ពេលអញ្ជើញចូលរួមសកម្មភាពអបអរសាទរទិវាអវកាសចិនឆ្នាំ ២០១៨នៅក្រុងប៉េកាំងនៅថ្ងៃទី ២៣ ខែមេសា លោក YangLiwei អនុប្រធានការិយាល័យវិស្វកម្មអវកាសផ្ទុកមនុស្សរបស់ប្រទេសចិនបានប្រកាសថា ដើម្បីបំពេញតម្រូវការនៃភារកិច្ចវិស្វកម្មស្ថានីយអវកាសចិន ប្រទេសចិននឹងរៀបចំធ្វើការជ្រើសរើសអវកាសយានិកបម្រុងជាលើកទី ៣ នៅឆ្នាំ ២០១៨ នេះ ។
លោក YangLiwei នៅបានថ្លែងទៀតថា តាមការប៉ាន់ប្រមាណនឹងជ្រើសរើសអវកាសយានិកបម្រុងជាលើកទី ៣ ពី ១៧ ដល់ ១៨ នាក់ ហើយបន្ទាប់ពីបញ្ចប់ការហ្វឹកហាត់នឹងចូលរួមភារកិច្ចហោះហើរនៃស្ថានីយអវកាសចិន ។