ប្រេសិត​​ពិសេស​​របស់​រដ្ឋាភិបាល​ចិនទទួល​បន្ទុក​បញ្ហា​ស៊ីរី​បញ្ជាក់​ថា​  ​វិធី​នយោបាយ​ជា​ជម្រើសពិត​ប្រាកដ​​តែ​មួយ​គត់​សម្រាប់​ដោះស្រាយ​បញ្ហា​ស៊ីរី
2018-04-23 15:19:11  cri  Web Editor:Li

   ពេល​ផ្តល់​បទសម្ភាសន៍​ជាមួយ​អ្នក​សារ​ព័ត៌មាន​ចិននិង​អន្តរជាតិ​នៅក្រុង​គែរ ប្រទេស​អេហ្ស៊ីប​​កាលពី​ថ្ងៃទី​ ២២ ខែ​មេសា​ លោក​ XieXiaoyan ប្រេសិត​ពិសេស​របស់​រដ្ឋាភិបាល​ចិន​ទទួល​បន្ទុក​​បញ្ហា​ស៊ីរី​ដែល​កំពុង​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​អេហ្ស៊ីប​បាន​បញ្ជាក់​ថា​ បច្ចុប្បន្ន​នេះ​ ភាគី​ពាក់ព័ន្ធ​នានា​គួរ​តែ​ចាត់​ប្រតិបត្តិការ​ដើម្បី​បន្ធូរបន្ថយ​​ស្ថានការណ៍​តាន​តឹង​ មិន​មែន​ចាក់សាំងនៅ​លើ​ភ្លើង​​នោះទេ ។

 លោក​ XieXiaoyan បាន​គូស​បញ្ជាក់​ថា​  ​វិធី​នយោបាយ​ជា​ជម្រើសពិតប្រាកដ​​តែ​មួយ​គត់​សម្រាប់​ដោះស្រាយ​បញ្ហា​ស៊ីរី​  ។ សហគមន៍​អន្តរជាតិ​គួរ​តែ​គិត​ពិចារណា​ពី​តម្រូវ​ការ​ជា​ចាំបាច់​និង​គោល​បំណង​ជាមូល​ដ្ឋាន​របស់​ប្រជា​ជន​ស៊ីរី​ បង្កើន​កិច្ច​ខិតខំប្រឹង​ដើម្បី​សម្រេច​បាន​នូវ​ការ​ផ្សះផ្សា​​និង​ការ​ពិភាក្សា​​គ្នា​ ក្នុង​ន័យ​ធ្វើ​ឲ្យ​ភាគី​ពាក់ព័ន្ធ​នានា​អាច​វិល​ត្រឡប់​ទៅ​រក​ការ​សន្ទនា​និង​ការ​ចរចាវិញ​​ ។

​ លោក​ XieXiaoyan បាន​បញ្ជាក់​ទៀត​ថា​ ប្រទេស​ចិន​ប្រឆាំង​យ៉ាង​ដាច់ខាត​ចំពោះ​ប្រទេស​​ណា​ អង្គការ​ណាឬ​បុគ្គល​ណា​ដែល​ប្រើប្រាស់​អាវុធ​គីមីទោះ​នៅ​​កាលៈទេសៈណា​ក៏​ដោយ​​​ ។

ទាក់ទង​ជាមួយ​យើង​ខ្ញុំ