែកនៃការអភិវឌ្ឍរបស់ពិភពលោកទាំងមូល និងជាអ្នកគាំពារនៃរបៀបរៀបរយអន្តរជាតិ ។ ប្រទេសចិននឹងដើរតាមមាគ៌ាអភិវឌ្ឍន៍ប្រកបដោយសន្តិភាពយ៉ាងមុតមាំឥតងាករេ គាំពារយ៉ាងដាច់ខាតនូវកិត្យានុភាពនិងប្រសិទ្ធភាពនៃប្រព័ន្ធពហុភាគី ប្រឆាំងការគាំពារនិយមគ្រប់បែបយ៉ាង ចូលរួមដោយស៊ីជម្រៅក្នុងដំណើរធ្វើអភិបាលកិច្ចពិភពលោកទាំងមូល ណែនាំសេដ្ឋកិច្ចពិភពលោកឲ្យអភិវឌ្ឍទៅកាន់ទិសដៅកាន់តែមានភាពចុះសម្រុងគ្នា ផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមក មានយុត្តិធម៌និងសមហេតុសមផល ។ ជំរុញការបង្កើតក្របខ័ណ្ឌសម្រាប់ទំនាក់ទំនងរវាងមហាប្រទេសដែលមានភាពនឹងនរជាទូទៅ និងមានការអភិវឌ្ឍប្រកបដោយតុល្យភាព ខិតខំប្រឹងប្រែងបង្កបង្កើតបរិស្ថានជុំវិញដែលមានសុខដុមនីយកម្មនិងមានការអភិវឌ្ឍន៍ជាមួយគ្នា លើកកម្ពស់កម្រិតកិច្ចសហប្រតិបតិ្តការជាមួយនិងប្រទេសកំពុងអភិវឌ្ឍន៍ សកម្មលើកគម្រោងមានលក្ខណៈស្ថាបនាសម្រាប់ដោះស្រាយបញ្ហាជាចំណុចក្តៅក្នុងតំបន់និងពិភពលោកទាំងមូល ។ ពន្លឿនការបំពេញបន្ថែមប្រព័ន្ធនិងសមត្ថភាពសម្រាប់ការពារសិទ្ធិនិងផលប្រយោជន៍របស់ចិននៅបរទេស ។ ប្រទេសចិនរីករាយរួមសហការជាមួយសហគមន៍អន្តរជាតិ ក្នុងន័យខិតខំប្រឹងប្រែងបង្កើតទំនាក់ទំនងអន្តរជាតិបែបថី្មដែលចាត់ទុកកិច្ចសហប្រតិបតិ្តការនិងភាពឈ្នះ-ឈ្នះជាស្នូល ដើម្បីរួមវិភាគទានថី្មសម្រាប់ការបង្កើតសហគមន៍រួមវាសនាតែមួយរបស់មនុស្សលោក !