សន្និសីទ​តុមូល​នៃមគ្គុទេ្ទសក៍​ប្រព័ន្ធ​សារព័ត៌មាន​របស់​វេទិកា​ Bo ​ao ​បាន​រៀបចំ​ធ្វើ​នៅ​តំបន់ ​Bo ​ao ​ខេត្ត​ហៃណាន​ប្រទេស​ចិន​នៅ​ថ្ងៃ​ទី ​២២​ខែ​មីនា 
2016-03-22 14:26:27  cri  Web Editor:Sun Lingling

សន្និសីទ​តុមូល​នៃមគ្គុទេ្ទសក៍​ប្រព័ន្ធ​សារព័ត៌មាន​របស់​វេទិកា​ Bo ​ao ​បាន​រៀបចំ​ធ្វើ​នៅ​តំបន់ ​Bo ​ao ​ខេត្ត​ហៃណាន​ប្រទេស​ចិន​នៅ​ថ្ងៃ​ទី ​២២​ខែ​មីនា ​។ ​សន្និសីទ​តុមូល​នៃ​មគ្គុទេ្ទសក៍​ប្រព័ន្ធ​សារព័ត៌មាន​លើក​នេះ​បាន​អញ្ជើញ​មគ្គុទេ្ទសក៍​ប្រព័ន្ធ​សារព័ត៌មាន​ចំនួន​ជាង​១០​រូប​ដែល​មក​ពី​ប្រទេស​នានា​លើ​ពិភពលោក ​ដូចជា​ប្រទេស​កម្ពុជា ​កូរ៉េខាង​ត្បូង ​ជប៉ុន ​ឥណ្ឌា ​មីយ៉ាន់ម៉ា​និង​តួរគី​ជា​ដើម ​ដើម្បី​ពិគ្រោះ​ពិភាក្សា​គ្នា​អំពី​ប្រធានបទ​ខ្សែ​ក្រវាត់​មួយ​និង​ផ្លូវ​មួយ៖​កាលានុវត្តភាព​ថី្ម​នៃ​កិច្ច​សហប្រតិបតិ្តការ​នៃ​ប្រព័ន្ធ​សារព័ត៌មាន​អាស៊ី ។

      អង្គ​ប្រជុំ​នឹង​ធ្វើ​ការពិគ្រោះ​ពិភាក្សា​អំពី​ប្រធានបទ​តូច​ចំនួន ​៣ ​គឺ​

      ១ ​ស្ថានភាព​ថី្ម​ដែល​ប្រព័ន្ធ​សារព័ត៌មាន​បាន​និង​កំពុង​ប្រឈម​

      ក្នុង​យុគសម័យ​ព័ត៌មាន​New ​Media ​បរិយាកាស​នៃ​ប្រព័ន្ធ​សារព័ត៌មាន​របស់​លោក​អ្នក​កំពុង​មាន​ការ​ប្រែ​ប្រួល​អ្វី​ខ្លះ?ក្នុង​ការ​អភិវឌ្ឍ ​ប្រព័ន្ធ​សារព័ត៌មាន​បាន​ជួប​ប្រទះ​នឹង​បញ្ហា​ថី្ម​បែប​ណា​ដែរ?

      ២ ​ការ​ចែក​រំលែក​ពី​បទពិសោធ​ខាង​វិស័យ​រួម​បញ្ចូល​គ្នា​និង​ធ្វើ​កិច្ច​សហប្រតិបតិ្តការ​រវាង​ប្រព័ន្ធ​សារព័ត៌មាន​

      ប្រឈម​នឹង​សភាពការណ៍​ថី្ម ​ប្រព័ន្ធ​សារព័ត៌មាន​កំពុង​ស្វែង​រក​កំណែ​ទំរង់​និង​ការ​វាយ​ទម្លុះ​ថី្ម ​។ ​សូម​ប្រព័ន្ធ​សារព័ត៌មាន​ចែក​រំលែក​ពី​បទពិសោធ​របស់​ខ្លួន​ជា​មួយ​តំណាង​គ្រប់​រូប​

      ៣ ​កិច្ច​សហប្រតិបតិ្តការ​ជា​យន្តការ​លើ​វិស័យ​សារព័ត៌មាន​

      សូម​ឲ្យ​អង្គប្រជុំ​លើក​ឡើង​មតិ​អំពី​ការបង្កើត​យន្តការ​សហប្រតិបតិ្តការ​អន្តរជាតិ​លើ​វិស័យ​សារព័ត៌មាន​និង​ការរំពឹង​ទុក​ចំពោះ​យន្តការ​នេះ​

    ឯកឧត្តម​ គឹម​ គុណវឌ្ឍ​ អគ្គនាយក​​ទូរទស្សន៍​ជាតិ​កម្ពុជា​ក្នុង​នាម​ជា​មគ្គទេសក៍​ប្រព័ន្ធ​សារព័ត៌មាន​កម្ពុជា​បាន​អញ្ជើញ​ចូល​រួម​សន្និសីទ​តុមូល​នៃ​មគ្គុទេ្ទសក៍​ប្រព័ន្ធ​សារព័ត៌មាន​របស់​វេទិកា ​Bo ​ao ​លើក​នេះ ។
ទាក់ទង​ជាមួយ​យើង​ខ្ញុំ