មហោស្រព​ភាពយន្ត​អន្តរជាតិ​ក្រុងប៉េកាំង​លើកទី៨​បាន​បិទបញ្ចប់ ​ដោយ​បង្ហាញឲ្យ​ឃើញ​ពី​កម្លាំង​រស់រវើកថ្មី​នៃទីផ្សារ​ភាពយន្ត​ប្រទេសចិន​
2018-04-23 17:09:46  cri  Web Editor:Sun

មហោស្រព​ភាពយន្ត​អន្តរជាតិ​ក្រុងប៉េកាំង​លើកទី៨​ដែល​មាន​រយៈពេល​៨ថ្ងៃ​បានបិទ​បញ្ចប់​នៅថ្ងៃទី​២២ខែ​មេសា ​។ ក្នុង​ឋានៈជា​វេទិកាដ៏​សំខាន់​សម្រាប់​ការផ្លាស់ប្តូរ​នៃ​មជ្ឈដ្ឋាន​ភាពយន្តចិន​និងបរទេស​ មហោស្រព​ភាពយន្ត​អន្តរជាតិ​ក្រុងប៉េកាំង​លើកនេះ ​មិនគ្រាន់តែ​បាន​បង្ហាញពី​ភាពអស្ចារ្យនៃ​​មហោស្រព​ភាពយន្ត​​​មួយលើក​ចំពោះ​មជ្ឈដ្ឋាន​សង្គមនានា​និង​អ្នកចូលចិត្ត​ភាពយន្តចិន​និងបរទេស​ប៉ុណ្ណោះទេ​ ថែមទាំង​ក៏បាន​បង្ហាញ​ពីកម្លាំងថ្មីនៃ​ភាពយន្ត​ប្រទេសចិន​ និងកម្លាំង​រស់រវើកនៃ​ទីផ្សារ​ភាពយន្ត​ប្រទេសចិន​ផងដែរ ។

មហោស្រព​ភាពយន្ត​អន្តរជាតិ​ក្រុងប៉េកាំង​ឆ្នាំនេះ​បានទាក់ទាញ​វត្តមាន​របស់​ផលិតករ​ភាពយន្ត​ជាភាសាចិន​ដ៏ឆ្នើមជាច្រើនរូប​ដែល​មកពី​ប្រទេសនិង​តំបន់ដូចជា​ ម៉ាឡេស៊ី ​សិង្ហបុរី ​សហរដ្ឋអាមេរិក​និងបារាំង​ជាដើម ។

    ក្នុងវិស័យ​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ​ មហោស្រព​ភាពយន្ត​អន្តរជាតិ​ក្រុងប៉េកាំង​បាន​ឆ្លើយតបនឹង​គំនិតផ្តួចផ្តើម​នៃខ្សែក្រវាត់​មួយនិង​ផ្លូវមួយ​ ដោយ​សហគ្រាសចិន​បាន​ចុះហត្ថលេខា​លើ​គម្រោង​សហការ​ថត​ភាពយន្ត​ជាមួយ​​ប្រទេស​បារាំង​ អេស្ប៉ាញនិង​អ៊ុយក្រែន​ជាដើម​ ដែលមាន​ទំហំ​ទឹកប្រាក់​សរុប​លើសពី​២ម៉ឺន៦​ពាន់លាន​យាន់​ប្រាក់ចិន ។
ទាក់ទង​ជាមួយ​យើង​ខ្ញុំ