អគ្គនាយិកា IMF អំពាវនាវ​ឲ្យ​ដោះស្រាយ​ជម្លោះ​ពាណិជ្ជកម្ម​តាមរយៈ​ការពិភាក្សាគ្នា​និង​អង្គការ​ពហុភាគី​
2018-04-23 15:57:35  cri  Web Editor:Deng

      កាលពីថ្ងៃទី ២១ ​ខែមេសា​កន្លងទៅនេះ  ​លោកស្រី Christine Lagarde ​អគ្គនាយិកា​អង្គការ​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​ហៅ​កាត់ IMF ​​បាន​អំពាវនាវ​ឲ្យ​ដោះស្រាយ​ជម្លោះ​ពាណិជ្ជកម្ម​តាមរយៈ​ការពិភាក្សា​គ្នា​និង​តាមរយៈ​អង្គការ​ពហុភាគី​ដែល​ចាត់ទុក​ច្បាប់​ជា​មូលដ្ឋាន​។

      ថ្ងៃដដែល  ​គណៈកម្មាធិការ​រូបិយវត្ថុ​និង​ហិរញ្ញវត្ថុ​អន្តរជាតិ​ ដែល​ជា​អង្គការ​សម្រេច​គោល​នយោបាយ​នៃ​ IMF​ ​បាន​បញ្ចប់​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​លើក​ទី ៣៧ ​បន្ទាប់មក​បាន​ចេញសេចក្តីប្រកាស​ព្រមានថា  ​កម្រិត​ផុយ​ស្រួយ​នៃ​ហិរញ្ញវត្ថុ​​បាន​កើនឡើង​ ​សភាពការណ៍​តានតឹង​នៃ​វិស័យ​ពាណិជ្ជកម្ម​និង​​ភូមិសាស្ត្រ​នយោបាយ​​កាន់តែ​ធ្ងន់ធ្ងរ​  ​បំណុល​ពិភពលោក​ឡើងដល់​កម្រិត​ខ្ពស់​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​  ទាំងនេះ​សុទ្ធតែ​ជា​កត្តា​គំរាមកំហែង​ដល់​កំណើនសេដ្ឋកិច្ច​ពិភពលោក​នាពេល​អនាគត​៕​

 

ទាក់ទង​ជាមួយ​យើង​ខ្ញុំ